និក្ខមនំ 8:29 - អាល់គីតាប29 ម៉ូសាតបថា៖ «ពេលចាកចេញពីស្តេចទៅ ខ្ញុំនឹងទូរអាអង្វរអុលឡោះតាអាឡា។ ស្អែករុយនឹងចាកចេញពីស្តេច ពីនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់ស្តេចទៀតផង។ ប៉ុន្តែ សូមស្តេចឈប់បញ្ឆោតយើងខ្ញុំទៀតទៅ គឺកុំហាមប្រជាជនរបស់យើងខ្ញុំ ចេញទៅធ្វើគូរបានជូនអុលឡោះតាអាឡាឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 ពេលនោះ លោកម៉ូសេទូលតបថា៖ «មើល៍ ទូលបង្គំចេញពីព្រះករុណាទៅ ហើយទូលបង្គំនឹងអង្វរដល់ព្រះយេហូវ៉ា ដើម្បីឲ្យហ្វូងរុយចេញពីព្រះករុណា ពីពួកនាម៉ឺនមន្ត្រី និងពីប្រជារាស្ត្ររបស់ព្រះករុណានៅថ្ងៃស្អែក សូមកុំឲ្យតែព្រះករុណាបញ្ឆោតតទៅទៀត ដោយមិនបើកឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានោះឡើយ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 លោកម៉ូសេតបថា៖ «ពេលចាកចេញពីព្រះករុណាទៅ ទូលបង្គំនឹងទូលអង្វរព្រះអម្ចាស់។ ស្អែករុយនឹងចាកចេញពីព្រះករុណា ពីនាម៉ឺនមន្ត្រី និងប្រជារាស្ដ្ររបស់ព្រះករុណាទៀតផង។ ប៉ុន្តែ សូមព្រះករុណាឈប់បញ្ឆោតយើងខ្ញុំទៀតទៅ គឺកុំហាមប្រជាជនរបស់យើងខ្ញុំចេញទៅធ្វើយញ្ញបូជា ថ្វាយព្រះអម្ចាស់ឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 ម៉ូសេទូលតបថា មើល ទូលបង្គំនឹងចេញពីទ្រង់ទៅសូមអង្វរដល់ព្រះយេហូវ៉ាឲ្យរុយបានថយចេញពីទ្រង់ ពីពួកមហាតលិក ហើយពីរាស្ត្ររបស់ទ្រង់នៅពេលថ្ងៃស្អែក ប៉ុន្តែសូមកុំឲ្យតែទ្រង់បញ្ឆោតទៀត ដើម្បីនឹងឃាត់បណ្តាជនមិនឲ្យគេចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានោះឡើយ សូមមើលជំពូក |