អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរទៅជួបស្តេចហ្វៀរ៉អ៊ូន ដ្បិតយើងបានធ្វើឲ្យស្តេច និងនាម៉ឺនមន្ត្រីមានចិត្តមានះ ដើម្បីសំដែងទីសំគាល់ដ៏អស្ចារ្យ នៅក្នុងចំណោមពួកគេ។
និក្ខមនំ 7:14 - អាល់គីតាប បន្ទាប់មក អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ស្តេចហ្វៀរ៉អ៊ូនមានះណាស់ ហើយមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ផារ៉ោនមានចិត្តរឹងរូស មិនព្រមបើកឲ្យបណ្ដាជនចេញទៅទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ស្ដេចផារ៉ោនមានះណាស់ ហើយមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា ផារ៉ោនមានចិត្តរឹងរូស មិនព្រមបើកឲ្យបណ្តាជនចេញទៅទេ |
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរទៅជួបស្តេចហ្វៀរ៉អ៊ូន ដ្បិតយើងបានធ្វើឲ្យស្តេច និងនាម៉ឺនមន្ត្រីមានចិត្តមានះ ដើម្បីសំដែងទីសំគាល់ដ៏អស្ចារ្យ នៅក្នុងចំណោមពួកគេ។
ប៉ុន្តែ អុលឡោះតាអាឡា ធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ ស្តេចមិនបើកឲ្យជនជាតិអ៊ីស្រអែលចាកចេញទៅទេ។
អុលឡោះតាអាឡាធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ គឺមិនព្រមបើកឲ្យកូនចៅអ៊ីស្រអែលចេញទៅទេ។
បើអ្នកមិនព្រមបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅទេ ថ្ងៃស្អែក យើងនឹងប្រើហ្វូងកណ្តូបឲ្យចូលមករាតត្បាតដែនដីរបស់អ្នក។
យើងដឹងថា ស្តេចស្រុកអេស៊ីបមិនអនុញ្ញាតឲ្យអ្នករាល់គ្នាចេញមកទេ ទាល់តែយើងប្រើអំណាចដ៏ខ្លាំងពូកែបង្ខំ ទើបស្តេចយល់ព្រម។
ចូរអនុញ្ញាតឲ្យកូនរបស់យើងចេញទៅគោរពបម្រើយើង។ ប្រសិនបើអ្នកមិនព្រមទេ យើងនឹងប្រហារកូនច្បងរបស់អ្នក”»។
ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តរឹងចចេស ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់ គឺស្តេចមិនព្រមស្តាប់ម៉ូសា និងហារូនទេ។
ដូច្នេះ ព្រឹកឡើង ចូរអ្នកទៅជួបស្តេចហ្វៀរ៉អ៊ូន នៅពេលដែលគាត់ចុះទៅមាត់ទន្លេនីល។ ចូរកាន់ដំបងដែលបានក្លាយជាពស់នោះទៅជាមួយផង។
កង្កែបនឹងចេញពីស្តេច និងចេញពីដំណាក់របស់ស្តេច ពីនាម៉ឺនមន្ត្រី និងពីប្រជារាស្ត្ររបស់ស្តេច គឺទុកឲ្យនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។
ពេលឃើញកង្កែបងាប់អស់ហើយនោះ ស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ មិនព្រមស្តាប់ម៉ូសា និងហារូន ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់។
ពេលស្តេចហ្វៀរ៉អ៊ូនឃើញភ្លៀង និងព្រឹលឈប់ធ្លាក់ ហើយផ្គរស្ងប់ស្ងាត់ទៅវិញ ដូច្នេះ ស្តេចក៏ប្រព្រឹត្តអំពើបាបជាថ្មីទៀត គឺទាំងស្តេច ទាំងនាម៉ឺនមន្ត្រី នៅតែមានះដដែល។
ស្តេចហ្វៀរ៉អ៊ូនបានចាត់គេឲ្យទៅស៊ើបសួរ ហើយស្តេចជ្រាបថា គ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់ជនជាតិអ៊ីស្រអែល ត្រូវវិនាសឡើយ។ ទោះជាយ៉ាងនេះក្តី ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តមានះ មិនព្រមអនុញ្ញាតឲ្យជនជាតិអ៊ីស្រអែលចេញទៅទេ។
ផ្ទុយទៅវិញ បើអ្នករាល់គ្នាមិនយល់ព្រម ហើយមានចិត្តរឹងចចេស អ្នករាល់គ្នាមុខជាស្លាប់ដោយមុខដាវពុំខានឡើយ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ចុះហេតុដូចម្ដេចបានជាប្រជាជន ក្រុងយេរូសាឡឹមនាំគ្នាវង្វេងចេញពីយើង ហើយចេះតែមានចិត្តសាវាដូច្នេះ? ពួកគេនៅតែឈ្លក់ចិត្តនឹងព្រះក្លែងក្លាយ ពួកគេពុំព្រមវិលត្រឡប់មកវិញទេ!។
ពួកគេប្រព្រឹត្តអំពើឃោរឃៅផ្ទួនៗគ្នា ហើយបោកបញ្ឆោតមិនឈប់ឈរ ពួកគេបដិសេធមិនព្រមទទួលស្គាល់យើង» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពួកគេតាំងចិត្តរឹងដូចដុំថ្ម ពួកគេមិនព្រមស្ដាប់តាមហ៊ូកុំ និងបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ថ្លែងតាមរយៈណាពីនៅជំនាន់មុន ដោយរសរបស់ទ្រង់ឡើយ។ ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់ខឹងយ៉ាងខ្លាំងទាស់នឹងពួកគេ។
ប៉ុន្តែ ស្តេចស៊ីហុនជាស្តេចក្រុងហែសបូន ពុំព្រមឲ្យពួកយើងឆ្លងកាត់ស្រុករបស់ខ្លួនទេ ព្រោះអុលឡោះតាអាឡាជាម្ចាស់នៃអ្នក ធ្វើឲ្យស្តេចនោះមានចិត្តមានះ និងរឹងរូស ដើម្បីប្រគល់គេមកក្នុងកណ្តាប់ដៃរបស់អ្នក ដូចអ្នកឃើញនៅថ្ងៃនេះស្រាប់។
ចូរប្រយ័ត្ន! បើអុលឡោះមានបន្ទូលមកកាន់បងប្អូន សូមកុំបដិសេធមិនព្រមស្ដាប់នោះឡើយ។ ប្រសិនបើពួកអ្នកដែលបដិសេធមិនព្រមស្ដាប់ពាក្យមនុស្សទូន្មានគេនៅលើផែនដី មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ ចំណង់បើយើងផ្ទាល់បើយើងព្រងើយកន្តើយមិនព្រមស្ដាប់ទ្រង់ ដែលមានបន្ទូលមកកាន់យើងពីសូរ៉កាវិញ នោះយើងរឹតតែពុំអាចគេចផុតពីទោសបានឡើយ។
ហេតុអ្វីបានជាអ្នករាល់គ្នាមានចិត្តរឹងរូស ដូចជនជាតិអេស៊ីប និងស្តេចហ្វៀរ៉អ៊ូនដូច្នេះ? អុលឡោះបានដាក់ទោសជនជាតិអេស៊ីបយ៉ាងធ្ងន់ រហូតដល់ពួកគេយល់ព្រមឲ្យជនជាតិអ៊ីស្រអែលចាកចេញពីស្រុកនោះ។