លោកសេម៉ាយ៉ាជាកូនរបស់លោកអូបេដ-អេដុម បង្កើតបានកូនប្រុសៗ ដែលមានសិទ្ធិគ្រប់គ្រងលើក្រុមគ្រួសារបស់ពួកគេ ដ្បិតពួកគេជាវីរបុរសដ៏អង់អាច។
នេហេមា 11:14 - អាល់គីតាប ព្រមទាំងបងប្អូនរបស់គេ សុទ្ធសឹងតែជាមនុស្សសំខាន់ៗ មានគ្នាទាំងអស់ ១២៨នាក់។ លោកសាប់ឌាល កូនរបស់លោកកេដូលីម ជាអ្នកគ្រប់គ្រងលើពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងបងប្អូនរបស់គេ ជាអ្នកខ្លាំងពូកែមានចិត្តក្លាហាន ទាំងអស់មាន ១២៨ នាក់ ឯអ្នកដែលគ្រប់គ្រងលើគេ គឺសាបឌាល ជាកូនកេដូលីម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងបងប្អូនរបស់គេ សុទ្ធសឹងតែជាមនុស្សសំខាន់ៗ មានគ្នាទាំងអស់ ១២៨នាក់។ លោកសាប់ឌាល កូនរបស់លោកកេដូលីម ជាអ្នកគ្រប់គ្រងលើពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកបងប្អូនគេ ជាអ្នកខ្លាំងពូកែមានចិត្តក្លាហាន រួមទាំងអស់មាន១២៨នាក់ ឯអ្នកដែលត្រួតលើគេ គឺសាបឌាល ជាកូនកេដូលីម។ |
លោកសេម៉ាយ៉ាជាកូនរបស់លោកអូបេដ-អេដុម បង្កើតបានកូនប្រុសៗ ដែលមានសិទ្ធិគ្រប់គ្រងលើក្រុមគ្រួសារបស់ពួកគេ ដ្បិតពួកគេជាវីរបុរសដ៏អង់អាច។
ព្រមទាំងបងប្អូនរបស់ពួកគេ ដែលសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់ខ្លួន មានចំនួនទាំងអស់១ ៧៦០នាក់។ អ្នកទាំងនោះជាមនុស្សប៉ិនប្រសប់បំពេញការងារនៅក្នុងដំណាក់របស់អុលឡោះ។
ព្រមទាំងបងប្អូនរបស់គាត់ដែលត្រូវជាមេលើក្រុមគ្រួសារ មានគ្នាទាំងអស់ ២៤២នាក់។ បន្ទាប់មកទៀត មានលោកអម៉ាសាយ ជាកូនរបស់លោកអសារាល ដែលជាកូនរបស់លោកអហាសាយ ដែលជាកូនរបស់លោកមស៊ីលេម៉ូត ដែលជាកូនរបស់លោកអ៊ីមមើរ
ក្រុមលេវីមាន: លោកសេម៉ាយ៉ា ជាកូនរបស់លោកហាស៊ូប ដែលត្រូវជាកូនរបស់លោកអាសរីកាំ ជាកូនរបស់លោកហាសាបយ៉ា ជាកូនរបស់លោកប៊ូននី។
អធិការរបស់ក្រុមលេវី នៅក្រុងយេរូសាឡឹម គឺលោកអ៊ូស៊ី ជាកូនរបស់លោកបានី ដែលត្រូវជាកូនរបស់លោកហាសាបយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានា ដែលត្រូវជាកូនរបស់លោកមីកា ជាកូនចៅរបស់លោកអេសាភ។ ពួកគេជាក្រុមតន្ដ្រីបម្រើការងារក្នុងដំណាក់របស់អុលឡោះ។
ហើយក៏មានលោកម៉ាសេយ៉ា លោកសេម៉ាយ៉ា លោកអេឡាសារ លោកអ៊ូស៊ី លោកយ៉ូហាណាន លោកម៉ាលគា លោកអេឡាំ និងលោកអេស៊ើរ។ ពេលនោះ ក្រុមចំរៀងក៏បន្លឺសំឡេងច្រៀង ក្រោមការដឹកនាំរបស់លោកអធិការយីសរ៉ាហ៊ា។