បន្ទាប់មក ជនជាតិអ៊ីស្រអែលប្រារព្ធពិធីបុណ្យជំរំ ដូចមានចែងទុកក្នុងគីតាប ហើយពួកធ្វើគូរបានដុតជារៀងរាល់ថ្ងៃ តាមចំនួនដូចមានចែងទុកក្នុងគីតាបហ៊ូកុំ។
និក្ខមនំ 5:13 - អាល់គីតាប ពួកមេត្រួតត្រាដាក់កំហិតប្រជាជនថា៖ «ត្រូវបង្ហើយការងារប្រចាំថ្ងៃ ឲ្យបានគ្រប់ចំនួនដូចពីមុនក្នុងពេលដែលអ្នករាល់គ្នាមានចំបើង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកមេតម្រួតដាក់កំហិតថា៖ «ត្រូវបង្ហើយការងាររបស់អ្នករាល់គ្នា ដូចជាបានដាក់ឲ្យធ្វើមករាល់តែថ្ងៃ ឲ្យដូចជាពេលមានចំបើងនោះដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកមេត្រួតត្រាដាក់កំហិតប្រជាជនថា៖ «ត្រូវបង្ហើយការងារប្រចាំថ្ងៃឲ្យបានគ្រប់ចំនួនដូចពីមុន ក្នុងពេលដែលអ្នករាល់គ្នាមានចំបើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមេដំរួតក៏ពោលបង្ខំថា ចូរឯងរាល់គ្នាធ្វើបង្ហើយការរបស់ឯងដូចជាបានដាក់ឲ្យធ្វើមករាល់តែថ្ងៃ ឲ្យដូចជាកាលមានចំបើងពីដើមមកដែរ |
បន្ទាប់មក ជនជាតិអ៊ីស្រអែលប្រារព្ធពិធីបុណ្យជំរំ ដូចមានចែងទុកក្នុងគីតាប ហើយពួកធ្វើគូរបានដុតជារៀងរាល់ថ្ងៃ តាមចំនួនដូចមានចែងទុកក្នុងគីតាបហ៊ូកុំ។
ជនជាតិអេស៊ីបបានតែងតាំងមេត្រួតត្រាលើជនជាតិអ៊ីស្រអែល ដើម្បីបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។ ជនជាតិអ៊ីស្រអែលសង់ក្រុងពីថំ និងក្រុងរ៉ាមសេស សម្រាប់ដាក់ភោគទ្រព្យរបស់ស្តេចហ្វៀរ៉អ៊ូន។
អ្នករាល់គ្នាត្រូវចេញទៅរកចំបើងខ្លួនឯងផ្ទាល់ នៅកន្លែងណាដែលអាចរកបាន ប៉ុន្តែ កុំបន្ថយចំនួនដុំឥដ្ឋឡើយ»។
ដូច្នេះ ប្រជាជនអ៊ីស្រអែលទាំងអស់ចេញទៅគ្រប់កន្លែង ក្នុងស្រុកអេស៊ីប ដើម្បីប្រមូលជញ្ជ្រាំងមកប្រើជំនួសចំបើង។
មេត្រួតត្រាទាំងនោះ វាយពួកមេក្រុមអ៊ីស្រអែលដែលខ្លួនបានតែងតាំង ព្រមទាំងស្តីបន្ទោសថា៖ «ប៉ុន្មានថ្ងៃនេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនផលិតដុំឥដ្ឋគ្រប់ចំនួន ដូចកាលពីមុន?»។