បីដងក្នុងមួយឆ្នាំ ស្តេចស៊ូឡៃម៉ានធ្វើគូរបានដុត និងគូរបានមេត្រីភាពនៅលើអាសនៈដែលគាត់បានសង់ជូនអុលឡោះតាអាឡា ហើយគាត់ក៏បានដុតគ្រឿងក្រអូបលើអាសនៈ នៅមុខទីសក្ការៈដែរ។ ដូច្នេះ ស្តេចស៊ូឡៃម៉ានបានសង់ដំណាក់ចប់សព្វគ្រប់។
និក្ខមនំ 23:14 - អាល់គីតាប ក្នុងមួយឆ្នាំ ត្រូវធ្វើពិធីបុណ្យបីដង ដើម្បីគោរពយើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងមួយឆ្នាំ ត្រូវធ្វើបុណ្យសម្រាប់យើងបីដង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងមួយឆ្នាំ ត្រូវធ្វើពិធីបុណ្យបីដង ដើម្បីគោរពយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុង១ឆ្នាំ ត្រូវធ្វើបុណ្យថ្វាយអញ៣ដង |
បីដងក្នុងមួយឆ្នាំ ស្តេចស៊ូឡៃម៉ានធ្វើគូរបានដុត និងគូរបានមេត្រីភាពនៅលើអាសនៈដែលគាត់បានសង់ជូនអុលឡោះតាអាឡា ហើយគាត់ក៏បានដុតគ្រឿងក្រអូបលើអាសនៈ នៅមុខទីសក្ការៈដែរ។ ដូច្នេះ ស្តេចស៊ូឡៃម៉ានបានសង់ដំណាក់ចប់សព្វគ្រប់។
គឺជំនូនប្រចាំថ្ងៃ ជំនូនសម្រាប់ថ្ងៃឈប់សម្រាក ជំនូនសម្រាប់ថ្ងៃចូលខែថ្មី ព្រមទាំងជំនូនសម្រាប់បុណ្យសំខាន់ៗបីដង ក្នុងមួយឆ្នាំ គឺថ្ងៃបុណ្យនំបុ័ងឥតមេ បុណ្យសប្តាហ៍ និងបុណ្យជំរំ ស្របតាមបទបញ្ជាដែលម៉ូសាបានចែងទុក។
រៀងរាល់ឆ្នាំ ប្រុសៗទាំងអស់ក្នុងចំណោមប្រជាជន ត្រូវមកបង្ហាញខ្លួននៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ចំនួនបីដង។
ត្រូវធ្វើពិធីបុណ្យនំបុ័ងឥតមេ គឺអ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ ចំនួនប្រាំពីរថ្ងៃ នៅខែចេត្រ ដូចយើងបានបង្គាប់ និងកំណត់ទុក ព្រោះនៅខែចេត្រនោះ យើងបាននាំអ្នកចេញពីស្រុកអេស៊ីប។
ពេលប្រជាជននាំគ្នាមកថ្វាយបង្គំអុលឡោះតាអាឡាក្នុងពិធីបុណ្យដ៏សំខាន់ៗ អ្នកណាចូលតាមខ្លោងទ្វារខាងជើង ដើម្បីមកថ្វាយបង្គំ ត្រូវចេញទៅវិញតាមខ្លោងទ្វារខាងត្បូង។ អ្នកណាចូលតាមខ្លោងទ្វារខាងត្បូង ត្រូវចេញទៅវិញ តាមខ្លោងទ្វារខាងជើង។ មិនត្រូវចេញតាមខ្លោងទ្វារដែលខ្លួនបានចូលមកនោះឡើយ គឺត្រូវចេញតាមខ្លោងទ្វារដែលនៅទល់មុខ។
អ្នករាល់គ្នាត្រូវគិតហាសិបថ្ងៃ រហូតដល់ថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាកទីប្រាំពីរ ថ្ងៃនោះ ត្រូវយកជំនូនពីស្រូវថ្មីមកជូនអុលឡោះតាអាឡា។
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យជំរសម្រាប់លើកតម្កើងអុលឡោះតាអាឡា ចំនួនប្រាំពីរថ្ងៃ។
បុណ្យដ៏សំខាន់ៗរបស់អុលឡោះតាអាឡា ដែលអ្នករាល់គ្នាត្រូវកំណត់ពេលជួបជុំគ្នាថ្វាយបង្គំទ្រង់ មានដូចតទៅ:
«នៅខែចេត្រ ចូរប្រារព្ធពិធីបុណ្យរំលង ជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដ្បិតនៅយប់ខែចេត្រនេះហើយ ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បាននាំអ្នកចាកចេញពីស្រុកអេស៊ីប។
បីដងក្នុងមួយឆ្នាំ គឺនៅពេលបុណ្យនំបុ័ងឥតមេ បុណ្យសបា្តហ៍និងបុណ្យជំរំ ត្រូវឲ្យប្រុសៗទាំងអស់ ក្នុងចំណោមអ្នករាល់គ្នា ទៅថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅកន្លែងដែលទ្រង់ជ្រើសរើស។ ប៉ុន្តែ មិនត្រូវទៅថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកដោយដៃទទេឡើយ។
រៀងរាល់ឆ្នាំ លោកអែលកាណាតែងតែធ្វើដំណើរពីភូមិរបស់គាត់ ទៅថ្វាយបង្គំអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនៅស៊ីឡូ ព្រមទាំងធ្វើគូរបានទៀតផង។ នៅគ្រានោះ កូនប្រុសទាំងពីរនាក់របស់លោកអេលី គឺលោកហូបនី និងលោកភីនេហាស ធ្វើជាអ៊ីមុាំបម្រើអុលឡោះតាអាឡា នៅស៊ីឡូ។