ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 9:26 - អាល់គីតាប

មាន​តែ​ស្រុក​កូសែន ជា​កន្លែង​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​រស់​នៅ​ប៉ុណ្ណោះ ទើប​គ្មាន​ធ្លាក់​ព្រឹល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​តែ​នៅ​ស្រុក​កូសែន​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ប៉ុណ្ណោះ ទើប​គ្មាន​ព្រឹល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​តែ​ស្រុក​កូសែន​ជា​កន្លែង​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ប៉ុណ្ណោះ ទើប​គ្មាន​ធ្លាក់​ព្រឹល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ទី​ដែល​គ្មាន​ព្រឹល នោះ​មាន​តែ​នៅ​ស្រុក​កូសែន ដែល​ជា​ទី​លំនៅ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ប៉ុណ្ណោះ។

សូមមើលជំពូក



និក្ខមនំ 9:26
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​អំឡុង​បី​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​មើល​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឃើញ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​ចេញ​ពី​កន្លែង​របស់​ខ្លួន​បាន​ដែរ។ រីឯ​តំបន់​ដែល​កូន​ចៅ​អ៊ីស្រ‌អែល​រស់​នៅ​មាន​ពន្លឺ។


ប៉ុន្តែ ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ គេ​មិន​ឮ​សំឡេង​អ្វី​ឡើយ សូម្បី​ឆ្កែ​ក៏​មិន​ឮ​ព្រុស​ដាក់​មនុស្ស ឬ​សត្វ​ណា​មួយ​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា អុលឡោះ‌តាអាឡា​មិន​ធ្វើ​ទោស​ជន‌ជាតិ​អ៊ីស្រ‌អែល ដូច​ទ្រង់​ធ្វើ​ទោស​ជន‌ជាតិ​អេស៊ីប​ឡើយ”។


ឈាម​ដែល​អ្នក​រាល់​គ្នា​លាប​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​នឹង​ធ្វើ​ជា​សញ្ញា​សំគាល់​ថា អ្នក​រាល់​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ។ ពេល​ឃើញ​ឈាម យើង​នឹង​រំលង​ផ្ទះ​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មិន​រង​គ្រោះ​កាច នៅ​ពេល​ដែល​យើង​ប្រហារ​ស្រុក​អេស៊ីប​ឡើយ។


ពេល​នោះ ពួក​គ្រូ​ធ្មប់​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «ការ​នេះ​កើត​មក​ពី​អុលឡោះ»។ ប៉ុន្តែ ស្តេច​ហ្វៀរ៉អ៊ូន​នៅ​តែ​មាន​ចិត្ត​មានះ មិន​ព្រម​ស្តាប់​ម៉ូសា និង​ហារូន ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទុក​ស្រាប់។


ប៉ុន្តែ អុលឡោះ‌តាអាឡា​មិន​ប្រហារ​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​វិនាស​ដូច​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អេស៊ីប​ទេ»។


នៅ​ថ្ងៃ​បន្ទាប់ អុលឡោះ‌តាអាឡា​បាន​ប្រហារ​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប​ឲ្យ​វិនាស ប៉ុន្តែ គ្មាន​សត្វ​ណា​មួយ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​វិនាស​ឡើយ។


នៅ​រជ្ជកាល​របស់​ស្តេច​នោះ ជន‌ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​រស់​យ៉ាង​សុខ‌សាន្ត។ គេ​ជូន​នាម​ស្តេច​នោះ​ថា “អុលឡោះ‌តាអាឡា​ជា​សេចក្ដី​សុចរិត​របស់​យើង”»។


យើង​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​ទឹក​ភ្លៀង រហូត​ដល់​បី​ខែ​មុន​រដូវ​ចម្រូត។ យើង​បាន​ឲ្យ​ភ្លៀង​ធ្លាក់​លើ​ក្រុង​មួយ តែ​ក្រុង​មួយ​ទៀត​គ្មាន​ភ្លៀង​ទេ ចម្ការ​មួយ​ទទួល​ទឹក​ភ្លៀង រីឯ​ចម្ការ​មួយ​ទៀត​ត្រូវ​ស្ងួត​ហួត‌ហែង ព្រោះ​តែ​គ្មាន​ទឹក​ភ្លៀង។