បរិទេវ 3:5 - អាល់គីតាប ទ្រង់យកការឈឺចាប់ និងទុក្ខវេទនា មករុំព័ទ្ធជុំវិញខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើរបងឃុំឃាំងខ្ញុំ ហើយបានឡោមព័ទ្ធខ្ញុំដោយថ្នាំពុល និងការដែលនឿយលំបាក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គយកការឈឺចាប់ និងទុក្ខវេទនា មករុំព័ទ្ធជុំវិញខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានធ្វើរបងឃុំឃាំងខ្ញុំ ហើយបានឡោមព័ទ្ធខ្ញុំដោយថ្នាំពុល នឹងការដែលនឿយលំបាក |
ពួកគេដាក់ថ្នាំបំពុលនៅក្នុងម្ហូបអាហាររបស់ខ្ញុំ ហើយនៅពេលខ្ញុំស្រេកទឹក គេបែរជាយកទឹកខ្មេះ មកឲ្យខ្ញុំទៅវិញ។
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលស្ដីអំពីពួកណាពីថា៖ «យើងនឹងឲ្យពួកគេបរិភោគផ្លែស្លែង និងឲ្យពួកគេផឹកទឹកដែលមានជាតិពុល ដ្បិតអំពើទុច្ចរិតបានរាលដាលពាសពេញ ស្រុកទាំងមូល ព្រោះតែពួកណាពី នៅក្រុងយេរូសាឡឹមនេះឯង»។
«ហេតុអ្វីបានជានាំគ្នាអង្គុយស្ងៀមដូច្នេះ ចូរប្រមែប្រមូលគ្នាមក ពួកយើងនឹងទៅទីក្រុងដែលមានកំពែងរឹងមាំ ហើយសំងំចាំស្លាប់នៅទីនោះ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់នៃយើង ធ្វើឲ្យយើងវិនាស ទ្រង់ឲ្យយើងផឹកទឹកដែលមានពិសពុល ព្រោះយើងបានប្រព្រឹត្តអំពើបាបទាស់នឹង ទ្រង់។
ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «យើងនឹងឲ្យប្រជាជននេះបរិភោគផ្លែស្លែង ហើយឲ្យគេផឹកទឹកដែលមានជាតិពុល។
ពេលខ្ញុំនឹកដល់ទុក្ខលំបាក និងភាពតែលតោល ដែលខ្ញុំជួបប្រទះ នោះចិត្តខ្ញុំឈឺចាប់ខ្លោចផ្សាក្រៃលែង។
«កាលណាអ្នករាល់គ្នាឃើញមានកងទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម ចូរដឹងថា ក្រុងនេះជិតវិនាសហើយ។