ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​អេសធើរ 7:4 - អាល់គីតាប

ដ្បិត​គេ​បាន​លក់​ខ្ញុំ និង​ប្រជា‌ជន​របស់​ខ្ញុំ ដើម្បី​យក​ទៅ​ប្រល័យ​ឲ្យ​បាត់​បង់​ជីវិត​សូន្យ! ប្រសិន​បើ​គេ​លក់​យើង​ខ្ញុំ ទាំង​ប្រុស ទាំង​ស្រី ជា​ទាសករ​នោះ ប្រហែល​ជា​ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម ព្រោះ​មិន​ចាំ‌បាច់​ឲ្យ​ស្តេច​ខ្វល់​ខ្វាយ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​គេ​បាន​លក់​ខ្ញុំ​ម្ចាស់ និង​សាសន៍​របស់​ខ្ញុំ​ម្ចាស់ ឲ្យ​ត្រូវ​បំផ្លាញ ឲ្យ​ត្រូវ​ស្លាប់ ហើយ​ឲ្យ​វិនាស​សាប​សូន្យ។ ប្រសិន‌បើ​គេ​បាន​លក់​យើង​ខ្ញុំ​ឲ្យ​គ្រាន់​តែ​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​ប៉ុណ្ណោះ នោះ​ខ្ញុំ​ម្ចាស់សុខ​ចិត្ត​នៅ​ស្ងៀម មិន​ចាំ​បាច់​រំខាន​ព្រះ​ករុណា​ឡើយ តែ​យើង​ខ្ញុំ​ហៀប​នឹង​វិនាស ហៀប​នឹង​ស្លាប់​ផុត​ពូជ​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​គេ​បាន​លក់​ខ្ញុំ​ម្ចាស់ និង​ប្រជា‌ជន​របស់​ខ្ញុំ​ម្ចាស់ ដើម្បី​យក​ទៅ​ប្រល័យ​ឲ្យ​បាត់​បង់​ជីវិត​សូន្យ! ប្រសិន​បើ​គេ​លក់​យើង​ខ្ញុំ ទាំង​ប្រុស ទាំង​ស្រី ជា​ទាសករ​នោះ ប្រហែល​ជា​ខ្ញុំ​ម្ចាស់​សុខ​ចិត្ត​នៅ​ស្ងៀម ព្រោះ​មិន​ចាំបាច់​ឲ្យ​ព្រះ‌រាជា​ខ្វល់​ខ្វាយ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​មាន​គេ​លក់​ខ្ញុំ​ម្ចាស់ នឹង​ពួក​សាសន៍​របស់​ខ្ញុំ​ម្ចាស់​ហើយ ឲ្យ​យើង​ខ្ញុំ​ត្រូវ​បំផ្លាញ​សំឡាប់ ហើយ​វិនាស​អស់​ទៅ បើ​សិន​ជា​គេ​បាន​លក់​យើង​ខ្ញុំ​ឲ្យ​គ្រាន់​តែ​ធ្វើ​ជា​បាវ​ប្រុស​ស្រី​ប៉ុណ្ណោះ នោះ​ខ្ញុំ​ម្ចាស់​ឥត​បើ​ថា​ទេ ទោះ​បើ​ខ្មាំង​សត្រូវ​នឹង​សង​ការ​ខូច​ខាត ដែល​នឹង​កើត​ឡើង​ដល់​ស្តេច​មិន​បាន​ក៏​ដោយ

សូមមើលជំពូក



នាង​អេសធើរ 7:4
18 ការដាក់ឲ្យឆ្លើយតបគ្នា  

សាច់​ឈាម​របស់​យើង​ខ្ញុំ​មិន​ខុស​ពី​សាច់​ឈាម​បង​ប្អូន​របស់​យើង​ខ្ញុំ​ទេ កូន​ប្រុស​របស់​យើង​ខ្ញុំ​ក៏​មិន​ខុស​ពី​កូន​ប្រុស​របស់​គេ​ដែរ ប៉ុន្តែ យើង​ខ្ញុំ​បង្ខំ​ចិត្ត​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​យើង​ខ្ញុំ ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ។ កូន​ស្រី​របស់​យើង​ខ្ញុំ​ជា​ច្រើន​នាក់​លក់​ខ្លួន​ទៅ​ឲ្យ​គេ ព្រោះ​យើង​ខ្ញុំ​ទាល់​ច្រក។ រីឯ​ដី​ស្រែ និង​ចម្ការ​ទំពាំង‌បាយជូរ​របស់​យើង​ខ្ញុំ ក៏​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ម្ចាស់​បំណុល​ដែរ»។


គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​យក​លិខិត​ទាំង​នោះ ទៅ​គ្រប់​អាណា‌ខេត្ត​របស់​ស្តេច បញ្ជា​ឲ្យ​ប្រល័យ​ពូជ​សាសន៍​យូដា​ទាំង​អស់ ទាំង​ក្មេង​ប្រុស ទាំង​មនុស្ស​ចាស់​ជរា ទាំង​ទារក​ដែល​នៅ​បៅ ទាំង​ស្ត្រី ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ។ ត្រូវ​ប្រហារ​ជីវិត​ពួក​គេ​ឲ្យ​វិនាស​សូន្យ ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​ដប់​បី ក្នុង​ខែ​ទី​ដប់‌ពីរ ដែល​ត្រូវ​នឹង​ខែ​ផល្គុន។


ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត សូម​ចេញ​បញ្ជា ដើម្បី​ប្រល័យ​ជីវិត​ពួក​គេ​ទៅ។ ខ្ញុំ​នឹង​ថ្លឹង​ប្រាក់​បី​រយ​តោន ឲ្យ​ពួក​រាជការ​យក​ទៅ​ដាក់​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ»។


ស្តេច​អហា‌ស៊ូរុស​មាន​ប្រសាសន៍​ទៅ​កាន់​មហា‌ក្សត្រិ‌យានី​អេសធើរ​ថា៖ «តើ​នរណា​ដែល​មាន​ចិត្ត​ចង់​ធ្វើ​បែប​នេះ គេ​នៅ​ឯ​ណា?»។


នាង​អេសធើរ​ជម្រាប​ស្ដេច​ថា៖ «បច្ចា‌មិត្ត​ដែល​ចង់​ធ្វើ​បាប​យើង​ខ្ញុំ​នោះ គឺ​លោក​ហាម៉ាន ជា​ជន​កំណាច​នេះ!»។ ពេល​នោះ លោក​ហាម៉ាន​ស្លុត​ស្មារតី​នៅ​ចំពោះ​មុខ​ស្តេច និង​មហា‌ក្សត្រិ‌យានី។


ក្នុង​លិខិត​នោះ ស្តេច​អនុញ្ញាត​ឲ្យ​ជន‌ជាតិ​យូដា នៅ​ក្នុង​ទីក្រុង​ទាំង​មូល​ប្រមូល​ផ្ដុំ​គ្នា ការ‌ពារ​អាយុ​ជីវិត​របស់​ខ្លួន។ ជន‌ជាតិ​យូដា​ក៏​មាន​សិទ្ធិ​សម្លាប់​រង្គាល​អស់​អ្នក​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ ឬ​នៅ​តាម​អាណា‌ខេត្ត​ទាំង‌ឡាយ ដែល​បៀត‌បៀន​ខ្លួន​ដែរ។ ពួក​គេ​ក៏​អាច​សម្លាប់​ប្រពន្ធ​កូន​របស់​អ្នក​ទាំង​នោះ ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទៀត​ផង។


ខ្ញុំ​ពុំ​អាច​នៅ​ស្ងៀម មិន​អើ​ពើ​នឹង​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​ប្រជា‌ជន​របស់​ខ្ញុំ​បែប​នេះ​បាន​ទេ។ ពិត​មែន​ហើយ ខ្ញុំ​ពុំ​អាច​នៅ​ស្ងៀម មិន​អើ​ពើ​នឹង​ការ​វិនាស​នៃ​ពូជ‌សាសន៍​របស់​ខ្ញុំ​បាន​ឡើយ!»។


ប៉ុន្តែ នៅ​ពេល​នាង​អេសធើរ​ចូល​ជួប​ស្តេច នោះ​ស្ដេច​បាន​ចេញ​បញ្ជា ដោយ​លាយ‌លក្ខណ៍​អក្សរ ឲ្យ​គេ​ព្យួរ ក​លោក​ហាម៉ាន និង​កូនៗ​របស់​គាត់ គឺ​ទុក្ខ​ទោស​ដែល​គាត់​គ្រោង​ទុក​សម្រាប់​ជន‌ជាតិ​យូដា បាន​ធ្លាក់​មក​លើ​គាត់​វិញ។


ស្ដេច​តែង‌តាំង​មហា​មន្ត្រី​បី​នាក់​ឲ្យ​ធ្វើ​ជា​ប្រមុខ​លើ​មេ‌ទ័ព​ទាំង​នោះ។ មេ‌ទ័ព​ទាំង​អស់​ត្រូវ​ធ្វើ​របាយ‌ការណ៍​ជូន​មហា​មន្ត្រី ដើម្បី​រក្សា​ផល​ប្រយោជន៍​របស់​ស្ដេច។ ដានី‌យ៉ែល​ជា​មហា‌មន្ត្រី​មួយ​នាក់​ក្នុង​ចំណោម​មហា‌មន្ត្រី​ទាំង​បី។


អ្នក​រាល់​គ្នា​បាន​លក់​ប្រជា‌ជន​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ទៅ​ឲ្យ​ជន‌ជាតិ​ក្រិក ដើម្បី​យក​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​អ៊ីស្រ‌អែល​បាន ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​លក់​មនុស្ស​សុចរិត​ដើម្បី​ប្រាក់ និង​លក់​ជន​ក្រីក្រ​ដើម្បី​ស្បែក​ជើង​មួយ​គូ។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​បម្រើ​នឹក​ក្នុង​ចិត្ដ​ថា “ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់”គាត់​ក៏​វាយ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រីឯ​ទៀត​ៗ ហើយ​ស៊ី​ផឹក​ស្រវឹង។


អុលឡោះ‌តាអាឡា​នឹង​នាំ​អ្នក​ទៅ​ស្រុក​អេស៊ីប​វិញ តាម​នាវា។ អ្នក​នឹង​វិល​ត្រឡប់​ទៅ​ស្រុក ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​ថា អ្នក​នឹង​មិន​បាន​ឃើញ​ទៀត​ឡើយ! នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​លក់​ខ្លួន​ធ្វើ​ជា​ទាសា ទាសី​របស់​ខ្មាំង​សត្រូវ តែ​គ្មាន​នរណា​ចង់​ទិញ​អ្នក​រាល់​គ្នា​ទេ!»។


ដោយ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​បណ្តាសា​ហើយ! ប្រជា‌ជន​របស់​អ្នក​រាល់​គ្នា​នឹង​នៅ​ជា​ទាសករ​រហូត គឺ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ពុះ​អុស និង​ដង​ទឹក​សម្រាប់​ដំណាក់​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ»។


ឥឡូវ​នេះ សូម​លោក​នៅ​ជា​មួយ​ខ្ញុំ​សិន​ហើយ កុំ​ភ័យ​ខ្លាច​អ្វី ដ្បិត​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ ក៏​ចង់​ប្រហារ​ជីវិត​លោក​ដែរ បើ​នៅ​ជា​មួយ​ខ្ញុំ​លោក​នឹង​បាន​សេចក្តី​សុខ»។