១ របាក្សត្រ 23:28 - អាល់គីតាប28 ពួកគេត្រូវបំពេញការងារនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ក្រោមបង្គាប់កូនចៅណាពីហារូន គឺពួកគេមើលខុសត្រូវលើទីលាន និងបន្ទប់នានា ធ្វើពិធីជម្រះវត្ថុសក្ការៈទាំងអស់ឲ្យបានបរិសុទ្ធ ព្រមទាំងទទួលបន្ទុកលើកិច្ចការផ្សេងៗ នៅក្នុងដំណាក់របស់អុលឡោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 ព្រោះការងាររបស់គេ គឺឲ្យបម្រើពួកកូនចៅលោកអើរ៉ុន សម្រាប់ការងារក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងនៅទីលាន ហើយក្នុងបន្ទប់ទាំងប៉ុន្មាន និងការសម្អាតរបស់បរិសុទ្ធទាំងអស់ គឺជាការងាររបស់ព្រះដំណាក់នៃព្រះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 ពួកគេត្រូវបំពេញការងារនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្រោមបង្គាប់កូនចៅលោកអើរ៉ុន គឺពួកគេមើលខុសត្រូវលើទីលាន និងបន្ទប់នានា ធ្វើពិធីជម្រះវត្ថុសក្ការៈទាំងអស់ឲ្យបានបរិសុទ្ធ ព្រមទាំងទទួលបន្ទុកលើកិច្ចការផ្សេងៗ នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 ពីព្រោះការងាររបស់គេ គឺឲ្យបំរើពួកកូនចៅអើរ៉ុន សំរាប់ការងារក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងនៅទីលាន ហើយក្នុងបន្ទប់ទាំងប៉ុន្មាន នឹងការសំអាតរបស់បរិសុទ្ធទាំងអស់ គឺជាការងាររបស់ព្រះវិហារនៃព្រះ សូមមើលជំពូក |
ស្តេចហេសេគាបានតែងតាំងក្រុមអ៊ីមុាំ និងក្រុមលេវីតាមជាន់ថ្នាក់ ឲ្យបំពេញមុខងាររបស់គេរៀងៗខ្លួនវិញ គឺក្រុមអ៊ីមុាំ និងក្រុមលេវីដែលបំពេញមុខងារធ្វើគូរបានដុតទាំងមូល និងគូរបានមេត្រីភាព ព្រមទាំងអ្នកដែលបម្រើការងារក្នុងម៉ាស្ជិទ អ្នកចំរៀងសម្រាប់លើកតម្កើងអុលឡោះតាអាឡា និងអ្នកយាមទ្វារជំរំរបស់អុលឡោះតាអាឡា។
បុរសនោះប្រាប់ខ្ញុំថា៖ «បន្ទប់ជួរខាងជើង និងបន្ទប់ជួរខាងត្បូង ដែលនៅទល់មុខនឹងធ្លាធំ ជាបន្ទប់ដ៏សក្ការៈ ជាកន្លែងដែលពួកអ៊ីមុាំចូលទៅថ្វាយបង្គំអុលឡោះតាអាឡា ពួកគេបរិភោគអាហារដ៏សក្ការៈបំផុត។ ក្នុងបន្ទប់ទាំងនោះ មានដាក់ឧបករណ៍ដ៏សក្ការៈ ជំនូនផ្សេងៗ សត្វសម្រាប់ធ្វើជាគូរបានសុំឲ្យរួចពីបាប និងគូរបានសុំលើកលែងទោស ដ្បិតកន្លែងនោះជាកន្លែងសក្ការៈ។