ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




បរិទេវ 3:53 - អាល់គីតាប

ពួក​គេ​បោះ​ខ្ញុំ​ក្នុង​អណ្ដូង រួច​យក​ថ្ម​គ្រប​ពី​លើ ដើម្បី​ឲ្យ​ខ្ញុំ​ថប់​ដង្ហើម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​កាត់​ជីវិត​ខ្ញុំ​ចេញ ដោយ​ដាក់​គុក​ងងឹត ហើយ​បាន​ទាំង​ដាក់​ថ្ម​សន្ធប់​ពី​លើ​ខ្ញុំ​ផង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​បោះ​ខ្ញុំ​ក្នុង​អណ្ដូង រួច​យក​ថ្ម​គ្រប​ពី​លើ ដើម្បី​ឲ្យ​ខ្ញុំ​ថប់​ដង្ហើម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​បាន​កាត់​ជីវិត​ខ្ញុំ​ចេញ ដោយ​ដាក់​គុក​ងងឹត ហើយ​បាន​ទាំង​ដាក់​ថ្ម​សន្ធប់​ពី​លើ​ខ្ញុំ​ផង

សូមមើលជំពូក



បរិទេវ 3:53
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ទី​បញ្ចប់ គេ​ឃុំ​យេរេមា​នៅ​ក្នុង​អណ្ដូង​ក្រោម​ដី ដែល​គេ​ប្រើ​ជា​គុក​ងងឹត ហើយ​គាត់​ជាប់​នៅ​ទី​នោះ​យ៉ាង​យូរ។


សូម​ជម្រាប​ស្តេច សូម​មេត្តា​ស្តាប់​ពាក្យ​អង្វរ​ករ​របស់​ខ្ញុំ​សិន សូម​កុំ​ឲ្យ​ខ្ញុំ​វិល​ទៅ​ផ្ទះ​លោក​ស្មៀន​យ៉ូណា‌ថាន​ទៀត​ឡើយ បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​ពិត​ជា​ត្រូវ​ស្លាប់​មិន​ខាន!»។


គេ​ចាប់​យេរេមា​ទៅ​ទម្លាក់​ក្នុង​អណ្ដូង​របស់​សម្ដេច​ម៉ាល់គា ជា​បុត្រ​របស់​ស្ដេច។ អណ្ដូង​នោះ​ស្ថិត​នៅ​ក្នុង​បន្ទាយ​របស់​កង​រក្សា​ស្ដេច។ គេ​យក​ខ្សែ‌ពួរ​មក​ចង​យេរេមា សំរូត​ចុះ​ទៅ​ក្នុង​អណ្ដូង​ដែល​គ្មាន​ទឹក​ទេ គឺ​មាន​តែ​ភក់ ហើយ​យេរេមា​ជាប់​ផុង​នៅ​ក្នុង​ភក់​នោះ។


«សូម​ជម្រាប​ស្តេច អ្នក​ទាំង​នេះ​ប្រព្រឹត្ត​អាក្រក់​ចំពោះ​ណាពី​យេរេមា​ពន់​ពេក​ណាស់ គឺ​គេ​យក​គាត់​ទម្លាក់​ក្នុង​អណ្ដូង គាត់​មុខ​ជា​ស្លាប់​ដោយ​អត់​អាហារ ក្នុង​អណ្ដូង​នោះ​ពុំ‌ខាន ដ្បិត​គ្មាន​ស្បៀង​អាហារ​ក្នុង​ក្រុង​ទៀត​ឡើយ!»។


គេ​យក​ផ្ទាំង​ថ្ម​មួយ​ផ្ទាំង​មក​សន្ធប់​មាត់​រូង ហើយ​ស្តេច​ប្រថាប់​ត្រា​ទំរង់​លើ​ថ្ម​នោះ ពួក​មន្ត្រី​របស់​ស្ដេច​ក៏​បោះ​ត្រា​ចិញ្ចៀន​របស់​គេ​លើ​ថ្ម​នោះ​ដែរ។ ដូច្នេះ គ្មាន​នរណា​អាច​សង្គ្រោះ​ដានី‌យ៉ែល​បាន​ឡើយ។


បន្ទាប់​មក ស្តេច​ចូល​រាជ​វាំង​វិញ គាត់​ចូល​បន្ទប់‌សម្រាន្ត ដោយ​មិន​ព្រម​ពិសា​អ្វី​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ពួក​ស្នំ​ចូល​មក​ជិត​ដែរ។ យប់​នោះ គាត់​សម្រាន្ត​មិន​លក់​ទាល់​តែ​សោះ។


ពេល​នោះ អុលឡោះ‌តាអាឡា​ចាត់​ត្រី​មួយ​យ៉ាង​ធំ​ឲ្យ​មក​លេប​យូណើស គាត់​ក៏​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​នោះ អស់​រយៈ​ពេល​បី​ថ្ងៃ​បី​យប់។


រួច​ដាក់​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​រូង​ថ្ម​ដែល​គេ​ដាប់​ធ្វើ​ផ្នូរ។ បន្ទាប់​មក​គាត់​ប្រមៀល​ថ្ម​មួយ​ដុំ​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចាក​ចេញ​ទៅ។


ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ចាត់​ចែង​ឲ្យ​យាម​ផ្នូរ គឺ​ភ្ជិត​ផ្នូរ បោះ​ត្រា​ពី​លើ និង​ដាក់​ទាហាន​ឲ្យ​នៅ​យាម​ផង។