ទោះបីអ្នកទាំងនោះដាក់បណ្ដាសាខ្ញុំ ក៏ដោយ ក៏ទ្រង់ប្រទានពរឲ្យខ្ញុំដែរ ប្រសិនបើពួកគេវាយប្រហារខ្ញុំ ពួកគេមុខជាត្រូវបាក់មុខ ហើយខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ នឹងមានអំណរសប្បាយ។
នេហេមា 13:2 - អាល់គីតាប ដ្បិតពួកគេពុំបានយកអាហារ និងទឹក មកទទួលជនជាតិអ៊ីស្រអែលទេ។ ជនជាតិម៉ូអាប់បានសូកបាឡាមឲ្យដាក់បណ្ដាសាជនជាតិអ៊ីស្រអែល។ ប៉ុន្តែ អុលឡោះជាម្ចាស់របស់យើងបានប្ដូរបណ្ដាសា ឲ្យប្រែទៅជាពរវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពួកគេមិនបានយកនំប៉័ង និងទឹកមកទទួលពួកកូនចៅអ៊ីស្រាអែលទេ គឺបានជួលបាឡាម ឲ្យមកដាក់បណ្ដាសាដល់ពួកគេវិញ ប៉ុន្តែ ព្រះនៃយើងបានបង្វែរបណ្ដាសា ឲ្យទៅជាព្រះពរវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតពួកគេពុំបានយកអាហារ និងទឹក មកទទួលជនជាតិអ៊ីស្រាអែលទេ។ ជនជាតិម៉ូអាប់បានសូកលោកបាឡាមឲ្យដាក់បណ្ដាសាជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ ព្រះរបស់យើងបានប្ដូរបណ្ដាសា ឲ្យប្រែទៅជាព្រះពរវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយព្រោះគេមិនបានរាក់ទាក់ទទួលពួកកូនចៅអ៊ីស្រាអែល ដោយនំបុ័ងនឹងទឹកទេ គឺបានជួលបាឡាម ឲ្យមកដាក់បណ្តាសាដល់គេវិញ ប៉ុន្តែព្រះនៃយើងរាល់គ្នា ទ្រង់បានបំផ្លាស់សេចក្ដីបណ្តាសានោះ ឲ្យទៅជាពរវិញ |
ទោះបីអ្នកទាំងនោះដាក់បណ្ដាសាខ្ញុំ ក៏ដោយ ក៏ទ្រង់ប្រទានពរឲ្យខ្ញុំដែរ ប្រសិនបើពួកគេវាយប្រហារខ្ញុំ ពួកគេមុខជាត្រូវបាក់មុខ ហើយខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ នឹងមានអំណរសប្បាយ។
ប្រជារាស្ត្រយើងអើយ ចូរនឹកចាំអំពីគម្រោងការដែលបាឡាក់ ជាស្ដេចស្រុកម៉ូអាប់ បម្រុងធ្វើចំពោះអ្នក! ចូរនឹកចាំពីស្ដេចដែលបាឡាម ជាកូនរបស់បេអ៊រ ឆ្លើយទៅស្ដេចនោះវិញ! បន្ទាប់មក យើងបាននាំអ្នកពីស៊ីទីម រហូតដល់គីលកាល់។ អ្នកនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា យើងប្រព្រឹត្តចំពោះអ្នកដោយសុចរិត»។
បាឡាមក៏ថ្លែងដូចតទៅនេះ៖ សូមជម្រាបស្តេចបាឡាក់ សូមប្រុងប្រៀបស្តាប់! សូមជម្រាបបុត្ររបស់ស្តេចស៊ីបពរ សូមផ្ទៀងត្រចៀកស្តាប់!
ស្តេចនឹងឆ្លើយតបទៅគេថា “យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្ដអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្ដចំពោះយើងដែរ”។
ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុមជំអះរបស់អុលឡោះតាអាឡាបានទេ ទោះបីកូនចៅរបស់គេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងក្រុមជំអះរបស់អុលឡោះតាអាឡាបានដែរ។
ត្រូវធ្វើដូច្នេះរហូតតទៅ ដ្បិតនៅពេលដែលអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប ពួកគេពុំបានយកអាហារ ឬទឹកមកទទួលអ្នករាល់គ្នានៅតាមផ្លូវទេ តែពួកគេបែរជាសូកបាឡាម ជាកូនរបស់លោកបេអរ អ្នកស្រុកមេសូប៉ូតាមា ឲ្យដាក់បណ្តាសាអ្នករាល់គ្នាទៅវិញ។
ប៉ុន្តែ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក មិនព្រមធ្វើតាមពាក្យរបស់បាឡាមទេ គឺទ្រង់បានប្តូរបណ្តាសាឲ្យប្រែទៅជាពរដល់អ្នកវិញ ដ្បិតទ្រង់ស្រឡាញ់អ្នក។
ពួកគេបានបោះបង់មាគ៌ាត្រឹមត្រូវចោល ងាកទៅដើរតាមផ្លូវបាឡាមជាកូនរបស់លោកបេអ៊រ និងជាអ្នកស្រឡាញ់ប្រាក់ដែលគេជួលឲ្យប្រព្រឹត្ដអំពើទុច្ចរិត។