រាជប្រតិភូទាំងនោះមានរាយនាមដូចតទៅ: កូនរបស់លោកបេន-ហ៊ើរគ្រប់គ្រងលើតំបន់ភ្នំអេប្រាអ៊ីម។
ពួកចៅហ្វាយ 17:1 - អាល់គីតាប នៅតំបន់ភ្នំអេប្រាអ៊ីម មានបុរសម្នាក់ឈ្មោះមីកា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅស្រុកភ្នំអេប្រាអិម មានបុរសម្នាក់ឈ្មោះ មីកា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅតំបន់ភ្នំអេប្រាអ៊ីម មានបុរសម្នាក់ឈ្មោះមីកា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅស្រុកភ្នំអេប្រាអិម នោះមានបុរសម្នាក់ឈ្មោះ មីកា |
រាជប្រតិភូទាំងនោះមានរាយនាមដូចតទៅ: កូនរបស់លោកបេន-ហ៊ើរគ្រប់គ្រងលើតំបន់ភ្នំអេប្រាអ៊ីម។
ព្រំប្រទល់ចេញពីកំពូលភ្នំនោះ ឆៀងទៅរកប្រភពទឹកណិបតា ហើយបន្តទៅដល់ក្រុងនានានៃតំបន់ភ្នំអេប្រូន បត់ទៅតាមក្រុងបាឡា ពោលគឺក្រុងគារយ៉ាត-យារីម។
ពួកគេទទួលបានក្រុងសម្រាប់ជាជំរកដល់អ្នកសម្លាប់គេ គឺមានក្រុងស៊ីគែម និងវាលស្មៅនៅជុំវិញ ដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម ក្រុងកេស៊ើរ និងវាលស្មៅនៅជុំវិញ
គេបានបញ្ចុះសពគាត់នៅក្នុងទឹកដី ដែលជាចំណែកមត៌ករបស់គាត់នៅធីម្នាត-សេរ៉ា ក្នុងតំបន់ភ្នំអេប្រាអ៊ីមខាងជើងភ្នំកាអាស។
ក្រោយពេលលោកអប៊ីម៉ាឡេកស្លាប់ផុតទៅ លោកថូឡា ជាកូនរបស់លោកពូវ៉ា និងជាចៅរបស់លោកដូដូ ក្នុងកុលសម្ព័ន្ធអ៊ីសាខារ បានងើបឡើងរំដោះជនជាតិអ៊ីស្រអែល។ គាត់ជាអ្នកស្រុកសាមារ ក្នុងតំបន់ភ្នំអេប្រាអ៊ីម។
បងប្អូន និងគ្រួសារគាត់ទាំងអស់ក៏នាំគ្នាទៅយកសាកសពលោក មកបញ្ចុះក្នុងផ្នូររបស់លោកម៉ាណូអា ជាឪពុកដែលស្ថិតនៅត្រង់ចន្លោះសូហារ និងអេសថោល។ លោកសាំសុនបានគ្រប់គ្រងលើជនជាតិអ៊ីស្រអែលអស់រយៈពេលម្ភៃឆ្នាំ។
ថ្ងៃមួយគាត់បានប្រកាសប្រាប់ម្តាយគាត់ថា៖ «តើម៉ែមាននឹកចាំទេ នៅពេលដែលគេលួចប្រាក់ម៉ែចំនួនមួយពាន់មួយរយស្លឹងនោះ ម៉ែបានដាក់បណ្តាសាចោរនៅចំពោះមុខខ្ញុំ។ មើលនែ៎ ប្រាក់ទាំងនេះនៅជាមួយខ្ញុំ គឺខ្ញុំដែលបានយកប្រាក់»។ ម្តាយរបស់គាត់ក៏និយាយថា៖ «សូមអុលឡោះតាអាឡាប្រទានពរដល់កូន»។
ដូច្នេះ កូនចៅដាន់ជ្រើសរើសមនុស្សក្នុងចំណោមពួកគេប្រាំនាក់ ដែលជាអ្នកចំបាំងដ៏ជំនាញពីក្រុងសូរ៉ាស់ និងក្រុងអែសថោល ឲ្យទៅស៊ើបពិនិត្យមើលទឹកដី។ អ្នកទាំងនោះបានមកដល់តំបន់ភ្នំអេប្រាអ៊ីម ហើយពេលយប់ពួកគេចូលទៅស្នាក់នៅក្នុងផ្ទះរបស់លោកមីកា។
ពេលទៅដល់ គាត់ផ្លុំស្នែងក្នុងតំបន់ភ្នំអេប្រាអ៊ីម ជនជាតិអ៊ីស្រអែលចុះពីភ្នំទៅជាមួយគាត់ គាត់ក៏នាំមុខគេ។