និក្ខមនំ 25:9 - អាល់គីតាប អ្នករាល់គ្នាត្រូវសង់ជំរំសក្ការៈ និងធ្វើគ្រឿងបរិក្ខារទាំងប៉ុន្មាន តាមគំរូដែលយើងនឹងបង្ហាញអ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកត្រូវធ្វើរោងឧបោសថ និងគ្រឿងប្រដាប់ទាំងប៉ុន្មាន តាមគំរូដែលយើងបង្ហាញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាត្រូវសង់ព្រះពន្លា និងធ្វើគ្រឿងបរិក្ខារទាំងប៉ុន្មាន តាមគំរូដែលយើងនឹងបង្ហាញអ្នក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងធ្វើរោងឧបោសថ នឹងគ្រឿងប្រដាប់ទាំងប៉ុន្មាន តាមគំរូដែលអញនឹងបង្ហាញឯង។ |
ជនជាតិអ៊ីស្រអែលក៏បានសង់ជំរំសក្ការៈ គឺជំរំជួបអុលឡោះតាអាឡាចប់សព្វគ្រប់។ ពួកគេធ្វើតាមបន្ទូលទាំងប៉ុន្មានដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
ជនជាតិអ៊ីស្រអែលបានធ្វើគ្រប់កិច្ចការទាំងអស់ ដូចអុលឡោះតាអាឡាបានបង្គាប់ម៉ូសា ឥតចន្លោះត្រង់ណាឡើយ។
ម៉ូសាបានត្រួតពិនិត្យមើលការងារទាំងនោះ ហើយឃើញថាពួកគេធ្វើដូចអុលឡោះតាអាឡា បានបង្គាប់មកគាត់មែន គាត់ក៏ឲ្យពរពួកគេ។
ពួកគេត្រូវយកគ្រឿងបរិក្ខារទាំងប៉ុន្មានដែលប្រើប្រាស់ក្នុងទីសក្ការៈ មកខ្ចប់ក្នុងក្រណាត់ពណ៌ស្វាយមួយ ហើយយកស្បែកផ្សោតមករុំពីលើរួចដាក់លើប្រដាប់សម្រាប់ស្នែង។
ជើងចង្កៀងធ្វើពីមាស មានក្បាច់រចនា គឺចាប់ពីជើង រហូតដល់ចុងខាងលើ សុទ្ធតែមានក្បាច់ទាំងអស់។ គេបានធ្វើជើងចង្កៀងនេះ តាមគំរូដែលអុលឡោះតាអាឡាបង្ហាញឲ្យម៉ូសាឃើញ។
នៅវាលរហោស្ថាន បុព្វបុរសរបស់យើងមានជំរំសក្ការៈរបស់អុលឡោះ សង់ឡើង ស្របតាមបន្ទូលដែលអុលឡោះបានបង្គាប់មកម៉ូសា គឺតាមគំរូដែលគាត់បានឃើញ។
គាត់នៅបម្រើក្នុងទីសក្ការ និងក្នុងជំរំសក្ការៈដ៏ពិតប្រាកដដែលអុលឡោះជាអម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។
អ្នកទាំងនោះធ្វើពិធីផ្សេងៗ តាមគំរូ និងតាមស្រមោលនៃពិធីនៅសូរ៉កា ដូចអុលឡោះមានបន្ទូលមកកាន់ម៉ូសា នៅពេលដែលហៀបនឹងសង់ជំរំសក្ការៈថាៈ«ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់តាមគំរូដែលយើងបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ»។
ព្រោះគេបានដំឡើងជំរំសក្ការៈមួយ ហើយគេហៅផ្នែកខាងមុខថា“ទីសក្ការៈ” នៅទីនោះមានដាក់ជើងចង្កៀង តុ និងនំបុ័ងជំនូន។
នេះហើយជានិមិត្ដរូប សម្រាប់បច្ចុប្បន្នកាល គឺមានន័យថាជំនូន និងគូរបានដែលមនុស្សយកមកជូនអុលឡោះ ពុំអាចធ្វើឲ្យមនសិការរបស់អ្នកដែលមកគោរពបម្រើ ទៅជាគ្រប់លក្ខណៈបានឡើយ។