ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 12:4 - អាល់គីតាប

លោក​យែបថា​ក៏​ប្រមូល​អ្នក​ស្រុក​កាឡាដ​ទាំង​ប៉ុន្មាន មក​ប្រយុទ្ធ​ជា​មួយ​ពួក​អេប្រា‌អ៊ីម ព្រោះ​ពួក​នេះ​បាន​ពោល​ថា៖ «ពួក​កាឡាដ​អើយ! ពួក​ឯង​សុទ្ធ​តែ​ជា​មនុស្ស​រត់​ចោល​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម ទៅ​ចូល​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ យែបថា​ក៏​ប្រមូល​អ្នក​ស្រុក​កាឡាត​ទាំង​ប៉ុន្មាន ទៅ​ប្រយុទ្ធ​នឹង​ពួក​អេប្រាអិម ហើយ​ពួក​កាឡាត​បាន​វាយ​ពួក​អេប្រាអិម ព្រោះ​គេ​និយាយ​ថា «ពួក​កាឡាត​អើយ ពួក​ឯង​នៅ​កណ្ដាល​ពួក​អេប្រាអិម និង​ពួក​ម៉ាណា‌សេ ពួក​ឯង​សុទ្ធ​តែ​ជាមនុស្សដែល​រត់​ចេញ​ពី​ពួក​អេប្រាអិម​ទេ!»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យែបថា​ក៏​ប្រមូល​អ្នក​ស្រុក​កាឡាដ​ទាំង​ប៉ុន្មាន មក​ប្រយុទ្ធ​ជា​មួយ​ពួក​អេប្រាអ៊ីម ព្រោះ​ពួក​នេះ​បាន​ពោល​ថា៖ «ពួក​កាឡាដ​អើយ! ពួក​ឯង​សុទ្ធ​តែ​ជា​មនុស្ស​រត់​ចោល​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ទៅ​ចូល​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យែបថា​ក៏​ប្រមូល​ពួក​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កាឡាត ទៅ​តស៊ូ​នឹង​ពួក​អេប្រា‌អិម ពួក​កាឡាត​បាន​វាយ​ពួក​អេប្រា‌អិម ដោយ​ព្រោះ​គេ​ថា ពួក​កាឡាត​ឯង​រាល់​គ្នា​នេះ ដែល​នៅ​កណ្តាល​ពួក​អេប្រា‌អិម នឹង​ពួក​ម៉ាន៉ាសេ ឯង​ជា​ពួក​ដែល​រត់​ចេញ​ពី​ពួក​អេប្រា‌អិម​ទៅ​ទេ

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 12:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អេលី‌យ៉េស ជា​អ្នក​ភូមិ​ធេស‌ប៊ី​ក្នុង​ស្រុក​កាឡាដ ជម្រាប​ស្តេច​អហាប់​ថា៖ «ខ្ញុំ​សូម​ជម្រាប​ស្តេច ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ខ្ញុំ​គោរព​បម្រើ​ថា: ប៉ុន្មាន​ឆ្នាំ​ត​ទៅ​មុខ​ទៀត នឹង​គ្មាន​សន្សើម គ្មាន​ភ្លៀង​ទេ លើក‌លែង​តែ​ខ្ញុំ​ទូរអា​សូម»។


«ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ សូម​ស្តាប់​ចុះ ពួក​គេ​មើល‌ងាយ​យើង​ខ្ញុំ​ខ្លាំង​ណាស់! សូម​ឲ្យ​ពាក្យ​ប្រមាថ​មាក់‌ងាយ​ទាំង​នេះ​ធ្លាក់​ទៅ​លើ​ពួក​គេ​វិញ! សូម​ឲ្យ​ខ្មាំង​សត្រូវ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ និង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ


កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ដែល​ជា​កង‌ទ័ព​បាញ់​ព្រួញ បាន​បាក់​ទ័ព​នៅ​ថ្ងៃ​ធ្វើ​ចំបាំង


មនុស្ស​អាក្រក់​ជាប់​អន្ទាក់ ដោយ‌សារ​តែ​ពាក្យ​សំដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​តែងតែ​រួច​ពី​ទុក្ខ​កង្វល់។


ចម្លើយ​ទន់‌ភ្លន់​រមែង​បន្ថយ​កំហឹង រីឯ​សំដី​គំរោះ‌គំរើយ​តែងតែ​ធ្វើ​ឲ្យ​ច្រឡោត​ខឹង។


ពេល​នោះ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ ក៏​ប្រកាស​ចំពោះ​លោក​យែបថា ថា៖ «អុលឡោះ‌តាអាឡា​ជា​សាក្សី​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក!»។


ដោយ​ឃើញ​ថា​បង‌ប្អូន​មិន​មក​ជួយ​សង្គ្រោះ​ខ្ញុំ​ទេ​នោះ ខ្ញុំ​ក៏​សុខ​ចិត្ត​ប្តូរ​ជីវិត ចេញ​ទៅ​ប្រយុទ្ធ​នឹង​ជន‌ជាតិ​អាំម៉ូន ហើយអុលឡោះ‌តាអាឡា​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ។ ថ្ងៃ​នេះ​ហេតុ​ដូច​ម្តេច​បាន​ជា​បង‌ប្អូន​លើក​គ្នា​មក ធ្វើ​សឹក​នឹង​ខ្ញុំ​ទៅ​វិញ​ដូច្នេះ?»។


អ្នក​ស្រុក​កាឡាដ​វាយ​យក​បាន​កន្លែង​ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​កាន់​កាប់​ច្រក​ចូល​ទៅ​ស្រុក​អេប្រា‌អ៊ីម។ ពេល​ណា​មាន​ពួក​អេប្រា‌អ៊ីម​ដែល​បាក់​ទ័ព រត់​មក​សុំ​ឆ្លង​ពួក​កាឡាដ​សួរ​ទៅ​គេ​ថា: «តើ​អ្នក​ជា​ពួក​អេប្រា‌អ៊ីម​ឬ?»។ ប្រសិន​បើ​គេ​ឆ្លើយ​ថា«ទេ»


លោក​ណាបាល​ឆ្លើយ​តប​ថា៖ «តើ​ទត​នោះ​ជា​នរណា? តើ​កូន​លោក​អ៊ីសាយ​នោះ​ជា​ស្អី? សព្វ​ថ្ងៃ​នេះ សម្បូណ៌​ខ្ញុំ​កញ្ជះ​រត់​ចេញ​ពី​ម្ចាស់​របស់​ខ្លួន​ណាស់!