និក្ខមនំ 40:12 - អាល់គីតាប ចូរនាំហារូន និងកូនប្រុសរបស់គាត់ ចូលមកមាត់ទ្វារជំរំជួបអុលឡោះតាអាឡា ហើយធ្វើពិធីងូតទឹកឲ្យពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវនាំអើរ៉ុន និងពួកកូនរបស់គាត់មកជិតទ្វារត្រសាលជំនុំ ហើយយកទឹកលាងសម្អាតពួកគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំអើរ៉ុន និងកូនប្រុសរបស់គាត់ ចូលមកមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ហើយធ្វើពិធីងូតទឹកឲ្យពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវនាំអើរ៉ុន នឹងពួកកូនលោកមកជិតទ្វារត្រសាលជំនុំ ហើយផ្ងូតអ្នកទាំងនោះដោយទឹក |
ចូរនាំពួកលេវីឲ្យចូលមកជិតជំរំជួបអុលឡោះតាអាឡា ហើយប្រមូលផ្តុំសហគមន៍អ៊ីស្រអែលទាំងមូល។
ពេលអ៊ីសាទទួលពិធីជ្រមុជទឹករួចហើយ គាត់ងើបឡើងពីទឹក ស្រាប់តែផ្ទៃមេឃបើកចំហ អ៊ីសាឃើញរសអុលឡោះចុះមកដូចសត្វព្រាប មកសណ្ឋិតលើគាត់។
ម៉ាឡាអ៊ីកាត់ឆ្លើយទៅនាងវិញថា៖ «រសអុលឡោះដ៏វិសុទ្ធនឹងមកសណ្ឋិតលើនាង គឺអំណាចរបស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត នឹងគ្របបាំងនាង។ ហេតុនេះ គេនឹងដាក់ឈ្មោះដល់បុត្រាដ៏វិសុទ្ធ ដែលត្រូវប្រសូតមកនោះថា “បុត្រារបស់អុលឡោះ”។
គាត់ដែលអុលឡោះចាត់ឲ្យមក ថ្លែងបន្ទូលរបស់អុលឡោះ ព្រោះអុលឡោះប្រទានរសអុលឡោះមកគាត់យ៉ាងបរិបូណ៌។
ការអ្វីដែលហ៊ូកុំធ្វើពុំកើត ព្រោះនិស្ស័យលោកីយ៍បានធ្វើឲ្យហ៊ូកុំនោះទៅជាអស់ឫទ្ធិ អុលឡោះបានសម្រេចការនោះរួចទៅហើយ គឺព្រោះតែបាប អុលឡោះបានចាត់បុត្រានៃទ្រង់ ឲ្យមកមាននិស្ស័យជាមនុស្សដូចមនុស្សឯទៀតៗដែលមានបាប ដើម្បីដាក់ទោសបាបក្នុងនិស្ស័យជាមនុស្សដែល។
ប៉ុន្ដែ លុះដល់ពេលកំណត់ហើយ អុលឡោះក៏ចាត់បុត្រារបស់ទ្រង់ឲ្យមកប្រសូតចេញពីស្ដ្រី ហើយប្រសូតក្រោមអំណាចរបស់ហ៊ូកុំផង