ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 10:18 - អាល់គីតាប

ម៉ូសា​ចាក​ចេញ​ពី​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ទូរអា​អង្វរអុលឡោះ‌តាអាឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ក៏​ចេញ​ពី​ផារ៉ោន ទៅ​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ក៏​ថយ​ចេញ​ពី​ផារ៉ោន​ទៅ​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក



និក្ខមនំ 10:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡាធ្វើ​ឲ្យ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​ពី​ទិស​ខាង​លិច នាំ​ហ្វូង​កណ្តូប​ទាំង​ប៉ុន្មាន ទម្លាក់​ក្នុង​សមុទ្រ​ក្រហម​អស់​ទៅ ដោយ​ពុំ​ទុក​ឲ្យ​មាន​សល់​កណ្តូប​ណា​មួយ​នៅ​លើ​ទឹក​ដី​អេស៊ីប​ឡើយ។


បន្ទាប់​មក ម៉ូសា និង​ហារូន​ចាក​ចេញ​ពី​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ម៉ូសា​ទូរអា​អង្វរអុលឡោះ‌តាអាឡា សូម​ដក​កង្កែប​ដែល​ទ្រង់​នាំ​មក​ធ្វើ​ទុក្ខ​ស្តេច​ហ្វៀរ៉អ៊ូន។


ស្តេច​ហ្វៀរ៉អ៊ូន​ហៅ​ម៉ូសា និង​ហារូន​មក ហើយ​មាន​ប្រសាសន៍​ថា៖ «ទូរអា​អង្វរអុលឡោះ‌តាអាឡា ឲ្យ​យក​កង្កែប​ចេញ​ពី​យើង និង​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ យើង​នឹង​បើក​ឲ្យ​ប្រជា‌ជន​របស់​អ្នក ចេញ​ទៅ​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា!»។


ម៉ូសា​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «សូម​ស្តេច​មេត្តា​កំណត់​ពេល​វេលា ដែល​ខ្ញុំ​ត្រូវ​ទូរអា​អង្វរអុលឡោះ‌តាអាឡា​សម្រាប់​ស្តេច សម្រាប់​នា​ម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​ស្តេច ដើម្បី​បំបាត់​កង្កែប​ចេញ​ពី​ស្តេច និង​ចេញ​ពី​ដំណាក់​របស់​ស្តេច គឺ​ទុក​ឲ្យ​នៅ​សល់​តែ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។


ប្រជា‌ជន​នាំ​គ្នា​ស្រែក​សុំ​ឲ្យ​ម៉ូសា សូម​អង្វរអុលឡោះ‌តាអាឡា ហើយ​ភ្លើង​ក៏​ស្ងប់​ទៅ​វិញ។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ទូរអា​អុលឡោះ សូម​ទ្រង់​ប្រទាន​ពរ​ឲ្យ​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា​ផង។


ត្រូវ​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ប្រទេច​ផ្ដាសា​អ្នក​រាល់​គ្នា និង​អង្វរ​អុលឡោះ សូម​ទ្រង់​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា។