ភ្នែករបស់គាត់ស្រស់ស្អាត ដូចសត្វព្រាបដែលស្ថិតនៅក្បែរមាត់ទឹក។ ប្រស្រីភ្នែករុំព័ទ្ធដោយកែវភ្នែកពណ៌ស ហើយស្ថិតនៅយ៉ាងសមក្នុងរង្វង់ភ្នែក។
បទចម្រៀងសាឡូម៉ូន 5:11 - អាល់គីតាប ក្បាលរបស់គាត់ប្រៀបបាននឹងមាសសុទ្ធ សក់របស់គាត់រួញដូចអង្គាសដី ហើយមានពណ៌ខ្មៅ ដូចសារិកាកែវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះសិរទ្រង់ល្អ ដូចជាមាសនព្វគុណ ព្រះកេសាទ្រង់អង្កាញ់ ហើយខ្មៅដូចសារិកា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្បាលរបស់គាត់ប្រៀបបាននឹងមាសសុទ្ធ សក់របស់គាត់រួញដូចអង្គាសដី ហើយមានពណ៌ខ្មៅ ដូចសារិកាកែវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះសិរទ្រង់ល្អ ដូចជាមាសនព្វគុណ ព្រះកេសាទ្រង់រំកាញ់ ហើយខ្មៅដូចសារិកា |
ភ្នែករបស់គាត់ស្រស់ស្អាត ដូចសត្វព្រាបដែលស្ថិតនៅក្បែរមាត់ទឹក។ ប្រស្រីភ្នែករុំព័ទ្ធដោយកែវភ្នែកពណ៌ស ហើយស្ថិតនៅយ៉ាងសមក្នុងរង្វង់ភ្នែក។
ខ្ញុំបានគេងលក់ទៅហើយ តែចិត្តរបស់ខ្ញុំមិនបានលង់លក់ទេ។ ខ្ញុំឮម្ចាស់ជីវិតរបស់ខ្ញុំគោះទ្វារ ហៅខ្ញុំថា: ប្អូនស្រីសម្លាញ់ចិត្តបងអើយ ចូរបើកទ្វារឲ្យបងផង អូនជាទីស្រឡាញ់របស់បង អូនល្អឥតខ្ចោះ។ ក្បាលរបស់បងទទឹកជោក ដោយសន្សើមដែលធ្លាក់នៅពេលយប់។
ក្បាលរបស់អូនស្ថិតនៅពីលើដងខ្លួន ដូចភ្នំកើមែល។ សរសៃសក់របស់អូនប្រៀបបីដូចក្រណាត់ដ៏ទន់។ ស្តេចគាប់ចិត្តនឹង ផ្នួងសក់របស់អូនណាស់។
«ពេលនោះ ខ្ញុំនៅតែគន់មើលតទៅទៀត ឃើញគេយករាជបល្ល័ង្កជាច្រើនមកតាំង ហើយអុលឡោះជាម្ចាស់នៃពេលវេលា ដែលនៅអស់កល្ប នៅលើបល្ល័ង្កមួយ ទ្រង់មានអាវវែងពណ៌សដូចកប្បាស ហើយសក់របស់ទ្រង់សដូចសំឡី។ បល្ល័ង្ករបស់ទ្រង់ប្រៀបបាននឹងអណ្ដាតភ្លើង ហើយមានកង់កំពុងឆេះសន្ធោសន្ធៅ។