ពួកអ្នកនាំសារប្រញាប់ប្រញាល់ចាកចេញ ទៅតាមបញ្ជារបស់ស្ដេច។ គេក៏បានប្រកាសរាជក្រឹត្យនេះនៅក្រុងស៊ូសាន ជារាជធានីដែរ។ ពេលនោះ ស្តេចនៅពិសាស្រាជាមួយលោកហាម៉ាន តែមានសំរែកយំសោកពាសពេញក្រុងស៊ូសាន។
នាងអេសធើរ 7:1 - អាល់គីតាប ស្តេច និងលោកហាម៉ាន បានទៅដល់ ហើយជប់លៀងជាមួយមហាក្សត្រិយានីអេសធើរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្តេច និងហាម៉ាន ក៏ចូលទៅពិធីជប់លៀងជាមួយព្រះនាងអេសធើរ ជាអគ្គមហេសី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជា និងលោកហាម៉ាន បានទៅដល់ ហើយជប់លៀងជាមួយព្រះមហាក្សត្រិយានីអេសធើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេច នឹងហាម៉ាន ក៏ចូលទៅសោយជាមួយនឹងអេសធើរ ជាអគ្គមហេសី |
ពួកអ្នកនាំសារប្រញាប់ប្រញាល់ចាកចេញ ទៅតាមបញ្ជារបស់ស្ដេច។ គេក៏បានប្រកាសរាជក្រឹត្យនេះនៅក្រុងស៊ូសាន ជារាជធានីដែរ។ ពេលនោះ ស្តេចនៅពិសាស្រាជាមួយលោកហាម៉ាន តែមានសំរែកយំសោកពាសពេញក្រុងស៊ូសាន។
ប្រសិនបើស្តេចពេញចិត្តឆ្លើយតបនឹងសំណូមពររបស់ខ្ញុំមែន សូមស្តេចព្រមទាំងលោកហាម៉ាន អញ្ជើញមកចូលរួមក្នុងពិធីជប់លៀង ដែលខ្ញុំរៀបចំនៅថ្ងៃស្អែក។ ពេលនោះ ខ្ញុំជម្រាបជូនស្តេចអំពីសំណូមពររបស់ខ្ញុំ»។
អ្នកទាំងនោះនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែពួកមហាតលិករបស់ស្ដេចចូលមកដល់ ហើយរូតរះនាំលោកហាម៉ានទៅចូលរួមក្នុងពិធីជប់លៀងដែលនាងអេសធើរបានរៀបចំ។
នៅថ្ងៃទីពីរនោះទៀត ពេលកំពុងពិសាស្រា ស្តេចមានប្រសាសន៍ទៅកាន់នាងអេសធើរថា៖ «នាងអេសធើរអើយ តើនាងចង់បានអ្វី? យើងនឹងប្រទានតាមសំណូមពរទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានឲ្យដែរ»។