Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 25:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ត្រូវ​យក​មាស​ឆ្លាក់​ធ្វើ​ជា​រូប​ចេរូ‌ប៊ីម​ពីរ នៅ​ចុង​សង​ខាង​នៃ​ទី​សន្តោស​ប្រោស​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ត្រូវ​យក​មាស​មក​ឆ្លាក់​ធ្វើ​រូប​ចេរូប៊ីន​ពីរ ដាក់​នៅ​ចុង​គម្រប​ហិប​ទាំង​សង​ខាង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ត្រូវ​យក​មាស​ឆ្លាក់​ធ្វើ​ជា​រូប​ចេរូប៊ីន​២ នៅ​ចុង​សង​ខាង​នៃ​ទី​សន្តោស​ប្រោស​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ត្រូវ​យក​មាស​មក​ឆ្លាក់​ធ្វើ​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ពីរ ដាក់​នៅ​ចុង​គំរប​ហិប​ទាំង​សង​ខាង

សូមមើលជំពូក ចម្លង




និក្ខមនំ 25:18
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​បណ្តេញ​មនុស្ស​ចេញ ហើយ​ដាក់​ចេរូ‌ប៊ីម​នៅ​ខាង​កើត​សួន‌ច្បារ​អេដែន និង​ដាវ​ជា​អណ្ដាត​ភ្លើង រេបែរ​ទៅ​គ្រប់​ទិស ដើម្បី​ការ​ពារ​ផ្លូវ​ទៅ​ឯ​ដើម​ឈើ​ជីវិត។


និង​មាស​សុទ្ធ​សម្រាប់​អាស‌នា​គ្រឿង​ក្រអូប​តាម​ទម្ងន់​ផង ទ្រង់​ក៏​ប្រគល់​គំរូ ដែល​សម្រាប់​ធ្វើ​រទេះ និង​ចេរូ‌ប៊ីម ដែល​ត្រដាង​ស្លាប​គ្រប​ពី​លើ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ដែរ។


នៅ​ក្នុង​ល្វែង​ទី​បរិសុទ្ធ​បំផុត ទ្រង់​ធ្វើ​រូប​ចេរូ‌ប៊ីម​ពីរ​ជា​រូប​ឆ្លាក់ ហើយ​ក៏​ស្រោប​ដោយ​មាស


ត្រូវ​ធ្វើ​ទី​សន្តោស​ប្រោស ពី​មាស​សុទ្ធ បណ្តោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ។


គឺ​ធ្វើ​រូប​ចេរូ‌ប៊ីម​មួយ​នៅ​ចុង​ម្ខាង ហើយ​ចេរូ‌ប៊ីម​មួយ​នៅ​ចុង​ម្ខាង​ទៀត ត្រូវ​ធ្វើ​ចេរូ‌ប៊ីម​ទាំង​ពីរ​ឲ្យ​នៅ​ចុង​ទាំង​សង​ខាង ភ្ជាប់​ជា‌មួយ​នឹង​ទី​សន្តោស​ប្រោស។


កន្សោម​គ្រាប់ និង​មែក​ទាំង​ប៉ុន្មាន ត្រូវ​ឆ្លាក់​ជា​ក្បាច់​រចនា​ពី​មាស​សុទ្ធ​ភ្ជាប់​ជា‌មួយ​គ្នា។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មនុស្ស​ដែល​ស្លៀក​សំពត់​ទេស‌ឯក​ថា៖ «ចូរ​ចូល​ទៅ​កណ្ដាល​កង់​ទាំង​នោះ គឺ​ក្រោម​ចេរូ‌ប៊ីន ហើយ​កើប​រងើក​ភ្លើង​ពេញ​ដៃ​ទាំង​ពីរ ពី​កណ្ដាល​ចេរូ‌ប៊ីន​នោះ រួច​បាច​ទៅ​លើ​ទី​ក្រុង​ទៅ» ខ្ញុំ​ក៏ឃើញអ្នក​នោះ​ចូល​ទៅ។


នេះ​ជា​សត្វ​មាន​ជីវិត ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ត្រង់​ទន្លេ​កេបារ ខ្ញុំ​បាន​ដឹង​ថា នោះ​ជា​ពួក​ចេរូ‌ប៊ីន​ដែរ។


កំពុង​ដែល​មនុស្ស​នោះ​ចូល​ទៅ ចេរូ‌ប៊ីន​ក៏​នៅ​ខាង​ស្តាំ​ព្រះ‌វិហារ ហើយ​ពពក​ក៏​នៅ​ពេញ​ក្នុង​ទី‌លាន​ខាង​ក្នុង។


នៅ​ពី​លើ​ហឹប​នោះ មាន​រូប​ចេរូ‌ប៊ីន​ដ៏​មាន​សិរី‌ល្អ ដែល​បាំង​ទី​សន្តោស​ប្រោស។ ប៉ុន្ដែ យើង​មិន​អាច​និយាយ​ពី​របស់​ទាំង​នេះ​ដោយ​ពិស្តារ ក្នុង​ពេល​នេះ​បាន​ទេ។


ដូច្នេះ គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ីឡូរ ហើយ​នាំ​យក​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​ដែល​នៅ​កណ្ដាល​ចេរូ‌ប៊ីម។ កូន​ប្រុស​លោកអេលី​ទាំង​ពីរ គឺ​ហុបនី និង​ភីនេ‌ហាស​ក៏​នៅ​ទី​នោះ​ជា‌មួយ​ហិប​សញ្ញា​របស់​ព្រះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម