Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 25:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ត្រូវ​ធ្វើ​ទី​សន្តោស​ប្រោស ពី​មាស​សុទ្ធ បណ្តោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ត្រូវ​ឲ្យ​គេ​ធ្វើ​គម្រប​ហិប​ពី​មាស​សុទ្ធ ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ និង​ទទឹង​មួយ​ហត្ថ​កន្លះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រួច​ត្រូវ​ធ្វើ​ទី​សន្តោស​ប្រោស​ពី​មាស​សុទ្ធ បណ្តោយ​២​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ត្រូវ​ឲ្យ​គេ​ធ្វើ​គម្រប​ហិប​ពី​មាស​សុទ្ធ ដែល​មាន​បណ្តោយ​ពីរ​ហត្ថ​កន្លះ និង​ទទឹង​មួយ​ហត្ថ​កន្លះ។

សូមមើលជំពូក ចម្លង




និក្ខមនំ 25:17
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ដាវីឌ​ក៏​ប្រគល់​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន ដល់​សាឡូម៉ូន ជា​បុត្រ​ទ្រង់ គឺ​ជា​គំរូ​នៃ​ថែវ មន្ទីរ​ទាំង​ប៉ុន្មាន ឃ្លាំង បន្ទប់​ខាង​លើ បន្ទប់​ខាង​ក្នុង និង​កន្លែង​ដាក់​ទី​សន្តោស​ប្រោស


ត្រូវ​យក​មាស​ឆ្លាក់​ធ្វើ​ជា​រូប​ចេរូ‌ប៊ីម​ពីរ នៅ​ចុង​សង​ខាង​នៃ​ទី​សន្តោស​ប្រោស​នោះ។


ត្រូវ​ដាក់​ទី​សន្តោស​ប្រោស នៅ​លើ​ហិប​នៃ​សេចក្ដី​សញ្ញា​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត។


ហិប ព្រម​ទាំង​ឈើ​ស្នែង ទី​សន្តោស​ប្រោស វាំង‌នន​សម្រាប់​បាំង


លោក​ធ្វើ​ទី​សន្តោស​ប្រោស ពី​មាស​សុទ្ធ មាន​បណ្តោយ​ពីរ​ហត្ថ​កន្លះ និង​ទទឹង​មួយ​ហត្ថ​កន្លះ។


លោក​យក​សេចក្ដី​សញ្ញា​ដាក់​ក្នុង​ហិប រួច​ស៊ក​ឈើ​ស្នែង​ភ្ជាប់​នឹង​ហិប ហើយ​ដាក់​ទី​សន្តោស‌ប្រោស នៅ​លើ​ហិប​នោះ។


អ្នក​ជា​ចេរូ‌ប៊ីន​ដែល​បាន​ចាក់​ប្រេង​តាំង​ឡើង ជា​អ្នក​គ្រប​បាំង គឺ​យើង​បាន​តាំង​អ្នក​ឡើង ឲ្យ​អ្នក​បាន​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ អ្នក​ក៏​បាន​ដើរ​ទៅ​មក​នៅ​កណ្ដាល​ថ្ម​ភ្លឺ​ចាំង។


ព្រះ​បាន​ប្រគល់​ព្រះ‌អង្គ​ជា​យញ្ញ​បូជា​ប្រោស​លោះ ដោយ​សារ​ព្រះ‌លោហិត​ព្រះ‌អង្គ តាម​រយៈ​ជំនឿ។ ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ ហើយ​ចំពោះ​ការ​ដែល​ព្រះ‌អង្គ​បាន​ទត​រំលង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ពី​មុន ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់


ដូច្នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ព្រះ‌គុណ​ទាំង​ទុក​ចិត្ត ដើម្បី​ទទួល​ព្រះ‌ហឫ‌ទ័យ​មេត្តា ហើយ​រក​បាន​ព្រះ‌គុណ​ជា​ជំនួយ​ក្នុង​ពេល​ត្រូវ​ការ។


នៅ​ពី​លើ​ហឹប​នោះ មាន​រូប​ចេរូ‌ប៊ីន​ដ៏​មាន​សិរី‌ល្អ ដែល​បាំង​ទី​សន្តោស​ប្រោស។ ប៉ុន្ដែ យើង​មិន​អាច​និយាយ​ពី​របស់​ទាំង​នេះ​ដោយ​ពិស្តារ ក្នុង​ពេល​នេះ​បាន​ទេ។


ព្រះ‌អង្គ​ជា​តង្វាយ​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​បាប​របស់​យើង​ប៉ុណ្ណោះ គឺ​ថែម​ទាំង​លោះ​បាប​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម