ម្ចាស់ក្សត្រីយេសិបិលសរសេររាជសារក្នុងនាមស្តេចអហាប់ ព្រមទាំងយកត្រារាជ្យមកប្រថាប់ផង ហើយចាត់គេឲ្យយកទៅជូនពួកអះលីជំអះ និងថ្នាក់ដឹកនាំដែលនៅក្រុងជាមួយលោកណាបោត។
នាងអេសធើរ 3:12 - អាល់គីតាប នៅថ្ងៃទីបី ក្នុងខែទីមួយ គេបានកោះហៅពួកស្មៀនស្តេចមក ឲ្យសរសេរបញ្ជាទាំងប៉ុន្មានរបស់លោកហាម៉ាន សម្រាប់ផ្ញើជូនពួកមេបញ្ជាការកងទ័ព ពួកទេសាភិបាលអាណាខេត្ត និងមេដឹកនាំរបស់ជាតិសាសន៍នានា។ លិខិតនោះសរសេរតាមអក្សររបស់អាណាខេត្តនីមួយៗ និងតាមភាសារបស់ជាតិសាសន៍នីមួយៗ ក្នុងនាមស្តេចអហាស៊ូរុស ព្រមទាំងមានប្រថាប់ត្រាស្តេចទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃដប់បី ក្នុងខែទីមួយ គេបានហៅពួកស្មៀនហ្លួងមក ឲ្យសរសេរគ្រប់ទាំងសេចក្ដីដែលហាម៉ានបង្គាប់ដល់ពួកនាយកតំណាងស្តេច ពួកចៅហ្វាយខេត្តដែលគ្រប់គ្រងនៅគ្រប់អាណាខេត្ត និងពួកមន្ត្រីគ្រប់ទាំងសាសន៍ គឺដល់គ្រប់ខេត្តតាមអក្សរជាតិរបស់គេ ហើយដល់គ្រប់សាសន៍ តាមភាសារបស់គេ ច្បាប់នោះបានកត់ទុកក្នុងនាមព្រះបាទអ័ហាស៊ូរុស ក៏បោះត្រាដោយព្រះទម្រង់របស់ស្តេចទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីបី ក្នុងខែទីមួយ គេបានកោះហៅពួកស្មៀនហ្លួងមក ឲ្យសរសេរបញ្ជាទាំងប៉ុន្មានរបស់លោកហាម៉ាន សម្រាប់ផ្ញើជូនពួកមេបញ្ជាការកងទ័ព ពួកទេសាភិបាលអាណាខេត្ត និងមេដឹកនាំរបស់ជាតិសាសន៍នានា។ លិខិតនោះសរសេរតាមអក្សររបស់អាណាខេត្តនីមួយៗ និងតាមភាសារបស់ជាតិសាសន៍នីមួយៗ ក្នុងនាមព្រះចៅអហាស៊ូរុស ព្រមទាំងមានប្រថាប់ត្រាព្រះរាជាទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃ១៣ ខែចេត្រ គេបានហៅពួកស្មៀនហ្លួងមក កត់គ្រប់ទាំងសេចក្ដីដែលហាម៉ានបង្គាប់ដល់ពួកចៅហ្វាយខេត្តរបស់ស្តេច ពួកចៅហ្វាយដែលត្រួតនៅគ្រប់តែស្រុក នឹងពួកមេនៃគ្រប់ទាំងសាសន៍ គឺដល់គ្រប់ខេត្តតាមអក្សរជាតិរបស់គេ ហើយដល់គ្រប់សាសន៍ តាមភាសារបស់គេ ច្បាប់នោះបានកត់ទុកដោយនូវព្រះនាមស្តេចអ័ហាស៊ូរុស ក៏បោះត្រាដោយព្រះទំរង់របស់ស្តេចដែរ |
ម្ចាស់ក្សត្រីយេសិបិលសរសេររាជសារក្នុងនាមស្តេចអហាប់ ព្រមទាំងយកត្រារាជ្យមកប្រថាប់ផង ហើយចាត់គេឲ្យយកទៅជូនពួកអះលីជំអះ និងថ្នាក់ដឹកនាំដែលនៅក្រុងជាមួយលោកណាបោត។
បន្ទាប់មក គេបានប្រគល់រាជក្រឹត្យជូនអស់លោកឧបរាជ និងទេសាភិបាល តំបន់ប៉ែកខាងលិចទន្លេអឺប្រាត។ អស់លោកទាំងនោះបានជួយគាំទ្រជនជាតិអ៊ីស្រអែល និងដំណាក់របស់អុលឡោះ»។
គឺស្ដេចផ្ញើសារទៅគ្រប់អាណាខេត្តទាំងអស់តាមអក្សរ និងភាសារបស់ប្រជាជនក្នុងអាណាខេត្តនីមួយៗ ដើម្បីឲ្យប្ដីៗទាំងអស់ធ្វើជាមេលើគ្រួសាររបស់ខ្លួន។
ស្ដេចបានបញ្ជាទៅកាន់លោកហាម៉ានថា៖ «ចូរទុកប្រាក់របស់លោកចុះ រីឯជាតិសាសន៍នោះវិញ យើងប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់លោកហើយ ចូរប្រព្រឹត្តចំពោះពួកគេតាមតែលោកយល់ឃើញ!»។
ពេលនោះ ស្តេចយកត្រាចិញ្ចៀន ដែលស្តេចបានដកហូតពីលោកហាម៉ាន មកប្រគល់ជូនលោកម៉ាដេកាយ។ នាងអេសធើរក៏បានតែងតាំងលោកម៉ាដេកាយ ឲ្យមើលខុសត្រូវលើវិមានរបស់លោកហាម៉ានដែរ។
ជនជាតិយូដាយកព្រឹត្តិការណ៍នោះធ្វើជាបុណ្យប្រពៃណី ដែលពួកគេ ព្រមទាំងកូនចៅ និងអស់អ្នកដែលចូលសាសន៍យូដា ត្រូវតែនាំគ្នាប្រារព្ធឥតប្រែប្រួលបានឡើយ គឺរៀងរាល់ឆ្នាំ គេប្រារព្ធពិធីបុណ្យទាំងពីរថ្ងៃនោះ តាមពេលកំណត់ និងតាមរបៀបដែលលោកម៉ាដេកាយបានបង្គាប់។
ស្តេចអើយ! ស្តេចបានចេញបញ្ជាឲ្យមនុស្សទាំងអស់អោនកាយក្រាបថ្វាយបង្គំរូបបដិមាមាស នៅពេលគេឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ីគែន និងតន្ត្រីគ្រប់យ៉ាង។
ពួកគេនាំគ្នាចូលទៅជួបស្ដេច ជម្រាបអំពីរាជបំរាមនោះថា៖ «សូមជម្រាបស្តេច តើស្តេចបានចុះហត្ថលេខាលើបំរាមថា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលអង្វរព្រះ ឬមនុស្ស ក្រៅពីស្តេច អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោមែនឬ?»។ ស្តេចឆ្លើយថា៖ «ត្រូវហើយ! យើងបានសម្រេចដូច្នេះមែន គឺស្របតាមច្បាប់របស់ជនជាតិមេឌី និងពែរ្ស ដែលមិនអាចប្រែក្រឡាស់បានឡើយ»។
ប៉ុន្តែ នាម៉ឺនមន្ត្រីទាំងនោះលើកគ្នាមកជម្រាបស្ដេចថា៖ «ស្តេចអើយ! សូមជ្រាបថា តាមច្បាប់របស់ជនជាតិមេឌី និងជនជាតិពែរ្ស រាជបំរាម និងរាជក្រឹត្យទាំងប៉ុន្មាន ដែលបានចុះហត្ថលេខារបស់ស្តេចមិនអាចប្រែប្រួលបានជាដាច់ខាត!»។
ស្តេចដារីយូសចេញរាជសារមួយប្រកាសប្រាប់ប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសា ដែលរស់នៅលើផែនដីទាំងមូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូណ៌!
ឥឡូវនេះ សូមស្តេចចុះហត្ថលេខាបញ្ជាក់បំរាមនេះ ដើម្បីឲ្យបានស្របតាមច្បាប់របស់ជនជាតិមេឌី និងជនជាតិពែរ្សដែលឥតផ្លាស់ប្ដូរ ឬប្រែក្រឡាស់បានឡើយ»។