និក្ខមនំ 12:46 - អាល់គីតាប ត្រូវបរិភោគនៅក្នុងផ្ទះ គឺមិនត្រូវយកសាច់ចេញទៅក្រៅផ្ទះជាដាច់ខាត ហើយមិនត្រូវបំបាក់ឆ្អឹងសត្វឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវបរិភោគនៅក្នុងផ្ទះតែមួយ មិនត្រូវយកសាច់ចេញទៅក្រៅផ្ទះ ហើយមិនត្រូវបំបាក់ឆ្អឹងណាមួយឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវបរិភោគនៅក្នុងផ្ទះ គឺមិនត្រូវយកសាច់ចេញទៅក្រៅផ្ទះជាដាច់ខាត ហើយមិនត្រូវបំបាក់ឆ្អឹងសត្វឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យបរិភោគនៅក្នុងផ្ទះតែ១ មិនត្រូវយកសាច់ចេញទៅក្រៅផ្ទះឡើយ ក៏មិនត្រូវបំបាក់ឆ្អឹងណាមួយផង |
អំពើអាក្រក់តែងប្រហារជីវិតមនុស្សពាល ហើយអ្នកដែលស្អប់មនុស្សសុចរិត តែងតែទទួលទោសជានិច្ច។
គេមិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ព្រឹក ហើយក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឡើយ។ គេត្រូវប្រព្រឹត្តតាមហ៊ូកុំទាំងអស់ដែលមានចែងទុកអំពីបុណ្យរំលង។
ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបមកថា៖ «គ្មានឆ្អឹងណាមួយរបស់គាត់ត្រូវបាក់បែកឡើយ»។
អាល់ម៉ាហ្សៀសប្រៀបបានទៅនឹងរូបកាយមួយ ដែលចែកចេញជាច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជារូបកាយតែមួយដែរ។