ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 12:29 - អាល់គីតាប

បេត‌គីលកាល តំបន់​កេបា និង​អាស‌ម៉ាវែត ដ្បិត​ក្រុម​ចំរៀង​បាន​សង់​ភូមិ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ពី​បេត-គីល‌កាល ពី​តំបន់​កេបា និង​អាស‌ម៉ាវែត​ដែរ ដ្បិត​ពួក​ចម្រៀង​បាន​សង់​ភូមិ​របស់​ខ្លួន នៅ​ជុំ​វិញ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បេត‌គីលកាល តំបន់​កេបា និង​អាស‌ម៉ាវែត ដ្បិត​ក្រុម​ចម្រៀង​បាន​សង់​ភូមិ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​បេត-គីល‌កាល ពី​ស្រុក​ស្រែ​ចំការ​កេបា នឹង​អាស‌ម៉ាវែត​ដែរ ពី​ព្រោះ​ពួក​ចំរៀង គេ​បាន​ធ្វើ​ភូមិ នៅ​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក



នេហេមា 12:29
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ពុនយ៉ា‌ម៉ីន ពួក​គេ​ទទួល​បាន​ក្រុង​កេបា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាលេ‌មែត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាណា‌ថោត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ សរុប​ទាំង​អស់ អំបូរ​កេ‌ហាត់​ទទួល​បាន​ដប់​បី​ក្រុង។


អ្នក​ភូមិ​អាសម៉ា‌វែត​មាន ៤២​នាក់


កូន​ចៅ​ពុន‌យ៉ាមីន​តាំង​ទី​លំ‌នៅ​នៅ​កេបា មីគ‌ម៉ាស់ អៃ បេត‌អែល និង​ស្រុក​ភូមិ​ជុំ‌វិញ


ក្រុម​ចំរៀង​ប្រមូល​គ្នា​ផ្ដុំ​ពី​កន្លែង​ផ្សេងៗ នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម និង​នៅ​តាម​ភូមិ​នានា​នៅ​តំបន់​នថូ‌ផា


ពួក​អ៊ីមុាំ និង​ពួក​លេវី នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ព្រម​ទាំង​ជម្រះ​ប្រជា‌ជន ជម្រះ​ខ្លោង​ទ្វារ និង​កំពែង​ក្រុង​ឲ្យ​បាន​បរិសុទ្ធ​ដែរ។


ខ្ញុំ​ក៏​ទទួល​ដំណឹង​ថា ក្រុម​លេវី​ពុំ​បាន​ទទួល​របប​របស់​ខ្លួន​ទេ ដូច្នេះ ពួក​លេវី និង​ក្រុម​ចំរៀង​ដែល​ត្រូវ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ដំណាក់ បែរ​ជា​នាំ​គ្នា​រត់​ទៅ​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន​ទៅ​វិញ។


អ្នក​ភូមិ​បេតអាស‌ម៉ាវែត​មាន ៤២​នាក់។


អ្នក​ក្រុង​រ៉ាម៉ា និង​កេបា​មាន ៦២១​នាក់។


ភ្នំ​ទាំង​ពីរ ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ គឺ​នៅ​តាម​ផ្លូវ​ទៅ​ទិស​ខាង​លិច ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​វាល​ទំនាប​អារ៉ា‌បា ទល់​មុខ​នឹង​គីល‌កាល់​ជិត​ដើម​ជ្រៃ​ម៉ូរេ។


បន្ទាប់​មក យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល វិល​ត្រឡប់​មក​ជំរំ​នៅ​គីល‌កាល់​វិញ។


ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ពួក​លេវី​ទទួល​បាន​ក្រុង​គីបៀន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កេបា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ


ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យ៉ូស្វេ​ថា៖ «ថ្ងៃ​នេះ យើង​ដក សេចក្តី​អាម៉ាស់​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ហើយ គឺ​សេចក្តី​អាម៉ាស់​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​រង​នៅ​ស្រុក​អេស៊ីប»។ ហេតុ​នេះ ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “គីល‌កាល់” រហូត​ដល់​សព្វ​ថ្ងៃ។