ប៉ុន្តែ មហាក្សត្រិយានីពុំព្រមមក តាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានជម្រាបជូនឡើយ។ ពេលនោះ ស្តេចខឹងយ៉ាងខ្លាំង។
នាងអេសធើរ 7:7 - អាល់គីតាប ស្តេចខឹងយ៉ាងខ្លាំង ស្ដេចចេញពីកន្លែងជប់លៀង ឆ្ពោះទៅឧទ្យាននៃរាជវាំង។ រីឯលោកហាម៉ានវិញ គាត់នៅទីនោះ សូមអង្វរមហាក្សត្រិយានីអេសធើរ សុំឲ្យបានរួចជីវិត ដ្បិតគាត់ឃើញយ៉ាងច្បាស់ថា ស្តេចសម្រេចធ្វើទោសគាត់ហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចមានសេចក្ដីក្រោធជាខ្លាំង រួចក្រោកចេញពីកន្លែងសោយស្រា យាងចូលទៅក្នុងសួនច្បាររាជវាំង ឯហាម៉ានវិញ នៅទីនោះ អង្វរព្រះនាងអេសធើរ ជាអគ្គមហេសី សុំឲ្យរួចជីវិត ព្រោះលោកយល់ឃើញថា ស្ដេចបានសម្រេចនឹងធ្វើទោសខ្លួនហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ស្ដេចយាងចេញពីកន្លែងជប់លៀង ឆ្ពោះទៅឧទ្យាននៃរាជវាំង។ រីឯលោកហាម៉ានវិញ លោកនៅទីនោះ ទូលអង្វរព្រះមហាក្សត្រិយានីអេសធើរ សុំឲ្យបានរួចជីវិត ដ្បិតលោកឃើញយ៉ាងច្បាស់ថា ព្រះរាជាសម្រេចធ្វើទោសលោកហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្តេចទ្រង់មានសេចក្ដីក្រោធ ដល់ម៉្លេះបានជាទ្រង់ក្រោកពីទីលៀងស្រាទំពាំងបាយជូរ យាងចេញទៅឯសួនច្បារក្នុងព្រះរាជវាំង ហើយហាម៉ានលោកឈរឡើង សូមអង្វរដល់អេសធើរ ជាអគ្គមហេសី ឲ្យបានរួចជីវិត ពីព្រោះលោកយល់ឃើញថា ស្តេចទ្រង់បានសំរេចនឹងធ្វើទោសដល់ខ្លួនហើយ |
ប៉ុន្តែ មហាក្សត្រិយានីពុំព្រមមក តាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានជម្រាបជូនឡើយ។ ពេលនោះ ស្តេចខឹងយ៉ាងខ្លាំង។
នៅចុងបញ្ចប់នៃពិធីជប់លៀងនេះ ស្ដេចបានរៀបចំពិធីជប់លៀងមួយទៀត ក្នុងទីធ្លាឧទ្យាននៃបរមរាជវាំងចំនួនប្រាំពីរថ្ងៃ។ ប្រជាជនទាំងមូលនៅរាជធានីស៊ូសាន ទាំងអ្នកធំ ទាំងអ្នកតូច អាចចូលរួមបាន។
គេក៏ព្យួរកលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ស្តេចក៏ស្ងប់កំហឹង។
ពេលមនុស្សអាក្រក់ឃើញដូច្នេះ ក៏មានចិត្តទោមនស្ស គេសង្កៀតធ្មេញ ហើយរលាយសូន្យទៅ មនុស្សអាក្រក់ ពុំដែលបានសម្រេចដូចបំណងឡើយ។
មនុស្សអាក្រក់មុខជាអោនកាយ គោរពមនុស្សល្អ ហើយឈរចាំនៅមាត់ទ្វារផ្ទះរបស់មនុស្សសុចរិត។
ស្តេចតែងតែពេញចិត្តនឹងមន្ត្រីណាដែលមានសុភនិច្ឆ័យ តែទ្រង់ខឹងនឹងមន្ត្រីដែលបង្កភាពអាម៉ាស់។
កំហឹងរបស់ស្ដេចប្រៀបបាននឹងពេជ្ឈឃាតនាំគេយកទៅសម្លាប់ តែមនុស្សមានប្រាជ្ញាអាចទប់កំហឹងរបស់ស្ដេច។
កំហឹងរបស់ស្ដេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ តែសេចក្ដីសប្បុរសរបស់ស្ដេចប្រៀបដូចទឹកសន្សើមធ្លាក់លើស្មៅ។
កូនចៅរបស់ពួកដែលបានសង្កត់សង្កិនអ្នក នឹងនាំគ្នាមកអោនកាយនៅចំពោះមុខអ្នក ពួកដែលបានជេរប្រមាថអ្នក នឹងនាំគ្នាមកក្រាបនៅ និងជើងអ្នក គេនឹងហៅអ្នកថា “ក្រុងរបស់អុលឡោះតាអាឡា” “ក្រុងស៊ីយ៉ូនរបស់ម្ចាស់ដ៏វិសុទ្ធ នៃជនជាតិអ៊ីស្រអែល”។
ពេលនោះ ស្តេចនេប៊ូក្នេសាខឹងនឹងលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោយ៉ាងខ្លាំង មុខរបស់ស្តេចបានផ្លាស់ប្រែ។ ស្តេចក៏បញ្ជាឲ្យគេដុតឡភ្លើងឲ្យក្ដៅជាងធម្មតាប្រាំពីរដង
យើងនឹងប្រគល់អ្នកខ្លះពីសាលាប្រជុំរបស់អ៊ីព្លេសហ្សៃតនមកឲ្យអ្នក។ ពួកគេថាខ្លួនជាសាសន៍យូដា តាមពិតគេមិនមែនជាសាសន៍យូដាទេ គឺគេនិយាយកុហក។ យើងនឹងឲ្យអ្នកទាំងនោះ មកក្រាបនៅជើងអ្នក ព្រមទាំងទទួលស្គាល់ថា យើងពិតជាបានស្រឡាញ់អ្នកមែន។
ប្រសិនបើស្តេចមានប្រសាសន៍ថា “មិនអីទេ!” នោះខ្ញុំនឹងបានសុខសាន្ត! ផ្ទុយទៅវិញ បើស្តេចខឹង នោះបងនឹងដឹងច្បាស់ថា ស្តេចបានសម្រេចចិត្តធ្វើបាបខ្ញុំហើយ។
សម្តេចយ៉ូណាថានពោលឡើងថា៖ «កុំមានគំនិតដូច្នេះឡើយ! ប្រសិនបើខ្ញុំដឹងច្បាស់ថា ឪពុករបស់ខ្ញុំសម្រេចចិត្តធ្វើបាបប្អូន នោះខ្ញុំមុខជាប្រាប់ប្អូនមិនខាន»។
ឥឡូវនេះ សូមអ្នកស្រីគិតគូរពិចារណាមើលថា តើអ្នកស្រីត្រូវធ្វើយ៉ាងណា ដ្បិតមហន្តរាយមុខជាកើតមានដល់ចៅហ្វាយ និងក្រុមគ្រួសារទាំងមូលមិនខាន។ ចៅហ្វាយយើងមានចរិតអាក្រក់ណាស់ គ្មាននរណាអាចនិយាយជាមួយគាត់បានទេ»។