Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 11:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រម​ទាំង​បង‌ប្អូន​របស់​គេ ជា​អ្នក​ខ្លាំង​ពូកែ​មាន​ចិត្ត​ក្លាហាន ទាំង​អស់​មាន ១២៨ នាក់ ឯ​អ្នក​ដែល​គ្រប់​គ្រង​លើ​គេ គឺ​សាបឌាល ជា​កូន​កេដូ‌លីម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រម​ទាំង​បងប្អូន​របស់​គេ សុទ្ធ‌សឹង​តែ​ជា​មនុស្ស​សំខាន់ៗ មាន​គ្នា​ទាំង​អស់ ១២៨​នាក់។ លោក​សាប់‌ឌាល កូន​របស់​លោក​កេដូ‌លីម ជា​អ្នក​គ្រប់‌គ្រង​លើ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហើយ​ពួក​បង​ប្អូន​គេ ជា​អ្នក​ខ្លាំង​ពូកែ​មាន​ចិត្ត​ក្លាហាន រួម​ទាំង​អស់​មាន​១២៨​នាក់ ឯ​អ្នក​ដែល​ត្រួត​លើ​គេ គឺ​សាប‌ឌាល ជា​កូន​កេដូ‌លីម។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ព្រម​ទាំង​បង​ប្អូន​របស់​គេ សុទ្ធ‌សឹង​តែ​ជា​មនុស្ស​សំខាន់ៗ មាន​គ្នា​ទាំង​អស់ ១២៨​នាក់។ លោក​សាប់‌ឌាល កូន​របស់​លោក​កេដូ‌លីម ជា​អ្នក​គ្រប់‌គ្រង​លើ​ពួក​គេ។

សូមមើលជំពូក ចម្លង




នេហេមា 11:14
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សេម៉ា‌យ៉ា ជា​កូន​របស់​អូបិឌ-អេដុម ក៏​មាន​កូន​ដែរ អ្នក​ទាំង​នោះ​បាន​ត្រួត‌ត្រា​លើ​វង្ស​របស់​ឪពុក​គេ ដ្បិត​គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន។


និង​បង‌ប្អូន​គេ ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ទាំង​អស់​មាន​មួយ​ពាន់​ប្រាំពីរ​រយ​ហុកសិប​នាក់ ជា​ពួក​មនុស្ស​ស្ទាត់​ណាស់ ក្នុង​ការ‌ងារ​ខាង​ព្រះ‌ដំណាក់​របស់​ព្រះ។


និង​បង‌ប្អូន​របស់​គាត់ ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក ទាំង​អស់​មាន ២៤២ នាក់។ បន្ទាប់​មក មាន​អ័ម៉ា‌សាយ ជា​កូន​អ័សារាល ដែល​ជា​កូន​របស់​អ័ហា‌សាយ អ័ហា‌សាយ​ជា​កូន​មស៊ី‌លេម៉ូត មស៊ី‌លេម៉ូត​ជា​កូន​អ៊ីមមើរ


ក្នុង​ចំណោម​ពួក​លេវី​មាន សេម៉ា‌យ៉ា ជា​កូន​ហាស៊ូប ដែល​ជា​កូន​របស់​អាស‌រីកាម អាស‌រីកាម​ជា​កូន​ហា‌សាប‌យ៉ា ហា‌សាប‌យ៉ាជា​កូន​ប៊ូននី


អ្នក​ដែល​គ្រប់​គ្រង​លើ​ពួក​លេវី នៅ​ក្រុង​យេរូ‌សាឡិម គឺ​អ៊ូស៊ី ជា​កូន​បានី ដែល​ជា​កូន​ហា‌សាប‌យ៉ា ហា‌សាប‌យ៉ា​ជា​កូន​ម៉ាថានា ម៉ាថានា​ជា​កូន​មីកា ជា​ពូជ​ពង្ស​អេសាភ ដែល​ជា​ពួក​ចម្រៀង គេ​គ្រប់​គ្រង​លើ​កិច្ច​ការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ។


ហើយ​ក៏​មាន​ម្អា‌សេ‌យ៉ា សេម៉ា‌យ៉ា អេលា‌សារ អ៊ូស៊ី យ៉ូ‌ហា‌ណាន ម៉ាលគា អេឡាំ និង​អេស៊ើរ​ដែរ។ ឯ​ពួក​ចម្រៀង ក៏​ស្រែក​ច្រៀង​ជាមួយ​យីស‌រ៉ាហ៊ា ដែល​ជា​អ្នក​នាំ​មុខ​របស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម