មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ក៏ប៉ុន្តែ នៅទីបំផុត ផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។
ពួកចៅហ្វាយ 17:13 - អាល់គីតាប លោកមីកាពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងជាក់ថា អុលឡោះតាអាឡា នឹងប្រទានពរខ្ញុំជាមិនខាន ព្រោះខ្ញុំមានបុរសលេវីម្នាក់ជាបូជាចារ្យ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ មីកាពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងថាព្រះយេហូវ៉ានឹងចម្រុងចម្រើនខ្ញុំ ព្រោះខ្ញុំមានលេវីម្នាក់ធ្វើជាសង្ឃសម្រាប់ខ្ញុំហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមីកាពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងជាក់ច្បាស់ថា ព្រះអម្ចាស់នឹងប្រទានពរខ្ញុំជាមិនខាន ព្រោះខ្ញុំមានបុរសលេវីម្នាក់ជាបូជាចារ្យ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មីកានឹកថា ឥឡូវនេះ អញដឹងថាព្រះយេហូវ៉ាទ្រង់នឹងផ្តល់សេចក្ដីល្អដល់អញ ពីព្រោះអញមានពួកលេវីម្នាក់ធ្វើជាសង្ឃដល់អញហើយ។ |
មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ក៏ប៉ុន្តែ នៅទីបំផុត ផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។
គេចាប់ចិត្តនឹងអ្វីដែលជាផេះ ចិត្តគំនិតលេលារបស់គេនាំខ្លួនគេឲ្យ វង្វេងវង្វាន់លែងដឹងអ្វីសោះ។ រូបព្រះរបស់គេពុំអាចរំដោះគេបានទេ ប៉ុន្តែ គេមិនថា រូបដែលគេកាន់នេះ ជាព្រះក្លែងក្លាយឡើយ។
អ៊ីសាបានឆ្លើយទៅគេវិញថា៖ «អុលឡោះជាបិតារបស់ខ្ញុំដែលនៅសូរ៉កា នឹងដករុក្ខជាតិទាំងឡាយណាដែលទ្រង់មិនបានដាំ។
គេថ្វាយបង្គំយើងឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្សប៉ុណ្ណោះ” »។
គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ ហើយនៅថ្ងៃក្រោយ អស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹកស្មានថា ខ្លួនគោរពបម្រើអុលឡោះ។
ចំណែកឯខ្ញុំផ្ទាល់ ពីដើមខ្ញុំយល់ឃើញថា ត្រូវតែប្រឆាំងនឹងនាមអ៊ីសា ជាអ្នកភូមិណាសារ៉ែតគ្រប់យ៉ាងទាំងអស់
នៅគ្រានោះ ស្រុកអ៊ីស្រអែលគ្មានស្តេចសោយរាជ្យទេ។ នៅគ្រាដដែលនោះ កុលសម្ព័ន្ធដាន់ស្វែងរកទឹកដីមួយកន្លែងសម្រាប់ពួកគេ ដ្បិតកុលសម្ព័ន្ធនេះពុំទាន់មានទឹកដី ដូចកុលសម្ព័ន្ធអ៊ីស្រអែលឯទៀតៗឡើយ។
លោកមីកាឆ្លើយទៅពួកគេថា៖ «អ្នករាល់គ្នាលួចយកព្រះទាំងឡាយដែលខ្ញុំបានធ្វើ ថែមទាំងនាំបូជាចារ្យរបស់ខ្ញុំមកផង គឺគ្មានទុកអ្វីឲ្យនៅសល់សោះ ហើយអ្នករាល់គ្នាហ៊ានសួរខ្ញុំថា មានការអ្វីទៀតឬ?»។