ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 24:5 - អាល់គីតាប

បន្ទាប់​មក គាត់​ចាត់​ពួក​យុវ‌ជន​អ៊ីស្រ‌អែល ឲ្យ​ធ្វើ​គូរបាន​ដុត ហើយ​សម្លាប់​គោ​បា​ធ្វើ​ជា​គូរបាន​មេត្រី‌ភាព​ជូនអុលឡោះ‌តាអាឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ចាត់​កំលោះៗ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​ទៅ​ថ្វាយ​តង្វាយ​ដុត ហើយ​សម្លាប់​គោ​ឈ្មោល​ធ្វើ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី​ថ្វាយ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក លោក​ចាត់​ពួក​យុវជន​អ៊ីស្រា‌អែល​ឲ្យ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ហើយ​សម្លាប់​គោ​បា​ធ្វើ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព*​ថ្វាយ​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​លោក​ចាត់​ពួក​កំឡោះៗ ជា​កូន​ចៅ​ពួក​អ៊ីស្រាអែល​ឲ្យ​ទៅ​ថ្វាយ​ដង្វាយ​ដុត ហើយ​នឹង​សំឡាប់​គោ​ឈ្មោល​ថ្វាយ​ជា​ដង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក



និក្ខមនំ 24:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មាន​បន្ទូល​ថា៖ «ចូរ​ប្រមូល​ពួក​អ្នក​ជឿ​ឲ្យ​មក​ជួប​យើង គឺ​អស់​អ្នក​ដែល​បាន​ធ្វើ​គូរបាន ដើម្បី​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង!»។


លោក​យេត្រូ​ជា​ឪពុក​ក្មេក​របស់​ម៉ូសា​យក​គូរបាន​ដុត និង​គូរបាន​ឯ​ទៀតៗ​ជូន​អុលឡោះ។ ហារូន និង​អះលី‌ជំអះ​អ៊ីស្រ‌អែល​ទាំង‌អស់​នាំ​គ្នា​ហូប​អាហារ​ជា​មួយ​ឪពុក​ក្មេក​របស់​ម៉ូសា នៅ​ចំពោះ​អុលឡោះដែរ។


ទោះ​បី​ពួក​អះលី‌ជំអះ​ដែល​ធ្លាប់​ចូល​មក​រក​យើង​ក្តី ត្រូវ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ក្រែង​ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត​ដោយ​សារ​យើង ដែល​ជាអុលឡោះ‌តាអាឡា»។


ចូរ​សង់​អាសនៈ​មួយ​អំពី​ដី សម្រាប់​យើង។ ចូរ​យក​ចៀម និង​គោ​មក​ធ្វើ​ជា​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព​នៅ​លើ​អាសនៈ​នោះ។ យើង​នឹង​មក​ឲ្យ​ពរ​អ្នក​គ្រប់​ទី​កន្លែង ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ស្គាល់​នាម​យើង។