និក្ខមនំ 40:13 - អាល់គីតាប13 ចូរយកសម្លៀកបំពាក់សក្ការៈមកពាក់ឲ្យហារូន ហើយចាក់ប្រេងញែកគាត់ឲ្យបានបរិសុទ្ធ ដើម្បីឲ្យគាត់បំពេញមុខងារជាអ៊ីមុាំបម្រើយើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 រួចយកសម្លៀកបំពាក់បរិសុទ្ធមកបំពាក់ឲ្យអើរ៉ុន ហើយចាក់ប្រេងញែកគាត់ចេញជាបរិសុទ្ធ ដើម្បីឲ្យគាត់បានបំពេញមុខងារជាសង្ឃបម្រើយើង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ចូរយកសម្លៀកបំពាក់សក្ការៈមកពាក់ឲ្យអើរ៉ុន ហើយចាក់ប្រេងញែកគាត់ឲ្យបានវិសុទ្ធ ដើម្បីឲ្យគាត់បំពេញមុខងារជាបូជាចារ្យ*បម្រើយើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 រួចយកសំលៀកបំពាក់បរិសុទ្ធមកបំពាក់អើរ៉ុន ហើយចាក់ប្រេងញែកលោកចេញជាបរិសុទ្ធ ដើម្បីឲ្យលោកបានធ្វើការងារជាសង្ឃដល់អញ សូមមើលជំពូក |
រសដែលអុលឡោះប្រទានមកអ្នករាល់គ្នា ទ្រង់នៅក្នុងអ្នករាល់គ្នាស្រាប់ហើយ ហេតុនេះ អ្នករាល់គ្នាមិនត្រូវការឲ្យនរណាមកបង្រៀនអ្នករាល់គ្នាឡើយ។ បើរសអុលឡោះបង្រៀនគ្រប់សេចក្ដីដល់អ្នករាល់គ្នា (ទ្រង់មិនកុហកទេ ទ្រង់ជាសេចក្ដីពិត) ដូច្នេះ អ្នករាល់គ្នាត្រូវស្ថិតនៅជាប់នឹងអាល់ម៉ាហ្សៀសដូចរសអុលឡោះបានបង្រៀនអ្នករាល់គ្នាស្រាប់ហើយ។