កូនចៅរបស់លោកអេសាភមាន លោកសាគើរយូសុះ លោកនេថានា និងលោកអសារេឡា។ ពួកគេស្ថិតនៅក្រោមការដឹកនាំរបស់លោកអេសាភដែលច្រៀងថ្លែងបន្ទូលនៃអុលឡោះតាមបញ្ជារបស់ស្តេច។
នេហេមា 12:35 - អាល់គីតាប ពួកអ៊ីមុាំដែលកាន់ត្រែ លោកសាការីយ៉ា ជាកូនរបស់លោកយ៉ូណាថាន ដែលត្រូវជាកូនរបស់លោកសេម៉ាយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានា ដែលត្រូវជាកូនរបស់លោកមីកាយ៉ា ដែលត្រូវជាកូនរបស់លោកសាគើរ ដែលត្រូវជាកូនរបស់លោកអេសាភ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយកូនចៅពួកសង្ឃខ្លះដែលកាន់ត្រែ មានសាការី ជាកូនយ៉ូណាថាន ដែលជាកូនសេម៉ាយ៉ា សេម៉ាយ៉ាជាកូនម៉ាថានា ម៉ាថានាជាកូនមីកាយ៉ា មីកាយ៉ាជាកូនសាគើរ សាគើរជាកូនអេសាភ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកបូជាចារ្យដែលកាន់ត្រែ លោកសាការី ជាកូនរបស់លោកយ៉ូណាថាន ដែលត្រូវជាកូនរបស់លោកសេម៉ាយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានា ដែលត្រូវជាកូនរបស់លោកមីកាយ៉ា ដែលត្រូវជាកូនរបស់លោកសាគើរ ដែលត្រូវជាកូនរបស់លោកអេសាភ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកូនចៅពួកសង្ឃខ្លះដែលកាន់ត្រែ គឺសាការី ជាកូនយ៉ូណាថាន ដែលជាកូនសេម៉ាយ៉ាៗជាកូនម៉ាថានាៗជាកូនមីកាយ៉ាៗ ជាកូនសាគើរៗ ជាកូនអេសាភ |
កូនចៅរបស់លោកអេសាភមាន លោកសាគើរយូសុះ លោកនេថានា និងលោកអសារេឡា។ ពួកគេស្ថិតនៅក្រោមការដឹកនាំរបស់លោកអេសាភដែលច្រៀងថ្លែងបន្ទូលនៃអុលឡោះតាមបញ្ជារបស់ស្តេច។
មើលចុះ អុលឡោះនិងពួកអ៊ីមុាំដែលបម្រើទ្រង់ស្ថិតនៅជាមួយពួកយើង ហើយនាំមុខពួកយើង។ ពួកអ៊ីមុាំត្រៀមខ្លួននឹងផ្លុំត្រែ ដើម្បីប្រកាសវាយលុកអ្នករាល់គ្នា។ កូនចៅអ៊ីស្រអែលអើយ! ចូរកុំធ្វើសឹកទល់នឹងអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់អ្នករាល់គ្នាឡើយ ដ្បិតអ្នករាល់គ្នាពុំអាចឈ្នះជាដាច់ខាត!»។
រីឯពួកលេវីជាអ្នកចំរៀង មានលោកអេសាភ លោកហេម៉ាន លោកយេឌូថិន ព្រមទាំងកូនចៅ និងបងប្អូនក្នុងអំបូររបស់ពួកគេ សុទ្ធតែស្លៀកពាក់ក្រណាត់ទេសឯក ហើយកាន់ស្គរ ឃឹម និងពិណ ឈរនៅខាងកើតអាសនៈ។ មានអ៊ីមុាំមួយរយម្ភៃនាក់ ឈរនៅជាមួយក្រុមចំរៀង ទាំងផ្លុំត្រែផង។
លោកម៉ាថានា ជាកូនរបស់លោកមីកា ដែលត្រូវជាកូនរបស់លោកសាបឌី ជាកូនរបស់លោកអេសាភ ជាមេដឹកនាំក្រុមចំរៀងសរសើរតម្កើង សម្រាប់ពេលទូរអា លោកបាកប៊ូគា ដែលជាមេដឹកនាំរង ព្រមទាំងលោកអាប់ដា ជាកូនរបស់លោកសាំមួរ ដែលត្រូវជាកូនរបស់លោកកាឡាល ជាកូនរបស់លោកយេឌូថិន។
ព្រមទាំងបងប្អូនរបស់គាត់ គឺលោកសេម៉ាយ៉ា លោកអសារាល លោកមីឡាឡាយ លោកគីឡាឡាយ លោកម៉ាអាយ លោកនេថានេល លោកយូដា និងលោកហាណានី។ លោកទាំងនោះកាន់ឧបករណ៍តន្ដ្រីរបស់ស្តេចទត ជាអ្នកជំនិតរបស់អុលឡោះ។ លោកអែសរ៉ា ជាបណ្ឌិតខាងហ៊ូកុំ ដើរនៅខាងមុខគេ។
ត្រូវឲ្យអ៊ីមុាំប្រាំពីរនាក់កាន់ស្នែងចៀមសម្រាប់ផ្លុំម្នាក់មួយៗ ដើរខាងមុខហិបនៃសម្ពន្ធមេត្រី។ លុះដល់ថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវដើរជុំវិញទីក្រុងប្រាំពីរជុំ រួចឲ្យក្រុមអ៊ីមុាំផ្លុំស្នែងចៀម។