ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 25:18 - អាល់គីតាប

ត្រូវ​យក​មាស​មក​ឆ្លាក់​ធ្វើ​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ពីរ ដាក់​នៅ​ចុង​គំរប​ហិប​ទាំង​សង​ខាង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​យក​មាស​ឆ្លាក់​ធ្វើ​ជា​រូប​ចេរូ‌ប៊ីម​ពីរ នៅ​ចុង​សង​ខាង​នៃ​ទី​សន្តោស​ប្រោស​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​យក​មាស​មក​ឆ្លាក់​ធ្វើ​រូប​ចេរូប៊ីន​ពីរ ដាក់​នៅ​ចុង​គម្រប​ហិប​ទាំង​សង​ខាង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​យក​មាស​ឆ្លាក់​ធ្វើ​ជា​រូប​ចេរូប៊ីន​២ នៅ​ចុង​សង​ខាង​នៃ​ទី​សន្តោស​ប្រោស​នោះ

សូមមើលជំពូក



និក្ខមនំ 25:18
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពី​បណ្តេញ​មនុស្ស​ចេញ​ពី​សួន​ឧទ្យាន​អេដែន​រួច​ហើយ អុលឡោះ​ដាក់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​នៅ​ខាង​កើត​សួន កាន់​ដាវ​ភ្លើង​ដែល​ជា​រន្ទះ​ការ‌ពារ​ផ្លូវ មិន​ឲ្យ​មនុស្ស​ចូល​ទៅ​កាន់​ដើម​ឈើ​ដែល​ផ្តល់​ជីវិត​នោះ​បាន​ឡើយ។


ទម្ងន់​របស់​អាសនៈ​ធ្វើ​ពី​មាស​សុទ្ធ សម្រាប់​ជូន​គ្រឿង​ក្រអូប និង​គំរូ​របស់​រទេះ រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ធ្វើ​ពី​មាស ដែល​ត្រដាង​ស្លាប​លើ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា។


នៅ​ក្នុង​អាគារ​នៃ​ទី‌សក្ការៈ​បំផុត ស្តេច​ឲ្យ​គេ​ឆ្លាក់​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​មួយ​គូ ព្រម​ទាំង​ស្រោប​មាស​ផង។


ត្រូវ​ឲ្យ​គេ​ធ្វើ​គម្រប​ហិប​ពី​មាស​សុទ្ធ ដែល​មាន​បណ្តោយ​ពីរ​ហត្ថ​កន្លះ និង​ទទឹង​មួយ​ហត្ថ​កន្លះ។


ត្រូវ​ដាក់​ភ្ជាប់​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​ពីរ​នោះ​ទៅ​នឹង​គំរប​ហិប គឺ​រូប​ម៉ាឡា‌អ៊ីកាត់​នីមួយៗ ត្រូវ​ភ្ជាប់​ទៅ​នឹង​ចុង​ម្ខាង។


ស្រទាប់​ផ្កា​ក្រពុំ និង​មែក​ត្រូវ​ឆ្លាក់ ជា​ក្បាច់​រចនា​ពី​មាស​សុទ្ធ​តែ​មួយ​ដុំ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់​បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ​នោះ​ថា៖ «ចូរ​ចូល​ទៅ​ខាង​ក្នុង​កង់ ដែល​ស្ថិត​នៅ​ពី​ក្រោម​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប ហើយ​យក​រងើក​ភ្លើង ដែល​កំពុង​តែ​ឆេះ​នៅ​ចន្លោះ​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ពេញ​មួយ​ក្បង់​ដៃ រួច​ជះ​ទៅ​លើ​ទីក្រុង​ទៅ!»។ ខ្ញុំ​ក៏​ឃើញ​បុរស​នោះ​ចូល​ទៅ។


ពេល​នោះ ខ្ញុំ​ដឹង​ថា​សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ក្បែរ​ទន្លេ​កេបារ គឺ​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​នេះ​ឯង។


ពេល​គាត់​ទៅ​ដល់ ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ស្ថិត​នៅ​ខាង​ស្តាំ​ដំណាក់​របស់​អុលឡោះ ហើយ​មាន​ពពក​ពាស‌ពេញ​ទី‌លាន​ខាង​ក្នុង។


នៅ​ពី​លើ​ហិប​នៃ​សម្ពន្ធ‌មេត្រី មាន​រូប​ម៉ាឡា‌អ៊ីកាត់ ត្រដាង​ស្លាប​បាំង​ពី​លើ​កន្លែង​ជូន​ឈាម​សុំ​ឲ្យ​រួច​ពី​បាប រូប​នោះ​បង្ហាញ​ពី​វត្ដ​មាន​របស់​អុលឡោះ។ ប៉ុន្ដែ យើង​មិន​បាច់​រៀប​រាប់​ឲ្យ​បាន​ល្អិត‌ល្អន់ នៅ​ពេល​នេះ​ទេ។


គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ីឡូ ហើយ​នាំ​យក​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​ដែល​នៅ​លើ​ពួក​ម៉ាឡា‌អ៊ីកាត់មាន​ស្លាប។ កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អេលី គឺ​ហូបនី និង​ភីនេ‌ហាស មក​ជា​មួយ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​អុលឡោះ​ដែរ។