ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​អេសធើរ 2:19 - អាល់គីតាប

នៅ​គ្រា​ដែល​គេ​ប្រមូល​ស្ត្រី​ព្រហ្មចារី​ជា​លើក​ទី​ពីរ លោក​ម៉ាដេ‌កាយ​មាន​មុខ‌ងារ​ក្នុង​ក្រុម​អ្នក​យាម​រាជ‌វាំង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​ដែលគេ​ប្រមូល​ពួក​ស្ត្រី​ក្រមុំ​មក​ជួប​ជុំ​គ្នា​ជា​លើក​ទីពីរ ម៉ា‌ដេកាយ​កំពុង​អង្គុយ​នៅ​មាត់​ទ្វារ​រាជ‌វាំង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​គ្រា​ដែល​គេ​ប្រមូល​ស្ត្រី​ព្រហ្មចារី​ជា​លើក​ទី​ពីរ លោក​ម៉ាដេ‌កាយ​មាន​មុខងារ​ក្នុង​ក្រុម​អ្នក​យាម​រាជ‌វាំង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ដល់​ពួក​នាង​ក្រមុំ​បាន​ប្រជុំ​គ្នា​លើក​ទី​២ នោះ​ម៉ា‌ដេកាយ​គាត់​អង្គុយ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង

សូមមើលជំពូក



នាង​អេសធើរ 2:19
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ គឺ​គ្រា​ដែល​លោក​ម៉ាដេ‌កាយ​ធ្វើ​ការ​ក្នុង​ក្រុម​យាម​ទ្វារ​រាជ‌វាំង មាន​មហា‌តលិក​ពីរ​នាក់ ដែល​ជា​អ្នក​រក្សា​ទ្វារ​បន្ទប់​របស់​ស្ដេច គឺ​លោក​ប៊ីក‌ថាន និង​លោក​ថេរែស មាន​កំហឹង​ជា​ខ្លាំង ហើយ​ប៉ុន‌ប៉ង​ធ្វើ​គុត​ស្តេច​អហា‌ស៊ូរុស។


ទោះ​បី​មាន​កិត្តិយស​យ៉ាង​នេះ​ក្ដី ក៏​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ដែរ ដរាប​ណា​ខ្ញុំ​នៅ​តែ​ឃើញ​ម៉ាដេ‌កាយ ជា​ជន‌ជាតិ​យូដា ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង»។


ថ្ងៃ​នោះ លោក​ហាម៉ាន​ចាក​ចេញ​ទៅ ដោយ​មាន​ចិត្ត​ត្រេក​អរ​សប្បាយ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន។ គាត់​ឃើញ​លោក​ម៉ាដេ‌កាយ​នៅ​មាត់​ទ្វារ​វាំង តែ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​ក្រោក​ឈរ ដើម្បី​ធ្វើ​គារវ‌កិច្ច​ចំពោះ​គាត់​ទេ។ ដូច្នេះ លោក​ហាម៉ាន​ខឹង​នឹង​លោក​ម៉ាដេ‌កាយ​ជា​ខ្លាំង។


ដានី‌យ៉ែល​សូម​ស្តេច​ប្រទាន​ឲ្យ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-‌នេកោ គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន ហើយ​ខ្លួន​គាត់​ផ្ទាល់​នៅ​បម្រើ​ស្តេច​ក្នុង​បរម​រាជ​វាំង។