ស្តេចទតបានប្រគល់គម្រោងសាងសង់ទីសក្ការៈ ព្រមទាំងបន្ទប់អមឃ្លាំង បន្ទប់នៅជាន់ខាងលើ សាលខាងក្នុង និងកន្លែងសម្រាប់តម្កល់ហិបនៃសន្ធិសញ្ញា ឲ្យស្តេចស៊ូឡៃម៉ាន។
និក្ខមនំ 25:17 - អាល់គីតាប ត្រូវឲ្យគេធ្វើគម្របហិបពីមាសសុទ្ធ ដែលមានបណ្តោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវធ្វើទីសន្តោសប្រោស ពីមាសសុទ្ធ បណ្តោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវឲ្យគេធ្វើគម្របហិបពីមាសសុទ្ធ ដែលមានបណ្ដោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវធ្វើទីសន្តោសប្រោសពីមាសសុទ្ធ បណ្តោយ២ហត្ថកន្លះ ទទឹង១ហត្ថកន្លះ |
ស្តេចទតបានប្រគល់គម្រោងសាងសង់ទីសក្ការៈ ព្រមទាំងបន្ទប់អមឃ្លាំង បន្ទប់នៅជាន់ខាងលើ សាលខាងក្នុង និងកន្លែងសម្រាប់តម្កល់ហិបនៃសន្ធិសញ្ញា ឲ្យស្តេចស៊ូឡៃម៉ាន។
ត្រូវយកមាសមកឆ្លាក់ធ្វើរូបម៉ាឡាអ៊ីកាត់មានស្លាបពីរ ដាក់នៅចុងគំរបហិបទាំងសងខាង
បន្ទាប់មក ត្រូវយកគំរបមកគ្រប លើហិបដែលដាក់បន្ទះថ្មនៃសន្ធិសញ្ញា នៅក្នុងទីសក្ការៈបំផុត។
ម៉ូសាយកបន្ទះថ្មនៃសន្ធិសញ្ញាដាក់ក្នុងហិបនៃសម្ពន្ធមេត្រី ហើយស៊កឈើស្នែង និងយកគំរបមកគ្របលើហិបនោះ។
អ្នកជាម៉ាឡាអ៊ីកាត់ត្រដាងស្លាប ដែលយើងបានតែងតាំងឲ្យការពារ យើងបានដាក់អ្នកនៅលើភ្នំរបស់យើង អ្នកដើរនៅកណ្ដាលថ្មដ៏ភ្លឺផ្លេក។
អុលឡោះបានតំរូវឲ្យអ៊ីសាធ្វើជាគូរបាន សម្រាប់លោះអស់អ្នកដែលមានជំនឿ ឲ្យរួចពីបាប ដោយសារឈាមរបស់គាត់។ ធ្វើដូច្នេះ អុលឡោះបង្ហាញរបៀបដែលទ្រង់រាប់មនុស្សឲ្យបានសុចរិត គឺពីដើម អុលឡោះពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្ដអំពើបាប
ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃក្តីមេត្តារបស់អុលឡោះ ទាំងទុកចិត្ដ ដើម្បីឲ្យបានទទួលចិត្តមេត្ដា និងក្តីមេត្តានៃអុលឡោះទុកជាជំនួយនៅពេលណាដែលយើងត្រូវការ។
នៅពីលើហិបនៃសម្ពន្ធមេត្រី មានរូបម៉ាឡាអ៊ីកាត់ ត្រដាងស្លាបបាំងពីលើកន្លែងជូនឈាមសុំឲ្យរួចពីបាប រូបនោះបង្ហាញពីវត្ដមានរបស់អុលឡោះ។ ប៉ុន្ដែ យើងមិនបាច់រៀបរាប់ឲ្យបានល្អិតល្អន់ នៅពេលនេះទេ។
គាត់បានលះបង់ជីវិតដើម្បីលោះយើងឲ្យរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។