និក្ខមនំ 9:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 ប៉ុន្តែ ទូលបង្គំដឹងថា ព្រះករុណា និងពួកនាម៉ឺនមន្ត្រីរបស់ព្រះករុណា មិនទាន់កោតខ្លាចព្រះយេហូវ៉ាដ៏ជាព្រះនៅឡើយទេ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 ប៉ុន្តែ ទូលបង្គំដឹងថាព្រះករុណា ព្រមទាំងនាម៉ឺនមន្ត្រី មិនទាន់កោតខ្លាចព្រះអម្ចាស់នៅឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 ប៉ុន្តែទូលបង្គំដឹងថា ទ្រង់នឹងពួកមហាតលិកមិនទាន់ខ្លាចដល់ព្រះយេហូវ៉ាដ៏ជាព្រះនៅឡើយទេ សូមមើលជំពូកអាល់គីតាប30 ប៉ុន្តែ ខ្ញុំដឹងថា ស្តេច ព្រមទាំងនាម៉ឺនមន្ត្រី មិនទាន់កោតខ្លាចអុលឡោះតាអាឡានៅឡើយ»។ សូមមើលជំពូក |
ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គ ធ្វើឲ្យយើងខ្ញុំវង្វេងចេញពីផ្លូវរបស់ព្រះអង្គ ហើយឲ្យយើងខ្ញុំមានចិត្តរឹងទទឹង ចំពោះសេចក្ដីកោតខ្លាចដល់ព្រះអង្គដូច្នេះ? សូមព្រះអង្គវិលមកវិញ ដោយយល់ដល់ពួកអ្នកបម្រើរបស់ព្រះអង្គ គឺជាកុលសម្ព័ន្ធទាំងប៉ុន្មាននៃមត៌ករបស់ព្រះអង្គ។
ពេលនោះ លោកម៉ូសេទូលតបថា៖ «មើល៍ ទូលបង្គំចេញពីព្រះករុណាទៅ ហើយទូលបង្គំនឹងអង្វរដល់ព្រះយេហូវ៉ា ដើម្បីឲ្យហ្វូងរុយចេញពីព្រះករុណា ពីពួកនាម៉ឺនមន្ត្រី និងពីប្រជារាស្ត្ររបស់ព្រះករុណានៅថ្ងៃស្អែក សូមកុំឲ្យតែព្រះករុណាបញ្ឆោតតទៅទៀត ដោយមិនបើកឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានោះឡើយ»។