អាសនៈលង្ហិនដែលលោកបេតសាលាលជាកូនរបស់លោកយូរី និងជាចៅរបស់លោកហើរបានធ្វើ ក៏ស្ថិតនៅមុខជំរំសក្ការៈនៅគីបៀនដែរ។ នៅទីនោះស្តេចស៊ូឡៃម៉ាន និងអង្គប្រជុំទាំងមូលនាំគ្នាទូរអាសួរអុលឡោះតាអាឡា។
និក្ខមនំ 38:1 - អាល់គីតាប គាត់ធ្វើអាសនៈសម្រាប់ធ្វើគូរបានមួយ ពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗ មានប្រវែងប្រាំហត្ថ និងកំពស់បីហត្ថ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកធ្វើអាសនាតង្វាយដុតពីឈើនាងនួន មានបណ្តោយប្រាំហត្ថ ទទឹងប្រាំហត្ថ បួនជ្រុងស្មើ និងកម្ពស់បីហត្ថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកធ្វើអាសនៈមួយពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងប្រាំហត្ថ និងកម្ពស់បីហត្ថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ស្អាងអាសនាដង្វាយដុតពីឈើនាងនួនមានបណ្តោយ៥ហត្ថ ទទឹង៥ហត្ថ ៤ជ្រុងស្មើ ហើយកំពស់៣ហត្ថ |
អាសនៈលង្ហិនដែលលោកបេតសាលាលជាកូនរបស់លោកយូរី និងជាចៅរបស់លោកហើរបានធ្វើ ក៏ស្ថិតនៅមុខជំរំសក្ការៈនៅគីបៀនដែរ។ នៅទីនោះស្តេចស៊ូឡៃម៉ាន និងអង្គប្រជុំទាំងមូលនាំគ្នាទូរអាសួរអុលឡោះតាអាឡា។
ស្តេចឲ្យគេធ្វើអាសនៈមួយពីលង្ហិន មានបណ្តោយប្រាំហត្ថ ទទឹងម្ភៃហត្ថ និងកំពស់ដប់ហត្ថ។
អាសនៈសម្រាប់ធ្វើគូរបានដុត និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយអាសនៈ អាងទឹក និងកំណល់។
គេដាក់អាសនៈសម្រាប់ធ្វើគូរបានដុត នៅជិតទ្វារចូលជំរំសក្ការៈរបស់ជំរំជួបអុលឡោះតាអាឡា។ ធ្វើគូរបានដុត និងជំនូនម្សៅនៅលើអាសនៈនេះ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
ចូរដាក់អាសនៈសម្រាប់ធ្វើគូរបានដុត នៅខាងមុខទ្វារជំរំសក្ការៈរបស់ជំរំជួបអុលឡោះតាអាឡា។
អស់អ្នកដែលអុលឡោះជាបិតាប្រទានមកខ្ញុំតែងតែមករកខ្ញុំ ហើយខ្ញុំមិនបោះបង់ចោលអ្នកដែលមករកខ្ញុំជាដាច់ខាត
ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយអុលឡោះអាណិតអាសូរបងប្អូន ចូរប្រគល់ខ្លួនទៅអុលឡោះ ទុកជាគូរបានដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់បំណងរបស់អុលឡោះ។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើអុលឡោះតាមរបៀបត្រឹមត្រូវមែន។
យើងមានអាសនៈមួយ ដែលពួកអ៊ីមុាំធ្វើការក្នុងជំរំសក្ការៈគ្មានសិទ្ធិនឹងយកជំនូនពីអាសនៈនោះមកបរិភោគបានឡើយ។
អ៊ីសាអាល់ម៉ាហ្សៀសមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ចគាត់នៅតែដដែល។
បងប្អូនបរិសុទ្ធអើយ អុលឡោះក៏បានត្រាស់ហៅបងប្អូនដែរ! ចូរគិតពិចារណាមើល អំពីអ៊ីសា ជាអ្នកនាំសារ ដែលអុលឡោះបានចាត់ឲ្យមក និងជាមូស្ទីដែលនាំឲ្យយើងមានជំនឿដូចយើងប្រកាសនោះទៅ។
ចំណង់បើឈាមរបស់អាល់ម៉ាហ្សៀសវិញ តើនឹងរឹតតែជម្រះមនសិការយើងឲ្យបានរួចផុតពីអំពើឥតបានការ ដើម្បីគោរពបម្រើអុលឡោះដ៏នៅអស់កល្បខ្លាំងយ៉ាងណាទៅទៀត? គឺដោយសាររសអុលឡោះ ដែលនៅអស់កល្បជានិច្ច អាល់ម៉ាហ្សៀសបានជូនខ្លួនគាត់ផ្ទាល់ទៅអុលឡោះ ទុកដូចជាគូរបានឥតសៅហ្មង។
រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាដំណាក់របស់រសអុលឡោះ ធ្វើជាក្រុមអ៊ីមុាំបរិសុទ្ធ ដើម្បីធ្វើគូរបានខាងវិញ្ញាណ ជាទីគាប់ចិត្តអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស
ក្រុងនេះមានរាងបួនជ្រុងស្មើ គឺមានទទឹង និងបណ្ដោយស្មើគ្នា។ ម៉ាឡាអ៊ីកាត់បានយកដើមត្រែងនោះមកវាស់ក្រុង ឃើញមានប្រវែងពីពាន់ពីរយម្ភៃគីឡូម៉ែត្រ។ បណ្ដោយ ទទឹង និងកំពស់ មានប្រវែងស្មើៗគ្នា។