ម៉ូសា និងហារូន ធ្វើតាមបញ្ជារបស់អុលឡោះតាអាឡា គឺហារូនលើកដំបងវាយទឹកទន្លេនីល នៅចំពោះមុខរបស់ស្តេចហ្វៀរ៉អ៊ូន និងនៅចំពោះមុខនាម៉ឺនសព្វមុខមន្ត្រី ហើយទឹកទន្លេនីលទាំងប៉ុន្មានក៏ក្លាយទៅជាឈាម។
លោកម៉ូសេ និងលោកអើរ៉ុនក៏ធ្វើដូចព្រះយេហូវ៉ាបានបង្គាប់។ លោកលើកដំបងវាយទឹកទន្លេនីលនៅមុខផារ៉ោន និងពួកមហាតលិក ហើយទឹកទាំងប៉ុន្មាននៅក្នុងទន្លេនីលក៏ក្លាយទៅជាឈាម
លោកម៉ូសេ និងលោកអើរ៉ុន ធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ គឺលោកអើរ៉ុនលើកដំបងវាយទឹកទន្លេនីល នៅចំពោះព្រះភ័ក្ត្ររបស់ព្រះចៅផារ៉ោន និងនៅចំពោះមុខនាម៉ឺនសព្វមុខមន្ត្រី ហើយទឹកទន្លេនីលទាំងប៉ុន្មានក៏ក្លាយទៅជាឈាម។
ម៉ូសេ នឹងអើរ៉ុនក៏ធ្វើដូច្នោះតាមបង្គាប់ព្រះយេហូវ៉ា លោកលើកដំបងវាយទឹកទន្លេនៅមុខផារ៉ោន នឹងពួកមហាតលិកទ្រង់ នោះទឹកទន្លេក៏ត្រឡប់ទៅជាឈាមទាំងអស់
អេលីយ៉ាសាក់មានប្រសាសន៍ទៅកាន់កេហាស៊ីថា៖ «ចូររៀបចំខ្លួន ហើយយកដំបងរបស់ខ្ញុំចេញដំណើរទៅចុះ!។ ប្រសិនបើជួបអ្នកណាម្នាក់តាមផ្លូវ ចូរកុំជម្រាបសួរគេ ហើយបើនរណាជម្រាបសួរអ្នកកុំតបវិញឡើយ។ ត្រូវយកដំបងរបស់ខ្ញុំដាក់លើមុខកូនក្មេងនោះ»។
ទ្រង់បានប្រែទឹកឲ្យទៅជាឈាម ទ្រង់ធ្វើឲ្យត្រីនៅស្រុកគេវិនាសអស់។
ទ្រង់បានធ្វើឲ្យទឹកនៅដៃទន្លេនីល ប្រែទៅជាឈាមជាហេតុធ្វើឲ្យជនជាតិ អេស៊ីបរកទឹកផឹកមិនបាន។
ប្រសិនបើពួកគេនៅតែមិនជឿលើទីសំគាល់ទាំងពីរនេះ ហើយមិនស្តាប់សំដីរបស់អ្នកទេ ចូរយកទឹកទន្លេនីលទៅចាក់លើដីស្ងួត ទឹកដែលអ្នកយកពីទន្លេនីលមកនោះ នឹងក្លាយទៅជាឈាមនៅលើដីស្ងួត»។
ម៉ូសា និងហារូនក៏ទៅជួបស្តេចហ្វៀរ៉អ៊ូន ហើយធ្វើតាមសេចក្តីដែល អុលឡោះតាអាឡាបានបង្គាប់មកពួកគាត់។ ហារូនបោះដំបងនៅមុខស្តេចហ្វៀរ៉អ៊ូន និងពួកមន្ត្រី ហើយដំបងក៏ក្លាយទៅជាពស់។
ត្រីទាំងប៉ុន្មាននៅក្នុងទន្លេនីលត្រូវវិនាសអស់ ទឹកទន្លេធុំក្លិនស្អុយ ហើយជនជាតិអេស៊ីបមិនអាចផឹកទឹកបានឡើយ ក្នុងស្រុកទាំងមូលមានសុទ្ធតែឈាម។
ម៉ូសា និងហារូនធ្វើតាមបញ្ជារបស់អុលឡោះតាអាឡាសព្វគ្រប់ទាំងអស់។
តើអុលឡោះតាអាឡាខឹងនឹងទន្លេទាំងឡាយឬ? តើទ្រង់ខឹងយ៉ាងខ្លាំងក្លា ទាស់នឹងទន្លេ ព្រមទាំងសមុទ្រឬ? ទ្រង់នៅលើពពក ដូចគេជិះសេះ និងរទេះចំបាំង ទៅវាយយកជ័យជំនះ។
ម៉ាឡាអ៊ីកាត់ទីពីរផ្លុំត្រែឡើង ស្រាប់តែមានដូចជាភ្នំមួយយ៉ាងធំ ដែលកំពុងតែឆេះធ្លាក់ទៅក្នុងសមុទ្រ ទឹកសមុទ្រមួយភាគបី ក៏ក្លាយទៅជាឈាម