Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 12:5 - អាល់គីតាប

5 សាំយូ‌អែល​និយាយ​ទៅ​ពួក​គេ​ទៀត​ថា៖ «ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​ធ្វើ​ជា​សាក្សី ហើយ​ស្តេច​ដែល​ទ្រង់​បាន​តែង​តាំង ក៏​ធ្វើ​ជា​សាក្សី​ដែរ​ថា អ្នក​រាល់​គ្នា​គ្មាន​អ្វី​ចោទ​ប្រកាន់​ខ្ញុំ​ទេ»។ ពួក​គេ​ស្រែក​ឡើង​ថា៖ «ពិត​មែន​ហើយ យើង​មាន​អុលឡោះ​ជា​សាក្សី!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 រួច​លោក​មាន​ប្រ‌សាសន៍​ថា៖ «នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ជា​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ ឯ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង ក៏​ជា​ទី​បន្ទាល់​ដែរ​ថា អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​មាន​អ្វី​នៅ​ក្នុង​ដៃ​ខ្ញុំ​សោះ​ឡើយ» នោះ​គេ​ទទួល​ថា៖ «ព្រះ‌អង្គ​ជា​ទី​បន្ទាល់​មែន​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ទៀត​ថា៖ «ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី ហើយ​ស្ដេច​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិ‌សេក ក៏​ធ្វើ​ជា​សាក្សី​ដែរ​ថា អ្នក​រាល់​គ្នា​គ្មាន​អ្វី​ចោទ​ប្រកាន់​ខ្ញុំ​ទេ»។ ពួក​គេ​ស្រែក​ឡើង​ថា៖ «ពិត​មែន​ហើយ យើង​មាន​ព្រះអង្គ​ជា​សាក្សី!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រួច​លោក​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ទី​បន្ទាល់ ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ ឯ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ក៏​ជា​ទី​បន្ទាល់​ដែរ​ថា អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​មាន​អ្វី នៅ​ក្នុង​ដៃ​ខ្ញុំ​សោះ​ឡើយ នោះ​គេ​ទទួល​ថា ទ្រង់​ជា​ទី​បន្ទាល់​មែន​ហើយ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 12:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​កូន​ធ្វើ​បាប​កូន​ស្រី​របស់​ពុក ហើយ​ទៅ​យក​ប្រពន្ធ​ផ្សេង​ទៀត​នោះ ចូរ​ប្រយ័ត្ន ទោះ​បី​គ្មាន​នរណា​នៅ​ជា​មួយ​យើង​ក្តី ក៏​មាន​អុលឡោះ​ធ្វើ​ជា​សាក្សី​រវាង​កូន និង​ពុក​ដែរ»។


ពេល​នេះ សាក្សី​របស់​ខ្ញុំ​ស្ថិត​នៅ​សូរ៉កា ទ្រង់​ដែល​ឆ្លើយ​ការពារ​ខ្ញុំ ស្ថិត​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត។


ក្រោយ​ពេលអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទាំង​នេះ​មក​កាន់​អៃយ៉ូប​ហើយ ទ្រង់​មាន​បន្ទូល​ទៅ​កាន់​លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន​ថា៖ «យើង​ខឹង​នឹង​អ្នក ព្រម​ទាំង​មិត្ត‌ភក្ដិ​ទាំង​ពីរ​របស់​អ្នក​ខ្លាំង​ណាស់ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង ដោយ​ត្រឹម​ត្រូវ​ដូច​អៃយ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឡើយ។


ទ្រង់​ស្គាល់​ចិត្ត​ខ្ញុំ​ច្បាស់​ហើយ ទ្រង់​បាន​ពិនិត្យ​មើល​ចិត្ត​ខ្ញុំ​នៅ​ពេល​យប់ ទ្រង់​បាន​ល្បង​ចិត្ត​ខ្ញុំ តែ​ពុំ​ឃើញ​មាន​បំណង​អាក្រក់​អ្វី​ទេ ខ្ញុំ​មិន​បាន​ពោល​ពាក្យ​អ្វី​ខុស​ឡើយ​ ។


ប្រសិន​បើ​គេ​រក​ឃើញ​គោ លា ឬ​ចៀម​នៅ​រស់​ក្នុង​ដៃ​ចោរ ចោរ​ត្រូវ​តែ​សង​សត្វ​នោះ​វិញ​មួយ​ជា​ពីរ។


លោក​ពីឡាត​សួរ​អ៊ីសា​ថា៖ «អ្វី​ទៅ​សេចក្ដី​ពិត​នោះ?»។ លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​ចេញ​ទៅ​ជួប​ជន‌ជាតិ​យូដា​ជា​ថ្មី​ម្ដង​ទៀត​ប្រាប់​ថា៖ «ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ​ឡើយ។


ពេល​នោះ គេ​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​ទ្រហឹង​អឺង‌អាប់ ហើយ​តួន​ខ្លះ​ពី​ខាង​គណៈ‌ផារីស៊ី​ក្រោក​ឡើង​ប្រកែក​តវ៉ា​យ៉ាង​ខ្លាំង​ថា៖ «យើង​ពុំ​ឃើញ​បុរស​នេះ​មាន​កំហុស​អ្វី​ឡើយ ប្រហែល​ជា​មាន​វិញ្ញាណ ឬ​ម៉ាឡា‌អ៊ីកាត់​ណា​មួយ​បាន​និយាយ​មក​កាន់​គាត់​ទេ​មើល​ទៅ!»។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​ចិត្ដ​ស្អាត​បរិសុទ្ធ​គ្រប់​ជំពូក​ចំពោះ​អុលឡោះ និង​ចំពោះ​មនុស្ស​លោក។


ខ្ញុំ​ឈរ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ស្រាប់​ហើយ បើ​អស់​លោក​ដែល​នៅ​ទី​នេះ បាន​ឃើញ​ខ្ញុំ​មាន​ទោស​អ្វី សូម​ថា​មក​ចុះ


ដ្បិត​ក្នុង​ចិត្ដ​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ។ ប៉ុន្ដែ មិន​មែន​ការ​យល់​ឃើញ​របស់​ខ្ញុំ​នេះ​ទេ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​សុចរិត មាន​តែ​អ៊ីសា‌ជាអម្ចាស់​ប៉ុណ្ណោះ​ដែល​វិនិច្ឆ័យ​ខ្ញុំ។


សតិ​សម្បជញ្ញៈ​របស់​យើង​បាន​បញ្ជាក់​ប្រាប់​យើង​ថា ឥរិយា‌បថ​ដែល​យើង​ប្រកាន់​យក​ក្នុង​លោក​នេះ​ពិត​ជា​ត្រូវ​មែន ជា​ពិសេស របៀប​ដែល​យើង​ប្រព្រឹត្ដ​ចំពោះ​បង​ប្អូន​ដោយ​ចិត្ដ​ស្មោះ​សរ និង​ដោយ​ចិត្ត​បរិសុទ្ធ​ចេញ​មក​ពី​អុលឡោះ។ យើង​មិន​បាន​ធ្វើ​តាម​ប្រាជ្ញា​របស់​លោកីយ៍​ទេ តែ​ធ្វើ​តាម​ក្តី​មេត្តា​របស់​អុលឡោះ​វិញ ត្រង់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​បាន​ខ្ពស់​មុខ។


ប្រជា‌ជន​ស្រែក​ឡើង​ថា៖ «លោក​មិន​បាន​កេង​ប្រវ័ញ្ច​សង្កត់‌សង្កិន​យើង​ខ្ញុំ ឬ​ក៏​ទទួល​សំណូក​ពី​នរណា​ម្នាក់​ឡើយ»។


ប៉ុន្តែ ទត​មាន​ប្រសាសន៍​ទៅ​លោក​អប៊ី‌សាយ​ថា៖ «ទេ! កុំ​សម្លាប់​ស្តេច ដ្បិត​អ្នក​ណា​លើក​ដៃ​ប្រហារ​ស្តេច​ដែលអុលឡោះ‌តាអាឡា​តែង​តាំង អ្នក​នោះ​មិន​អាច​រួច​ខ្លួន​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម