ម៉ាឡាអ៊ីកាត់ពោលទៅគាត់វិញថា៖ «ខ្ញុំយោគយល់ដល់អ្នកទៀត ខ្ញុំមិនរំលាយក្រុងដែលអ្នកនិយាយនេះទេ។
និក្ខមនំ 7:1 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងធ្វើឲ្យអ្នកបានដូចជាម្ចាស់ នៅចំពោះមុខស្តេចហ្វៀរ៉អ៊ូន រីឯហារូន ជាបងរបស់អ្នក នឹងប្រៀបដូចជាណាពីរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍ យើងបានឲ្យអ្នកធ្វើជាព្រះដល់ផារ៉ោន ហើយអើរ៉ុនបងរបស់អ្នក នឹងធ្វើជាហោរារបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងធ្វើឲ្យអ្នកបានដូចជាព្រះ នៅចំពោះមុខស្ដេចផារ៉ោន រីឯអើរ៉ុន ជាបងរបស់អ្នក នឹងប្រៀបដូចជាព្យាការីរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមក ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា មើល អញបានឲ្យឯងធ្វើជាព្រះដល់ផារ៉ោន ហើយអើរ៉ុនបងឯងនឹងធ្វើជាអ្នកប្រកាសរបស់ឯង |
ម៉ាឡាអ៊ីកាត់ពោលទៅគាត់វិញថា៖ «ខ្ញុំយោគយល់ដល់អ្នកទៀត ខ្ញុំមិនរំលាយក្រុងដែលអ្នកនិយាយនេះទេ។
អេលីយ៉េសបីក្មេងនោះចុះពីបន្ទប់ខាងលើ មកប្រគល់ឲ្យម្តាយវិញ ទាំងពោលថា៖ «មើល៍! កូនរបស់នាងមានជីវិតហើយ»។
ពេលនោះ អេលីយ៉ាសាក់កំពុងអង្គុយជុំគ្នាជាមួយអស់លោកអះលីជំអះ នៅក្នុងផ្ទះរបស់គាត់។ ស្តេចចាត់មនុស្សម្នាក់ឲ្យទៅសម្លាប់អេលីយ៉ាសាក់ ប៉ុន្តែ មុនពេលអ្នកនោះទៅដល់អេលីយ៉ាសាក់មានប្រសាសន៍ទៅកាន់អស់លោកអះលីជំអះថា៖ «សូមអស់លោកមើលចុះ ឃាតកនោះចាត់មនុស្សឲ្យមកកាត់កខ្ញុំហើយ។ សូមប្រយ័ត្ន! កាលណាអ្នកបម្រើមកដល់ ត្រូវបិទទ្វារឲ្យជិត កុំឲ្យគេចូល។ ប៉ុន្តែ សូរសំរិបជើងរបស់ចៅហ្វាយគេ ក៏មកដល់តាមក្រោយហើយដែរ»។
នៅតំបន់សូអាន ក្នុងស្រុកអេស៊ីប ទ្រង់បានធ្វើការអស្ចារ្យមួយ ឲ្យបុព្វបុរសរបស់គេឃើញ
យើងបានប្រាប់រួចហើយថា អ្នករាល់គ្នាជាម្ចាស់នៃអំណាច អ្នករាល់គ្នាសុទ្ធតែជាបុត្ររបស់អុលឡោះ ដ៏ខ្ពង់ខ្ពស់បំផុត ។
ត្រូវចងចាំថា យើងជាអុលឡោះតាអាឡា បានប្រគល់ថ្ងៃឈប់សម្រាកឲ្យអ្នករាល់គ្នា ហេតុនេះហើយបានជានៅថ្ងៃទីប្រាំមួយ យើងឲ្យអ្នករាល់គ្នាមានអាហារមួយជាពីរ។ នៅថ្ងៃទីប្រាំពីរ ម្នាក់ៗនៅក្នុងជំរំរបស់ខ្លួន គឺមិនត្រូវចេញទៅក្រៅឡើយ»។
ប្រសិនបើគេពោលអំពីហេតុការណ៍អ្វីមួយថា «នេះជាហេតុការណ៍ថ្មី» តោងដឹងថាហេតុការណ៍នោះធ្លាប់កើតមាន តាំងពីបុរាណកាលរួចស្រេចទៅហើយ។
មើលថ្ងៃនេះ យើងតែងតាំងអ្នកឲ្យមានអំណាចលើប្រជាជាតិ និងលើអាណាចក្រទាំងឡាយ ដើម្បីឲ្យអ្នករំលើង និងរំលំ ដើម្បីឲ្យអ្នកកំទេច និងបំផ្លាញ ហើយដើម្បីឲ្យអ្នកសង់ និងដាំឡើងវិញ»។
អុលឡោះមានបន្ទូលទៀតថា “ប៉ុន្តែ យើងនឹងដាក់ទោសប្រជាជាតិ ដែលយកពូជពង្សអ្នកធ្វើជាទាសករ។ បន្ទាប់មក គេនឹងចាកចេញទៅ ហើយគោរពថ្វាយបង្គំយើងនៅកន្លែងនេះ”។