Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 24:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រួច​លោក​ចាត់​ពួក​កំឡោះៗ ជា​កូន​ចៅ​ពួក​អ៊ីស្រាអែល​ឲ្យ​ទៅ​ថ្វាយ​ដង្វាយ​ដុត ហើយ​នឹង​សំឡាប់​គោ​ឈ្មោល​ថ្វាយ​ជា​ដង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 លោក​ចាត់​កំលោះៗ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​ទៅ​ថ្វាយ​តង្វាយ​ដុត ហើយ​សម្លាប់​គោ​ឈ្មោល​ធ្វើ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី​ថ្វាយ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 បន្ទាប់​មក លោក​ចាត់​ពួក​យុវជន​អ៊ីស្រា‌អែល​ឲ្យ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ហើយ​សម្លាប់​គោ​បា​ធ្វើ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព*​ថ្វាយ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 បន្ទាប់​មក គាត់​ចាត់​ពួក​យុវ‌ជន​អ៊ីស្រ‌អែល ឲ្យ​ធ្វើ​គូរបាន​ដុត ហើយ​សម្លាប់​គោ​បា​ធ្វើ​ជា​គូរបាន​មេត្រី‌ភាព​ជូនអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




និក្ខមនំ 24:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ប្រមូល​ពួក​អ្នក​បរិសុទ្ធ​របស់​អញ ឲ្យ​មក​ឯ​ណេះ គឺ​ជា​ពួក​ដែល​បាន​តាំង​សញ្ញា​នឹង​អញ ដោយ​ថ្វាយ​យញ្ញ‌បូជា


រួច​យេត្រូ​ជា​ឪពុក​ក្មេក​ម៉ូសេ លោក​យក​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​ទៅ​ថ្វាយ​ដល់​ព្រះ ហើយ​អើរ៉ុន នឹង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រាអែល ក៏​មក​បរិភោគ​ភោជ‌នាហារ​ជា​មួយ​នឹង​ឪពុក​ក្មេក​របស់​ម៉ូសេ​នៅ​ចំពោះ​ព្រះ​ដែរ។


ឯ​ពួក​សង្ឃ​ដែល​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​គេ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដែរ ក្រែង​ទ្រង់​នឹង​ប្រហារ​គេ


ត្រូវ​ឲ្យ​ឯង​យក​ដី​ស្អាង​អាសនា​ឲ្យ​អញ ហើយ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី ជា​ចៀម ហើយ​នឹង​គោ​របស់​ឯង នៅ​លើ​អាសនា​នោះ ឯ​អញ​នឹង​មក​ឲ្យ​ពរ​ដល់​ឯង​នៅ​គ្រប់​ទី​កន្លែង​ណា ដែល​អញ​តាំង​ឲ្យ​មាន​សេចក្ដី​រំឭក​ដល់​ឈ្មោះ​អញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម