ជនគណនា 11:2 - អាល់គីតាប2 ប្រជាជននាំគ្នាស្រែកសុំឲ្យម៉ូសា សូមអង្វរអុលឡោះតាអាឡា ហើយភ្លើងក៏ស្ងប់ទៅវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ប៉ុន្តែ ប្រជាជននាំគ្នាស្រែករកលោកម៉ូសេ ហើយលោកម៉ូសេក៏អធិស្ឋានដល់ព្រះយេហូវ៉ា រួចភ្លើងក៏ស្ងប់ទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ប្រជាជននាំគ្នាស្រែកសុំឲ្យលោកម៉ូសេ ទូលអង្វរព្រះអម្ចាស់ ហើយភ្លើងក៏ស្ងប់ទៅវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 នោះបណ្តាជនក៏ស្រែករកម៉ូសេ ហើយលោកអធិស្ឋានដល់ព្រះយេហូវ៉ា រួចភ្លើងបានរលត់ទៅ សូមមើលជំពូក |
ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ពឲ្យមកជេរប្រមាថអុលឡោះតាអាឡា ជាម្ចាស់ដែលនៅអស់កល្ប។ ប្រហែលជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នក ឮពាក្យរបស់មេទ័ពនោះដែរ ហើយទ្រង់មុខជាដាក់ទោសគេ ព្រោះតែពាក្យដែលទ្រង់បានឮ។ ហេតុនេះ សូមទូរអាអង្វរអុលឡោះតាអាឡាជាម្ចាស់របស់អ្មក សូមទ្រង់មេត្តាប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។
ប្រសិនបើអ្នកណាម្នាក់ ឃើញបងប្អូនប្រព្រឹត្ដអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ ត្រូវតែទូរអាអង្វរអុលឡោះ ហើយទ្រង់នឹងប្រទានជីវិតឲ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែលបណ្ដាលឲ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឲ្យសូមអង្វរទេ។