លោកហ៊ីរ៉ាមធ្វើអាងមួយយ៉ាងធំ ពីលង្ហិនដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកំពស់ប្រាំហត្ថ និងជុំវិញរង្វង់សាមសិបហត្ថ។
និក្ខមនំ 30:18 - អាល់គីតាប «ចូរធ្វើអាងមួយអំពីលង្ហិន ដាក់នៅលើកំណល់ធ្វើអំពីលង្ហិន សម្រាប់ធ្វើពិធីជម្រះកាយ។ ត្រូវដាក់អាងនោះនៅចន្លោះជំរំជួបអុលឡោះតាអាឡា និងអាសនៈ រួចចាក់ទឹកឲ្យពេញអាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ត្រូវធ្វើចានក្លាំ និងជើងទ្រពីលង្ហិន សម្រាប់លាងសម្អាត ហើយត្រូវដាក់នៅចន្លោះត្រសាលជំនុំ និងអាសនា រួចត្រូវដាក់ទឹកក្នុងចានក្លាំនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរធ្វើអាងមួយអំពីលង្ហិន ដាក់នៅលើកំណល់ធ្វើអំពីលង្ហិន សម្រាប់ធ្វើពិធីជម្រះកាយ។ ត្រូវដាក់អាងនោះនៅចន្លោះពន្លាជួបព្រះអម្ចាស់ និងអាសនៈ រួចចាក់ទឹកឲ្យពេញអាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យធ្វើចានក្លាំ នឹងជើងពីលង្ហិន សំរាប់ការលាងសំអាត ហើយត្រូវដាក់នៅទីពាក់កណ្តាលត្រសាលជំនុំ នឹងអាសនា រួចត្រូវដាក់ទឹកចុះ |
លោកហ៊ីរ៉ាមធ្វើអាងមួយយ៉ាងធំ ពីលង្ហិនដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកំពស់ប្រាំហត្ថ និងជុំវិញរង្វង់សាមសិបហត្ថ។
លោកហ៊ីរ៉ាមសិតធ្វើអាងលង្ហិនចំនួនដប់សម្រាប់ដាក់លើរទេះទាំងដប់នេះ។ អាងនីមួយៗមានកំពស់បួនហត្ថ និងមានចំណុះសែសិបអំរែក។
ស្តេចឲ្យគេធ្វើអាងមួយយ៉ាងធំពីលង្ហិន ដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកំពស់ប្រាំហត្ថ និងរង្វង់ជុំវិញសាមសិបហត្ថ។
ស្តេចឲ្យគេធ្វើអាងពីលង្ហិន ចំនួនដប់ទៀត ហើយដាក់ប្រាំនៅខាងស្តាំ និងប្រាំនៅខាងឆ្វេងសម្រាប់ធ្វើពិធីជម្រះ និងលាងសត្វទាំងប៉ុន្មានដែលត្រូវធ្វើជាគូរបានដុត រីឯពួកអ៊ីមុាំត្រូវធ្វើពិធីជម្រះកាយក្នុងអាងធំធ្វើពីលង្ហិនវិញ។
អាសនៈសម្រាប់ធ្វើគូរបានដុត និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយអាសនៈ អាងទឹក និងកំណល់។
គាត់ធ្វើអាងអំពីលង្ហិន និងកំណល់អាងនោះពីលង្ហិន ដោយប្រើកញ្ចក់របស់ក្រុមស្ត្រីដែលជួបជុំគ្នា នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
ចូរដាក់អាងសម្រាប់ពិធីជម្រះកាយ នៅចន្លោះជំរំជួបអុលឡោះតាអាឡា និងអាសនៈ ហើយចាក់ទឹកបំពេញអាងនោះផង។
ពេលណាអ្នកទៅដំណាក់របស់អុលឡោះត្រូវពិចារណាឲ្យបានល្អិតល្អន់។ ត្រូវចូលទៅជិតទ្រង់ ដើម្បីត្រងត្រាប់ស្ដាប់ ជាជាងចង់ធ្វើគូរបានដោយចិត្តមិនស្មោះត្រង់ ដូចមនុស្សលេលា ដ្បិតអ្នកទាំងនោះពុំដឹងថាខ្លួនប្រព្រឹត្តអំពើអាក្រក់ទេ។
គាត់ប្រោះប្រេងប្រាំពីរដងទៅលើអាសនៈ ដើម្បីញែកអាសនៈគ្រឿងបរិក្ខាររបស់អាសនៈ ព្រមទាំងអាងសម្រាប់ធ្វើពិធីជម្រះកាយ និងកំណល់របស់អាងនោះ ទុកជាសក្ការៈ។
នៅថ្ងៃនោះនឹងមានប្រភពទឹកផុសឡើង លាងជម្រះអំពើបាប និងអំពើសៅហ្មងរបស់ព្ញាតិវង្សស្តេចទត និងប្រជាជននៅក្រុងយេរូសាឡឹម។
អុលឡោះក៏បានសង្គ្រោះយើង តាមចិត្តមេត្ដាករុណារបស់ទ្រង់ គឺមិនមែនមកពីយើងបានប្រព្រឹត្ដអំពើសុចរិតនោះទេ។ ទ្រង់សង្គ្រោះយើង ដោយលាងជម្រះយើងឲ្យបានកើតជាថ្មី និងប្រទានឲ្យយើងមានជីវិតថ្មី ដោយសាររសអុលឡោះដ៏វិសុទ្ធ។
ប៉ុន្ដែ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចទ្រង់ផ្ទាល់ដែលនៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយឈាមរបស់អ៊ីសា ជាបុត្រារបស់ទ្រង់ជម្រះយើងឲ្យបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំងអស់។