អ្នកមាន អាចជួបប្រទះនឹងការអត់ឃ្លាន ខ្វះខាតចំណីបរិភោគ តែអស់អ្នកដែលស្វែងរកអុលឡោះតាអាឡា នឹងមិនខ្វះអ្វីសោះឡើយ។
នេហេមា 9:21 - អាល់គីតាប ក្នុងអំឡុងពេលសែសិបឆ្នាំ ទ្រង់បានផ្គត់ផ្គង់អ្វីៗទាំងអស់ ដែលពួកគេត្រូវការនៅវាលរហោស្ថាន ពួកគេមិនដែលខ្វះខាតអ្វីឡើយ សម្លៀកបំពាក់របស់ពួកគេមិនរេចរឹល ហើយជើងរបស់ពួកគេក៏មិនហើមដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានចិញ្ចឹមគេនៅទីរហោស្ថានរយៈពេលសែសិបឆ្នាំ ពួកគេមិនខ្វះខាតអ្វីឡើយ សម្លៀកបំពាក់របស់ពួកគេក៏មិនដែលសឹក ហើយជើងរបស់ពួកគេក៏មិនពុរពងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំឡុងពេលសែសិបឆ្នាំ ព្រះអង្គបានផ្គត់ផ្គង់អ្វីៗទាំងអស់ ដែលពួកគេត្រូវការនៅវាលរហោស្ថាន ពួកគេមិនដែលខ្វះខាតអ្វីឡើយ សម្លៀកបំពាក់របស់ពួកគេមិនរេចរឹល ហើយជើងរបស់ពួកគេក៏មិនហើមដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទ្រង់បានចិញ្ចឹមគេ នៅទីរហោស្ថាន អស់៤០ឆ្នាំ គេឥតមានខ្វះខាតអ្វីឡើយ សំលៀកបំពាក់របស់គេក៏មិនដែលសឹក ហើយជើងគេមិនពុរពងដែរ |
អ្នកមាន អាចជួបប្រទះនឹងការអត់ឃ្លាន ខ្វះខាតចំណីបរិភោគ តែអស់អ្នកដែលស្វែងរកអុលឡោះតាអាឡា នឹងមិនខ្វះអ្វីសោះឡើយ។
ជនជាតិអ៊ីស្រអែលបរិភោគនំម៉ាណា អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែពួកគេបានទៅដល់ស្រុកដែលមានមនុស្សរស់នៅ គឺរហូតទៅដល់ព្រំដែនស្រុកកាណាន។
កូនចៅអ៊ីស្រអែលអើយ ក្នុងរយៈពេលសែសិបឆ្នាំនៅវាលរហោស្ថាន តើអ្នករាល់គ្នាមានយកគូរបាន និងជំនូនផ្សេងៗមកឲ្យយើងឬទេ?
ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ទ្រង់តាមថែរក្សាអ្នកក្នុងពេលអ្នកធ្វើដំណើរ នៅវាលរហោស្ថានដ៏ធំនេះ។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅជាមួយអ្នក អស់រយៈពេលសែសិបឆ្នាំមកហើយ អ្នកមិនខ្វះខាតអ្វីទាល់តែសោះ”។
អ្នករាល់គ្នាមិនបានបរិភោគនំបុ័ង អ្នករាល់គ្នាមិនបានផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាទេ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា យើងពិតជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាមែន”។
ចូរនឹកចាំថាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានឲ្យអ្នកធ្វើដំណើរកាត់វាលរហោស្ថាននេះ អស់រយៈពេលសែសិបឆ្នាំ ដើម្បីឲ្យអ្នកស្គាល់ទុក្ខលំបាក។ អុលឡោះល្បងលអ្នក ចង់ដឹងថា តើអ្នកមានចិត្តដូចម្តេច ហើយអ្នកកាន់តាមបទបញ្ជារបស់ទ្រង់ ឬយ៉ាងណា។
ក្នុងអំឡុងពេលសែសិបឆ្នាំនេះ សម្លៀកបំពាក់របស់អ្នកមិនដែលសឹក ហើយជើងរបស់អ្នកក៏មិនដែលហើមដែរ។