ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 31:15 - អាល់គីតាប

ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​បាន ប៉ុន្តែ ថ្ងៃ​ទី​ប្រាំ​ពីរ​ជា​ថ្ងៃ​ឈប់​សម្រាក គឺ​ថ្ងៃ​សម្រាក​ដែល​ត្រូវ​ញែក​ទុក​ជា​ថ្ងៃ​សក្ការៈ សម្រាប់អុលឡោះ‌តាអាឡា។ អស់​អ្នក​ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​ឈប់​សម្រាក​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ការ តែ​ថ្ងៃ​ទី​ប្រាំពីរ គឺ​ជា​ថ្ងៃ​សប្ប័ទ ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា។ អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​សប្ប័ទ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​បាន ប៉ុន្តែ ថ្ងៃ​ទី​ប្រាំ‌ពីរ​ជា​ថ្ងៃ​សប្ប័ទ គឺ​ថ្ងៃ​សម្រាក​ដែល​ត្រូវ​ញែក​ទុក​ជា​ថ្ងៃ​សក្ការៈ ថ្វាយ​ព្រះ‌អម្ចាស់។ អស់​អ្នក​ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​សប្ប័ទ​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ធ្វើ​ការ​បាន តែ​ថ្ងៃ​ទី​៧ នោះ​ជា​ថ្ងៃ​ឈប់​សំរាក​វិញ គឺ​ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ឯ​អស់​អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​ឈប់​សំរាក នោះ​នឹង​ត្រូវ​សំឡាប់​ចោល​ជា​មិន​ខាន

សូមមើលជំពូក



និក្ខមនំ 31:15
21 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​អុលឡោះ​បង្ហើយ​កិច្ច‌ការ​ដែល​ទ្រង់​បាន​ធ្វើ គឺ​ក្រោយ​ពី​បាន​បញ្ចប់​កិច្ច‌ការ​ទាំង​នោះ​មក អុលឡោះ​ក៏​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ។


គាត់​ប្រាប់​ពួក​គេ​វិញ​ថា៖ «អុលឡោះ‌តាអាឡា​បាន​បញ្ជា​មក​ដូច្នេះ​មែន។ ស្អែក​ជា​ថ្ងៃ​ឈប់​សម្រាក ជា​ថ្ងៃ​បរិសុទ្ធ​ដែល​ត្រូវ​ញែក​ជូនអុលឡោះ‌តាអាឡា ចូរ​ចំអិន​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចំអិន ចូរ​ស្ងោរ​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ស្ងោរ ហើយ​ទុក​អាហារ​ដែល​លើស​រហូត​ព្រឹក​ស្អែក»។


អ្នក​រាល់​គ្នា​អាច​រើស​អាហារ​នេះ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​នឹង​គ្មាន​អ្វី​រើស​ទេ»។


ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​អាច​ធ្វើ​ការ​ងារ​របស់​អ្នក​បាន ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ អ្នក​ត្រូវ​គោរព​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​ឲ្យ​គោ និង​លា​របស់​អ្នក​បាន​សម្រាក ហើយ​ឲ្យ​ខ្ញុំ​បម្រើ និង​ជន​បរទេស​បាន​សម្រាក​ដែរ។


ដូច្នេះ ចូរ​គោរព​ថ្ងៃ​ឈប់​សម្រាក និង​ចាត់​ទុក​ថ្ងៃ​នោះ ជា​ថ្ងៃ​ដ៏​សក្ការៈ។ អ្នក​ណា​មិន​គោរព​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​សក្ការៈ អ្នក​នោះនឹង​ត្រូវ​គេ​ប្រហារ​ជីវិត ហើយ​អស់​អ្នក​ដែល​ធ្វើ​ការ​ងារ​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន។


ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​តែ​គោរព​ថ្ងៃ​ឈប់​សម្រាក​ពួក​គេ​ត្រូវ​ចាត់​ទុក​ថ្ងៃ​ឈប់​សម្រាក​ជា​ទី​សំគាល់​នៃ​សម្ពន្ធ‌មេត្រី​ជា​និច្ច​និរន្តរ៍ គ្រប់​ជំនាន់​តរៀង​ទៅ។


ថ្ងៃ​ឈប់​សម្រាក​ជា​ទី​សំគាល់​នៃ​ទំនាក់​ទំនង​រវាង​យើង និង​ប្រជា‌ជន​អ៊ីស្រ‌អែល ជា​និច្ច​និរន្តរ៍ ដ្បិត​យើង​ជា អុលឡោះ‌តាអាឡា បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​យើង​ឈប់​ធ្វើ​ការ ហើយ​សម្រាក»។


អ្នក​ត្រូវ​ធ្វើ​ការ​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្ងៃ​ឈប់​សម្រាក ទោះ​បី​នៅ​រដូវ​ភ្ជួរ​រាស់ ឬ​រដូវ​ច្រូត​កាត់​ក៏​ដោយ។


ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​បាន ប៉ុន្តែ ថ្ងៃ​ទី​ប្រាំ​ពីរ​ជា​ថ្ងៃ​សក្ការៈ គឺ​ថ្ងៃ​ឈប់​សម្រាក​ដែល​ជា​ថ្ងៃ​បុណ្យ​ជូនអុលឡោះ‌តាអាឡា។ អ្នក​ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។


នៅ​ថ្ងៃ​ឈប់​សម្រាក ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក្តី ក៏​មិន​ត្រូវ​បង្កាត់​ភ្លើង​ដែរ»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ៖ «ត្រូវ​បិទ​ខ្លោង​ទ្វារ​ទីធ្លា​ខាង​ក្នុង គឺ​ខ្លោង​ទ្វារ​ខាង​កើត​ចំនួន​ប្រាំ​មួយ​ថ្ងៃ​ដែល​ប្រជា‌ជន​ធ្វើ​ការ តែ​ត្រូវ​បើក​ទ្វារ​នោះ​នៅ​ថ្ងៃ​ឈប់​សម្រាក និង​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី។


នេះ​ជា​ហ៊ូកុំ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ​ប្រួល​បាន​ឡើយ។ នៅ​ថ្ងៃ​ទី​ដប់ ខែ​ទី​ប្រាំ‌ពីរ​អ្នក​រាល់​គ្នា​ត្រូវ​តម​អាហារ ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ គឺ​ទាំង​អ្នក​រាល់​គ្នា​ដែល​ជា‌ម្ចាស់​ស្រុក ទាំង​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា


អ្នក​រាល់​គ្នា​ធ្វើ​ការ​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ ថ្ងៃ​ទី​ប្រាំ‌ពីរ​ជា​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​សម្រាក ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។ គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ ព្រោះ​ជា​ថ្ងៃ​ឈប់​សម្រាក់​របស់អុលឡោះ‌តាអាឡា។


ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សម្រាក ដូច​ថ្ងៃ​ឈប់​សម្រាក ហើយ​ត្រូវ​តម​អាហារ។ នៅ​ថ្ងៃ​ទី​ប្រាំ‌បួន​ក្នុង​ខែ​នោះ អ្នក​រាល់​គ្នា​ត្រូវ​សម្រាក ដូច​ថ្ងៃ​ឈប់​សម្រាក ចាប់​ពី​ពេល​ល្ងាច​នៃ​ថ្ងៃ​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​បន្ទាប់»។


ប៉ុន្តែ អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​ទាស់​ចិត្ដ​ណាស់ ដោយ​ឃើញ​អ៊ីសា​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​នៅ​ថ្ងៃ​ជំអាត់​ដូច្នេះ។ គាត់​ក៏​និយាយ​ទៅ​កាន់​បណ្ដា‌ជន​ថា៖ «យើង​មាន​សិទ្ធិ​ធ្វើ​ការ​បាន​ចំនួន​ប្រាំ​មួយ​ថ្ងៃ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​មក​រក​ព្យាបាល​ខ្លួន​ក្នុង​ថ្ងៃ​ទាំង​នោះ​ចុះ កុំ​មក​ថ្ងៃ​ជំអាត់​ឡើយ!»។


បន្ទាប់​មក ស្ដ្រី​ទាំង​នោះ​វិល​ត្រឡប់​ទៅ​វិញ រៀប‌ចំ​គ្រឿង​ក្រអូប និង​ទឹក​អប់។ នៅ​ថ្ងៃ​ជំអាត់ នាង​នាំ​គ្នា​ឈប់​សម្រាក​តាម​បទ​បញ្ជា​ចែង​ទុក។


ចូរ​គោរព​ថ្ងៃ​ឈប់​សម្រាក ហើយ​ញែក​ថ្ងៃ​នោះ​ទុក​ជា​ថ្ងៃ​ដ៏​វិសុទ្ធ ដូចអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​បាន​បង្គាប់​ដល់​អ្នក។


ដូច្នេះ អុលឡោះ​បាន​តំរូវ​ទុក​ឲ្យ​មាន​ថ្ងៃ​សម្រាក​មួយ​ទៀត សម្រាប់​ប្រជា‌រាស្ដ្រ​របស់​ទ្រង់​ដូច​ទ្រង់​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​ដែរ