ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 14:15 - អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្រែក​អង្វរ​យើង​ដូច្នេះ? ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល ឲ្យ​ចេញ​ដំណើរ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​អ្នក​ស្រែក​រក​យើង​ធ្វើ​អី? ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ដើរ​ទៅ​មុខ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្រែក​អង្វរ​យើង​ដូច្នេះ? ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ដំណើរ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ឯង​អំពាវ‌នាវ​រក​អញ​ធ្វើ​អី ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ឲ្យ​ដើរ​ទៅ​មុខ​ទៅ

សូមមើលជំពូក



និក្ខមនំ 14:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទុយ​ទៅ​វិញ ត្រូវ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​អំណាច​ដ៏​ខ្លាំង​ពូកែ។ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្វាយ‌បង្គំ និង​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា​តែ​មួយ​ប៉ុណ្ណោះ។


ហេតុ‌ការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណងអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​គេ ទ្រង់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប និង​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ហ្វៀរ៉អ៊ូន​ជា​ស្តេច​ស្រុក​អេស៊ីប តែ​ពួក​គេ​បែរ​ជា​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ទៅ​វិញ។


ពេល​នោះ ណាពី​អេសាយ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ទ្រង់​ក៏​ធ្វើ​ឲ្យ​ស្រមោល​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ស្តេច​អហាស ដើរ​ថយ​ក្រោយ​ដប់​កាំ។


ទ្រង់​ឃើញ​ទុក្ខ​វេទនា​នៃ​បុព្វបុរស របស់​យើង​ខ្ញុំ​នៅ​ស្រុក​អេស៊ីប ទ្រង់​បាន​ឮ​សំរែក​របស់​ពួក​គេ នៅ​ក្បែរ​សមុទ្រ​ក្រហម។


ចូរ​នាំ​គ្នា​នៅ​ស្ងៀម​ចុះ ដ្បិតអុលឡោះ‌តាអាឡា​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា»។


ចូរ​លើក​ដំបង​របស់​អ្នក​ឡើង ហើយ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ រួច​វាយ​ទឹក​សមុទ្រ​ឲ្យ​ញែក​ចេញ​ពី​គ្នា ដើម្បី​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​ដើរ​តាម​បាត​សមុទ្រ។


ម៉ូសា​ស្រែក​អង្វរអុលឡោះ‌តាអាឡា​ថា៖ «តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ចំពោះ​ប្រជា‌ជន​នេះ? បន្តិច​ទៀត​ពួក​គេ​នឹង​យក​ដុំ​ថ្ម​គប់​សម្លាប់​ខ្ញុំ​ជា​ពុំ​ខាន»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យ៉ូស្វេ​ថា៖ «ក្រោក​ឡើង! ហេតុ​អ្វី​បាន​ជា​អ្នក​ក្រាប​ចុះ អោន​មុខ​ដល់​ដី​ដូច្នេះ?