ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​អេសធើរ 6:3 - អាល់គីតាប

ស្តេច​ក៏​សួរ​ថា៖ «តើ​គេ​បាន​លើក​កិត្តិយស និង​ដំ​ឡើង​បុណ្យ​ស័ក្ដិ ដើម្បី​សង​គុណ​លោក​ម៉ាដេ‌កាយ​ឬ​ទេ?»។ ពួក​មន្ត្រី​ជម្រាប​ស្ដេច​ថា៖ «គ្មាន​ទាល់​តែ​សោះ ក្រាប​ទូល»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​គេ​បាន​ដំឡើង​បុណ្យ​ស័ក្ដិ ឬ​លើក​កិត្តិ‌យស​អ្វី​ខ្លះ​ដល់​លោក​ម៉ា‌ដេកាយ សម្រាប់​ការ​នេះ?» ពួក​រាជ​បម្រើ​ដែល​ចាំ​បម្រើ​ស្តេច ទូល​ថា៖ «មិន​បាន​ធ្វើ​អ្វី​ដល់​គាត់​ទាល់​តែ​សោះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌រាជា​ក៏​សួរ​ថា៖ «តើ​គេ​បាន​លើក​កិត្តិយស និង​ដំ​ឡើង​បុណ្យ​ស័ក្ដិ ដើម្បី​សង​គុណ​លោក​ម៉ាដេ‌កាយ​ឬ​ទេ?»។ ពួក​មន្ត្រី​ទូល​ស្ដេច​ថា៖ «គ្មាន​ទាល់​តែ​សោះ ក្រាប​ទូល»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្តេច​មាន​បន្ទូល​សួរ​ថា តើ​បាន​ប្រោស​ឲ្យ​ម៉ា‌ដេកាយ​នេះ​បាន​រង្វាន់ នឹង​យស​ជា​យ៉ាង​ណា​ខ្លះ ដោយ​ព្រោះ​ការ​នោះ ពួក​មហា‌តលិក​ដែល​បំរើ​ស្តេច ទូល​តប​ថា មិន​បាន​ប្រោស​អ្វី​ដល់​គាត់​ឡើយ

សូមមើលជំពូក



នាង​អេសធើរ 6:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​ស្រា មិន​បាន​នឹក​នា​ដល់​យូសុះ​ទេ គាត់​ភ្លេច​សូន្យ​ឈឹង។


ស្តេច​ទត​បាន​ប្រាប់​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​វាយ​ឈ្នះ​ពួក​យេប៊ូស​មុន​គេ អ្នក​នោះ​នឹង​បាន​ធ្វើ​ជា​មេ‌ទ័ព និង​មេ​ដឹក​នាំ»។ លោក​យ៉ូអាប់​ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា​ចេញ​ទៅ​វាយ​មុន​គេ ហើយ​បាន​ទទួល​តំណែង​ជា​មេ‌ទ័ព។


គេ​អាន​ត្រង់​កន្លែង​លោក​ម៉ាដេ‌កាយ​វែក​មុខ​មហា‌តលិក​ពីរ​នាក់ ជា​អ្នក​យាម​ទ្វារ​បន្ទប់​របស់​ស្ដេច​គឺ​លោក​ប៊ីគ‌ថាន និង​លោក​ថេ‌រែស ដែល​ប៉ុន‌ប៉ង​ធ្វើ​គុត​ស្តេច​អហា‌ស៊ូរុស។


ស្តេច​សួរ​ថា៖ «នរណា​ដើរ​នៅ​ក្នុង​សាល​ដំណាក?»។ ពេល​នោះ លោក​ហាម៉ាន​ចូល​មក​ដល់​សាល​ខាង​ក្រៅ​ដំណាក់​របស់​ស្តេច ដើម្បី​សូម​ស្ដេច​ព្យួរ ក លោក​ម៉ាដេ‌កាយ នៅ​លើ​បង្គោល​ដែល​គាត់​បាន​ដំ​ឡើង។


នៅ​ក្រុង​នោះ មាន​បុរស​ម្នាក់​ជា​ជន​ក្រីក្រ តែ​មាន​ប្រាជ្ញា គាត់​បាន​សង្គ្រោះ​ទីក្រុង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ខ្មាំង ដោយ‌សារ​ប្រាជ្ញា​របស់​ខ្លួន។ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​នឹក​នា​ដល់​បុរស​ក្រីក្រ​នោះ​ទេ។


យើង​ក៏​បាន​ឮ​គេ​និយាយ​ទៀត​ថា អ្នក​អាច​កាត់​ស្រាយ​អត្ថ‌ន័យ និង​ដោះ​ស្រាយ​បញ្ហា​ស្មុគ‌ស្មាញ​បាន​ទៀត​ផង។ ឥឡូវ​នេះ ប្រសិន​បើ​អ្នក​អាច​អាន​អក្សរ​នេះ​បាន ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស​ជូន​ជា​កិត្តិយស ព្រម​ទាំង​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី នៅ​ក្នុង​រាជា‌ណាចក្រ​នេះ​ផង»។


ពេល​នោះ ស្តេច​បេលសា‌សារ​បញ្ជា​ឲ្យ​គេ​យក​សម្លៀក‌បំពាក់​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស មក​ពាក់​ឲ្យ​ដានី‌យ៉ែល​ភ្លាម ព្រម​ទាំង​ចេញ​រាជ​ប្រកាស​ថា គាត់​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​នៅ​ក្នុង​រាជា‌ណាចក្រ។


ស្ដេច​ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ បញ្ជា​ឲ្យ​គេ​ហៅ​ពួក​ហោរា ពួក​គ្រូ​ទាយ និង​ពួក​គ្រូ​ធ្មប់​មក រួច​ហើយ​ស្ដេច​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ប្រាជ្ញ​នៃ​ស្រុក​បាប៊ី‌ឡូន​ថា៖ «អ្នក​ណា​អាច​អាន​អក្សរ​នោះ ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង​បាន យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស ជូន​ជា​កិត្តិយស ហើយ​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​រាជា‌ណាចក្រ​នេះ​ផង»។