បន្ទាប់មកទៀតកូនប្អូនកើតចេញមក ទាំងមានអំបោះក្រហម នៅជាប់នឹងដៃផង។ គេដាក់ឈ្មោះកូននោះថា “សេរ៉ាស”។
នេហេមា 11:24 - អាល់គីតាប លោកពេថាហ៊ីយ៉ា ជាកូនរបស់លោកមសេសា-បេល ក្នុងអំបូរសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា ជាតំណាងរបស់ប្រជាជន នៅចំពោះមុខស្តេចអធិរាជ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេថាហ៊ីយ៉ា ជាកូនមសេសាបេល ក្នុងពូជពង្សសេរ៉ាស ជាកូនយូដា លោកជាអ្នកជំនិតរបស់ស្តេច ក្នុងគ្រប់ទាំងកិច្ចការដែលទាក់ទងនឹងប្រជាជន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេថាហ៊ីយ៉ា ជាកូនរបស់លោកមសេសា-បេល ក្នុងអំបូរសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា ជាតំណាងរបស់ប្រជាជន នៅចំពោះមុខព្រះចៅអធិរាជ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមានពេថាហ៊ីយ៉ា ជាកូនមសេសាបេល ក្នុងពួកកូនចៅសេរ៉ាស ជាកូនយូដា លោកជាអ្នកជំនិតស្តេច ក្នុងគ្រប់ការចំពោះពួករាស្ត្រ។ |
បន្ទាប់មកទៀតកូនប្អូនកើតចេញមក ទាំងមានអំបោះក្រហម នៅជាប់នឹងដៃផង។ គេដាក់ឈ្មោះកូននោះថា “សេរ៉ាស”។
កូនប្រុសរបស់យូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (អើរ និងអូណាន់ បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេស្រុន និងហាមុល។
លោកបេណាយ៉ាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើពួកកេរេធីម និងពួកពេលេធីម។ រីឯកូនទាំងប៉ុន្មានរបស់ទត មាននាទីជាជំនួយការពិសេសរបស់ស្តេច។
ពួកគេត្រូវបំពេញការងារនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ក្រោមបង្គាប់កូនចៅណាពីហារូន គឺពួកគេមើលខុសត្រូវលើទីលាន និងបន្ទប់នានា ធ្វើពិធីជម្រះវត្ថុសក្ការៈទាំងអស់ឲ្យបានបរិសុទ្ធ ព្រមទាំងទទួលបន្ទុកលើកិច្ចការផ្សេងៗ នៅក្នុងដំណាក់របស់អុលឡោះ។
នៅក្បែរពួកគេមានលោកម្រេម៉ូត ជាកូនរបស់លោកអ៊ូរីយ៉ា និងជាចៅរបស់លោកហាកូស ជាអ្នកជួសជុល។ នៅក្បែរនោះ មានលោកមស៊ូឡាម ជាកូនរបស់លោកបេរេគា និងជាចៅរបស់លោកមសេសាបេល។ បន្ទាប់មក មានលោកសាដុក ជាកូនរបស់លោកបាណា។
កូនចៅឯទៀតៗរបស់លោកយូដា តាមអំបូររបស់ពួកគេមាន: អំបូរសេឡា ជាពូជពង្សរបស់លោកសេឡា អំបូរពេរេស ជាពូជពង្សរបស់លោកពេរេស អំបូរសេរ៉ាស ជាពូជពង្សរបស់លោកសេរ៉ាស។
លោកយូដា និងនាងតាម៉ារបង្កើតលោកពេរេស និងលោកសេរ៉ាស លោកពេរេសបង្កើតលោកហេស្រុន លោកហេស្រុនបង្កើតលោកអើរ៉ាម