ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 2:7 - អាល់គីតាប

បន្ទាប់​មក ខ្ញុំ​ជម្រាប​ស្តេច​អធិរាជ​ទៀត​ថា៖ «ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត សូម​ប្រទាន​សារ​ឲ្យ​ខ្ញុំ​យក​ទៅ​ជូន​អស់​លោក​ទេសា‌ភិបាល​អាណា‌ខេត្ត​នានា ដែល​នៅ​ខាង​លិច​ទន្លេ​អឺប្រាត ដើម្បី​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ រហូត​ដល់​ស្រុក​យូដា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មួយ​ទៀត ខ្ញុំ​បាន​ទូល​ទៅ​ស្តេច​ថា៖ «ប្រសិន‌បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ប្រទាន​រាជ​សារ​ឲ្យ​ទូល‌បង្គំ យក​ទៅ​ជូនអស់​លោក​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ដើម្បី​ឲ្យ​លោក​ទាំង​នោះ​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ធ្វើ​ដំណើរ​ឆ្លង​កាត់ រហូត​ដល់​ស្រុក​យូដា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​ទៀត​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ប្រទាន​រាជ‌សារ​ឲ្យ​ទូលបង្គំ​យក​ទៅ​ជូន​អស់​លោក​ទេសា‌ភិបាល​អាណា‌ខេត្ត​នានា ដែល​នៅ​ខាង​លិច​ទន្លេ​អឺប្រាត ដើម្បី​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ធ្វើ​ដំណើរ រហូត​ដល់​ស្រុក​យូដា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មួយ​ទៀតខ្ញុំ​បាន​ទូល​ដល់​ស្តេច​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ នោះ​សូម​ឲ្យ​ទូលបង្គំ​បាន​ព្រះ‌រាជ‌សាសន៍​កាន់​យក​ទៅ ជូន​ពួក​ចៅហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ឲ្យ​លោក​បាន​បើក​ឲ្យ​ទូលបង្គំ​ឆ្លង​ទៅ រហូត​ដល់​ស្រុក​យូដា

សូមមើលជំពូក



នេហេមា 2:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ដារី‌យូស​ផ្ញើ​សារ​ទៅ​លោក​ថាថ្នាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺ‌ប្រាត និង​លោក​សេថា-‌បូសណាយ ព្រម​ទាំង​ពួក​រាជការ​ជា​សហ‌ការី​របស់​ពួក​គេ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺ‌ប្រាត​មាន​សេចក្ដី​ដូច​ត​ទៅ៖ «សុំ​អស់​លោក​កុំ​រវី‌រវល់​នឹង​រឿង​នេះ​ឡើយ។


យើង ស្តេច​អើថា‌ស៊ើកសេស ចេញ​បញ្ជា​ដល់​អ្នក​កាន់​ឃ្លាំង​រាជ‌ទ្រព្យ​ទាំង​អស់ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ថា បើ​អ៊ីមុាំ​អែសរ៉ា ជា​បណ្ឌិត​ខាង​ហ៊ូកុំ​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា សុំ​អ្វី ត្រូវ​ប្រគល់​ជូន​គាត់​កុំ​បី​អាក់‌ខាន​ឡើយ។


ខ្ញុំ​នឹក​ខ្មាស​មិន​ហ៊ាន​សូម​ស្តេច​ប្រទាន​កង‌ទ័ព​សេះ សម្រាប់​ការពារ​ពួក​យើង នៅ​តាម​ផ្លូវ ក្រែង​លោ​មាន​ខ្មាំង​មក​យាយី​នោះ​ឡើយ ដ្បិត​ពួក​យើង​បាន​សូម​ស្តេច​ថា អុលឡោះ​ជា​ម្ចាស់​នៃ​យើង​សំដែង​អំណាច និង​ចិត្ត​សប្បុរស​ការពារ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ តែ​ទ្រង់​ខឹង​ដាក់​ទោស​អស់​អ្នក​ដែល​បោះ​បង់​ចោល​ទ្រង់។


បន្ទាប់​មក គេ​បាន​ប្រគល់​រាជ​ក្រឹត្យ​ជូន​អស់​លោក​ឧបរាជ និង​ទេសា‌ភិបាល តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ អស់​លោក​ទាំង​នោះ​បាន​ជួយ​គាំទ្រ​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ដំណាក់​របស់​អុលឡោះ»។


ខ្ញុំ​បាន​ទៅ​ជួប​អស់​លោក​ទេសា‌ភិបាល​អាណា‌ខេត្ត​នានា ដែល​នៅ​ខាង​លិច​ទន្លេ​អឺប្រាត ហើយ​ប្រគល់​សារ​របស់​ស្តេច​អធិរាជ​ជូន​ពួក​អ្នក។ ស្តេច​អធិរាជ​បាន​ចាត់​នាយ​ទាហាន និង​កង‌ពល​សេះ ឲ្យ​ជូន​ដំណើរ​ខ្ញុំ​ដែរ។


នៅ​ក្បែរ​នោះ មាន​លោក​មេឡា‌ទា ជា​អ្នក​ស្រុក​គីបៀន លោក​យ៉ាដោន​អ្នក​ស្រុក​ម៉េរូន ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ពី​ក្រុង​គីបៀន និង​ក្រុង​មីសប៉ា ដែល​ស្ថិត​ក្រោម​ការ​គ្រប់‌គ្រង​របស់​លោក​ទេសា‌ភិបាល របស់​អាណា‌ខេត្ត​នៅ​ខាង​លិច​ទន្លេ​អឺប្រាត។