ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 8:8 - អាល់គីតាប

ពួក​គេ​អាន​គីតាប​ហ៊ូកុំ​របស់​អុលឡោះ​យ៉ាង​ច្បាស់ៗ ព្រម​ទាំង​បក​ស្រាយ​អត្ថ‌ន័យ​នៃ​សេចក្ដី ដែល​ពួក​គេ​អាន​នោះ​ឲ្យ​ប្រជា‌ជន​យល់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក‌គេ​អាន​គម្ពីរ ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ យ៉ាង​ច្បាស់ៗ ហើយ​គេ​បក​ស្រាយ​ន័យ​សេចក្ដី ដើម្បី​ឲ្យ​ប្រជា‌ជន​យល់​សេចក្ដី​ដែល​បាន​អាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​អាន​គម្ពីរ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់​យ៉ាង​ច្បាស់ៗ ព្រម​ទាំង​បក​ស្រាយ​អត្ថ‌ន័យ​នៃ​សេចក្ដី ដែល​ពួក​គេ​អាន​នោះ​ឲ្យ​ប្រជា‌ជន​យល់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​អ្នក​ទាំង​នោះ​បាន​អាន​មើល ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ​របស់​ព្រះ ព្រម​ទាំង​ស្រាយ​ន័យ​សេចក្ដី​ឲ្យ​គេ​បាន​យល់​បទ​ដែល​អាន​មើល​នោះ។

សូមមើលជំពូក



នេហេមា 8:8
16 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ស្តេច​ទៅ​កាន់​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​មួយ​ប្រជា‌ជន​ទាំង​អស់​នៅ​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល គឺ​មាន​អ៊ីមុាំ​ណាពី និង​ប្រជា‌ជន​ទាំង​អស់ គ្រប់​ជាន់​ថ្នាក់។ ស្តេច​អាន​បន្ទូល​នៃ​អុលឡោះ​ទាំង​ប៉ុន្មាន​ក្នុង​គីតាប​សម្ពន្ធ‌មេត្រី ដែល​គេ​រក​ឃើញ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ឲ្យ​ប្រជា‌ជន​ស្តាប់។


សារ​ដែល​អស់​លោក​ផ្ញើ​មក​យើង​នោះ គេ​បាន​បក​ប្រែ និង​អាន​ឲ្យ​យើង​ស្ដាប់​សព្វ​គ្រប់​ហើយ។


ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​ចេញ​ទៅ​បរិភោគ​អាហារ និង​ស្រា ហើយ​យក​មួយ​ចំណែក​ឲ្យ​អស់​អ្នក​ដែល​គ្មាន។ ពួក​គេ​សប្បាយ​រីក‌រាយ​យ៉ាង​ខ្លាំង ព្រោះ​តែ​បាន​យល់​បន្ទូល​របស់​អុលឡោះ​ដែល​គេ​បក​ស្រាយ​ឲ្យ​ស្ដាប់។


លោក​យេសួរ លោក​បានី លោក​សេរេ‌ប៊ីយ៉ា លោក​យ៉ាមីន លោក​អ័ក‌គូប លោក​សាប‌ថាយ លោក​ហូឌា លោក​ម៉ាសេ‌យ៉ា លោក​កេលី‌ថា លោក​អសា‌រា លោក​យ៉ូសា‌បាដ លោក​ហាណាន លោក​ពេឡា‌យ៉ា និង​ក្រុម​លេវី បក​ស្រាយ​ហ៊ូកុំ​ពន្យល់​ប្រជា‌ជន ហើយ​ប្រជា‌ជន​ឈរ​នៅ​ទី​នោះ។


ពេល​ប្រជា‌ជន​ទាំង​មូល​ឮ​បន្ទូល​របស់​អុលឡោះដែល​មាន​នៅ​ក្នុង​ហ៊ូកុំ ពួក​គេ​នាំ​គ្នា​យំ។ ដូច្នេះ លោក​ទេសា‌ភិបាល​នេហេមា អ៊ីមុាំ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ និង​ក្រុម​លេវី ដែល​មាន​នាទី​បក​ស្រាយ​ហ៊ូកុំ ពោល​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា គឺ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​កាន់​ទុក្ខ ឬ​សោក​សង្រេង​ឡើយ!»។


បន្ទាប់​មក ពួក​គេ​ក្រោក​ឈរ​ឡើង​តាម​កន្លែង​រៀងៗ​ខ្លួន ហើយ​ស្ដាប់​គីតាប​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពួក​គេ ក្នុង​អំឡុង​ពេល​បី​ម៉ោង រួច​បី​ម៉ោង​ទៀត ពួក​គេ​សារភាព​អំពើ​បាប និង​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ។


ពេល​ប្រជា‌ជន​ចូល​មេ​ដឹក​នាំ​ក៏​ចូល​មក​ជា​មួយ ហើយ​ពេល​ពួក​គេ​ចេញ​ទៅ​វិញ គាត់​ក៏​ត្រូវ​ចេញ​ទៅ​វិញ​ជា​មួយ​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​តប​មក​ខ្ញុំ​ដូច​ត​ទៅ៖ «ចូរ​កត់‌ត្រា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ ចូរ​ចារ​ទុក​នៅ​លើ​បន្ទះ​ថ្ម ដើម្បី​ឲ្យ​គេ​ស្រួល​អាន។


បន្ទាប់​មក អ៊ីសា​បក​ស្រាយ​សេចក្ដី​ដែល​មាន​ចែង​ទុក អំពី​គាត់​នៅ​ក្នុង​គីតាប​ទាំង​មូល ចាប់​ពី​គីតាប​ណាពី​ម៉ូសា​រហូត​ដល់​គីតាប​ណាពី​ទាំង​អស់។


គេ​និយាយ​គ្នា​ថា៖ «កាល​អ៊ីសា​មាន​ប្រសាសន៍​មក​កាន់​យើង ព្រម​ទាំង​បក​ស្រាយ​គីតាប​ឲ្យ​យើង​ស្ដាប់ នៅ​តាម​ផ្លូវ​យើង​មាន​ចិត្ដ​រំភើប​យ៉ាង​ខ្លាំង!»។


អ៊ីសា​ក៏​បំភ្លឺ​ចិត្ដ​គំនិត​គេ​ឲ្យ​យល់​អត្ថន័យ​គីតាប


គេ​បាន​ណាត់​ពេល​ជួប​លោក​ប៉ូល​ម្ដង​ទៀត នៅ​ថ្ងៃ​ណា​មួយ។ លុះ​ដល់​ថ្ងៃ​នោះ​ហើយ មាន​មនុស្ស​ច្រើន​ជាង​មុន​មក​ផ្ទះ​លោក​ប៉ូល។ គាត់​បាន​វែក​ញែក និង​ធ្វើ​ជា​បន្ទាល់​អំពី​នគរ​របស់​អុលឡោះ​ប្រាប់​គេ​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច ដោយ​លើក​យក​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា និង​គីតាប​ណាពី​មក​ពន្យល់​បញ្ជាក់​ប្រាប់​គេ​អំពី​អ៊ីសា។