ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 11:10 - អាល់គីតាប

ពេល​នោះ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ ក៏​ប្រកាស​ចំពោះ​លោក​យែបថា ថា៖ «អុលឡោះ‌តាអាឡា​ជា​សាក្សី​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ចាស់​ទុំ​ស្រុក​កាឡាត​ក៏បញ្ជាក់​ប្រាប់​យែប​ថាថា៖ «ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ជា​សាក្សីរវាង​យើង​ថា យើង​នឹង​ធ្វើ​តាម​ពាក្យ​របស់លោក​ជា​ប្រាកដ!»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​ក៏​ប្រកាស​ចំពោះ​លោក​យែបថា ថា៖ «ព្រះ‌អម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​លោក!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​ចាស់‌ទុំ​ក៏​ឆ្លើយ​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ឮ​ពាក្យ​យើង​នេះ​ថា យើង​នឹង​ធ្វើ​តាម​ពាក្យ​អ្នក​ជា​ពិត​ប្រាកដ

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 11:10
16 ការដាក់ឲ្យឆ្លើយតបគ្នា  

សារ៉ាយ​ពោល​ទៅ​កាន់​អ៊ីប្រាំ​ថា៖ «ព្រោះ​តែ​បង​ហ្នឹង​ហើយ បាន​ជា​ខ្ញុំ​ត្រូវ​អាម៉ាស់! ខ្ញុំ​បាន​យក​ស្រី​បម្រើ​របស់​ខ្ញុំ មក​ដាក់​លើ​ដើម​ទ្រូង​របស់​បង។ តាំង​ពី​វា​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ វា​បែរ​ជា​មើល​ងាយ​ខ្ញុំ​ទៅ​វិញ។ សូមអុលឡោះ‌តាអាឡា​ធ្វើ​ជា​ចៅ​ក្រម​រវាង​បង និង​ខ្ញុំ​ចុះ!»។


ដូច្នេះ សូម​អ្នក​ស្បថ​ជា​មួយ​ខ្ញុំ​នៅ​ពេល​នេះ ដោយ​មាន​អុលឡោះ​ជា​សាក្សី​នៅ​ទី​នេះ ថា​អ្នក​នឹង​មិន​ក្បត់​ខ្ញុំ កូន​ចៅ​ខ្ញុំ ឬ​ពូជ‌ពង្ស​របស់​ខ្ញុំ​ឡើយ។ ខ្ញុំ​ធ្លាប់​មាន​ចិត្ត​សប្បុរស​ចំពោះ​អ្នក​យ៉ាង​ណា សូម​អ្នក​មាន​ចិត្ត​សប្បុរស​ចំពោះ​ខ្ញុំ និង​ទឹក​ដី​ដែល​អ្នក​ស្នាក់​នៅ​នេះ យ៉ាង​នោះ​ដែរ»។


ប្រសិន​បើ​កូន​ធ្វើ​បាប​កូន​ស្រី​របស់​ពុក ហើយ​ទៅ​យក​ប្រពន្ធ​ផ្សេង​ទៀត​នោះ ចូរ​ប្រយ័ត្ន ទោះ​បី​គ្មាន​នរណា​នៅ​ជា​មួយ​យើង​ក្តី ក៏​មាន​អុលឡោះ​ធ្វើ​ជា​សាក្សី​រវាង​កូន និង​ពុក​ដែរ»។


សូម​អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម និង​អុលឡោះ​ជា​ម្ចាស់​របស់​ណាឃរ គឺ​អុលឡោះ​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​គាត់ ធ្វើ​ជា​ចៅ​ក្រម​រវាង​យើង​ទាំង​ពីរ»។ យ៉ាកកូប​ក៏​បាន​ស្បថ​ដោយ​យក​អុលឡោះ​ដែល​អ៊ីសា‌ហាក់ ជា​ឪពុក​របស់​គាត់​គោរព​កោត​ខ្លាច ធ្វើ​ជា​ប្រធាន។


មិន​ត្រូវ​យក​នាម​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ទៅ​ប្រើ​ឥត​បាន​ការ​នោះ​ឡើយ ដ្បិតអុលឡោះ‌តាអាឡា នឹង​មិន​អត់​អោន​ឲ្យ​អ្នក​ដែល​យក​នាម​របស់​ទ្រង់​ទៅ​ប្រើ ឥត​បាន​ការ​របៀប​នេះ​ជា​ដាច់​ខាត។


អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ​ក្នុង​ស្រុក​អ៊ីស្រ‌អែល គឺ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ ហើយ​ពោល​ពាក្យ​ក្លែង‌ក្លាយ​ក្នុង​នាម​យើង ដោយ​យើង​មិន​បាន​បង្គាប់​ឲ្យ​គេ​ប្រកាស​សោះ។ យើង​ជា​សាក្សី​ដឹង​ឮ​អំពី​រឿង​នេះ​មែន! -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា”»។


ពួក​គេ​ពោល​មក​កាន់​យេរេមា​ថា៖ «សូមអុលឡោះ‌តាអាឡា​ធ្វើ​ជា​សាក្សី​ដ៏​ពិត​ប្រាកដ និង​ដោយ​ស្មោះ​ត្រង់! ប្រសិន​បើ​យើង​ខ្ញុំ​មិន​ធ្វើ​តាម​បន្ទូល​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បង្គាប់​មក​យើង​ខ្ញុំ​តាម​រយៈ​អ្នក​ទេ​នោះ សូម​ទ្រង់​ដាក់​ទោស​យើង​ខ្ញុំ​ចុះ!


ជាតិ​សាសន៍​ទាំង​អស់​អើយ ចូរ​នាំ​គ្នា​ស្ដាប់! ផែនដី និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែនដី​អើយ ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា ពី​ទី‌សក្ការៈ​ដ៏‌វិសុទ្ធ​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា: យើង​នឹង​ឲ្យ​បណ្ដាសា​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ និង​ផ្ទះ​របស់​អ្នក​និយាយ​ស្បថ​បំពាន ក្នុង​នាម​យើង។ បណ្ដាសា​នឹង​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ ហើយ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​ឆេះ ទាំង​ឈើ​ធ្នឹម ទាំង​ថ្ម​សំណង់»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖ «យើង​នឹង​មក​រក​អ្នក​រាល់​គ្នា ដើម្បី​វិនិច្ឆ័យ​ទោស។ យើង​នឹង​ប្រញាប់‌ប្រញាល់​ចោទ​ប្រកាន់ ពួក​គ្រូ​ធ្មប់ និង​ពួក​ក្បត់​ចិត្ត​យើង ពួក​ស្បថ​បំពាន ពួក​សង្កត់‌សង្កិន​កម្មករ ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា ពួក​ធ្វើ​បាប​ជន​បរទេស ហើយ​មិន​គោរព​កោត​ខ្លាច​យើង»។


អុលឡោះ​ដែល​ខ្ញុំ​គោរព​បម្រើ​យ៉ាង​ស្មោះ​ដោយ​ប្រកាស​ដំណឹង‌ល្អ អំពី​បុត្រា​របស់​ទ្រង់​ធ្វើ​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បង​ប្អូន​ជា‌និច្ច


អុលឡោះ​ដែល​ជា​បិតា​របស់​អ៊ីសា‌ជាអម្ចាស់ ទ្រង់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​មិន​និយាយ​កុហក​ទេ (សូម​លើក​តម្កើង​ទ្រង់​អស់‌កល្ប​ជា‌និច្ច!)។


នៅ​គ្រា​នោះ ខ្ញុំ​បាន​បញ្ជា​ដល់​ពួក​ចៅ​ក្រម​របស់​អ្នក​រាល់​គ្នា​ថា “ចូរ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា នៅ​ពេល​ពួក​គេ​មាន​រឿង​រ៉ាវ​ជា​មួយ​ជន​រួម​ជាតិ​របស់​ខ្លួន ឬ​ជា​មួយ​ជន​បរទេស ត្រូវ​កាត់​ក្តី​ឲ្យ​ពួក​គេ​ម្នាក់ៗ​ដោយ​យុត្តិធម៌។


លោក​យែបថា​ឆ្លើយ​ទៅ​ចាស់​ទុំ​ទាំង​នោះ​ថា៖ «ប្រសិន​បើ​អស់​លោក​ហៅ​ខ្ញុំ​ទៅ​វិញ ដើម្បី​ប្រយុទ្ធ​នឹង​ជន‌ជាតិ​អាំម៉ូន ហើយ​បើអុលឡោះ‌តាអាឡា​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​ជា​មេ​លើ​អស់​លោក»។


សាំយូ‌អែល​និយាយ​ទៅ​ពួក​គេ​ទៀត​ថា៖ «ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​ធ្វើ​ជា​សាក្សី ហើយ​ស្តេច​ដែល​ទ្រង់​បាន​តែង​តាំង ក៏​ធ្វើ​ជា​សាក្សី​ដែរ​ថា អ្នក​រាល់​គ្នា​គ្មាន​អ្វី​ចោទ​ប្រកាន់​ខ្ញុំ​ទេ»។ ពួក​គេ​ស្រែក​ឡើង​ថា៖ «ពិត​មែន​ហើយ យើង​មាន​អុលឡោះ​ជា​សាក្សី!»។


សូមអុលឡោះ‌តាអាឡា​ធ្វើ​ជា​ចៅ‌ក្រម​កាត់​ក្តី​ឲ្យ​យើង​ទាំង​ពីរ។ អុលឡោះ‌តាអាឡា​នឹង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ចំពោះ​អំពើ​ដែល​ស្តេច​ប្រព្រឹត្ត​ដល់​ខ្ញុំ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​មិន​សម្លាប់​ស្តេច​ទេ