ប៉ុន្តែ ខ្ញុំដឹងថា ស្តេច ព្រមទាំងនាម៉ឺនមន្ត្រី មិនទាន់កោតខ្លាចអុលឡោះតាអាឡានៅឡើយ»។
ប៉ុន្តែ ទូលបង្គំដឹងថា ព្រះករុណា និងពួកនាម៉ឺនមន្ត្រីរបស់ព្រះករុណា មិនទាន់កោតខ្លាចព្រះយេហូវ៉ាដ៏ជាព្រះនៅឡើយទេ»។
ប៉ុន្តែ ទូលបង្គំដឹងថាព្រះករុណា ព្រមទាំងនាម៉ឺនមន្ត្រី មិនទាន់កោតខ្លាចព្រះអម្ចាស់នៅឡើយ»។
ប៉ុន្តែទូលបង្គំដឹងថា ទ្រង់នឹងពួកមហាតលិកមិនទាន់ខ្លាចដល់ព្រះយេហូវ៉ាដ៏ជាព្រះនៅឡើយទេ
ម៉ូសាតបថា៖ «ពេលចាកចេញពីស្តេចទៅ ខ្ញុំនឹងទូរអាអង្វរអុលឡោះតាអាឡា។ ស្អែករុយនឹងចាកចេញពីស្តេច ពីនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់ស្តេចទៀតផង។ ប៉ុន្តែ សូមស្តេចឈប់បញ្ឆោតយើងខ្ញុំទៀតទៅ គឺកុំហាមប្រជាជនរបស់យើងខ្ញុំ ចេញទៅធ្វើគូរបានជូនអុលឡោះតាអាឡាឡើយ»។
អុលឡោះលើកលែងទោសឲ្យអ្នកដែលមានចិត្តសប្បុរស និងចិត្តស្មោះត្រង់។ អ្នកគោរពកោតខ្លាចអុលឡោះតាអាឡារមែងចៀសផុតពីអំពើបាប។
ប្រសិនបើទ្រង់លើកលែងទោសឲ្យ មនុស្សអាក្រក់ នោះគេនឹងមិនដឹងថា សេចក្ដីសុចរិតជាអ្វីទេ គឺគេនឹងប្រព្រឹត្តអំពើទុច្ចរិតនៅក្នុង ស្រុកដ៏សុចរិតនេះ ហើយមិនយល់ពីភាពថ្កុំថ្កើងរុងរឿង របស់អុលឡោះតាអាឡាឡើយ។
អុលឡោះតាអាឡាជាម្ចាស់អើយ! ហេតុអ្វីបានជាទ្រង់ បណ្ដោយឲ្យយើងខ្ញុំវង្វេងឆ្ងាយពីមាគ៌ា របស់ទ្រង់ដូច្នេះ? ហេតុអ្វីបានជាទ្រង់បណ្ដោយឲ្យយើងខ្ញុំ មានចិត្តរឹងរូសមិនព្រមគោរពកោតខ្លាច ទ្រង់ដូច្នេះ? សូមមកវិញ សូមរកយុត្តិធម៌ឲ្យយើងខ្ញុំជាអ្នកបម្រើ និងជាកុលសម្ព័ន្ធផ្ទាល់របស់ទ្រង់ផង។