Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 2:21 - អាល់គីតាប

21 នៅ​គ្រា​នោះ គឺ​គ្រា​ដែល​លោក​ម៉ាដេ‌កាយ​ធ្វើ​ការ​ក្នុង​ក្រុម​យាម​ទ្វារ​រាជ‌វាំង មាន​មហា‌តលិក​ពីរ​នាក់ ដែល​ជា​អ្នក​រក្សា​ទ្វារ​បន្ទប់​របស់​ស្ដេច គឺ​លោក​ប៊ីក‌ថាន និង​លោក​ថេរែស មាន​កំហឹង​ជា​ខ្លាំង ហើយ​ប៉ុន‌ប៉ង​ធ្វើ​គុត​ស្តេច​អហា‌ស៊ូរុស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 នៅ​គ្រា​នោះ កាល​ម៉ា‌ដេកាយ​កំពុង​អង្គុយ​នៅ​មាត់​ទ្វារ​រាជ‌វាំង មាន​មហា‌តលិក​របស់​ស្តេច​ពីរ​នាក់ ឈ្មោះ​ប៊ីកថាន និង​ថេរែស ក្នុង​ចំណោម​ពួក​អ្នក​យាម​នៅ​មាត់​ទ្វារ​រាជ‌វាំង មាន​កំហឹង​ជា​ខ្លាំង ហើយ​រក​ឱកាស​ធ្វើ​គុត ព្រះ‌បាទ​អ័ហា‌ស៊ូរុស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 នៅ​គ្រា​នោះ គឺ​គ្រា​ដែល​លោក​ម៉ាដេ‌កាយ​ធ្វើ​ការ​ក្នុង​ក្រុម​យាម​ទ្វារ​រាជ‌វាំង មាន​មហា‌តលិក​ពីរ​នាក់ ដែល​ជា​អ្នក​រក្សា​ទ្វារ​បន្ទប់​របស់​ស្ដេច គឺ​លោក​ប៊ីក‌ថាន និង​លោក​ថេរែស មាន​កំហឹង​ជា​ខ្លាំង ហើយ​ប៉ុន‌ប៉ង​ធ្វើ​គុត​ព្រះ‌ចៅ​អហា‌ស៊ូរុស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 រីឯ​នៅ​គ្រា​នោះ កាល​ម៉ា‌ដេកាយ​កំពុង​តែ​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង នោះ​មាន​ភ្នាក់‌ងារ​របស់​ស្តេច​២​នាក់ ឈ្មោះ​ប៊ីកថាន នឹង​ថេរែស ក្នុង​ពួក​អ្នក​ចាំ​យាម​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង គេ​មាន​សេចក្ដី​កំហឹង ហើយ​រក​ឱកាស​ដល់​ព្រះ‌ជន្ម​ស្តេច​អ័ហា‌ស៊ូរុស

សូមមើលជំពូក ចម្លង




នាង​អេសធើរ 2:21
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អប៊ី‌សាយ និង​មន្ត្រី​ទាំង​អស់​ថា៖ «សូម្បី​តែ​កូន​បង្កើត ដែល​ជា​សាច់​ឈាម​របស់​យើង ក៏​វា​រក​សម្លាប់​យើង​ទៅ​ហើយ ប្រសិន​បើអុលឡោះ‌តាអាឡា​បង្គាប់​ដូច្នេះ ទុក​ឲ្យ​អ្នក​ស្រុក​ពុន‌យ៉ាមីន​ម្នាក់​នេះ ជេរ​ប្រទេច​ផ្តាសា​យើង​ទៅ!


មាន​អ្នក​បម្រើ​ម្នាក់​របស់​ស្តេច​ឈ្មោះ​លោក​ស៊ីមរី ជា​មេ​បញ្ជា​ការ​កង​រទេះ​ចំបាំង​ចំនួន​ពាក់​កណ្តាល បាន​ក្បត់​ស្តេច​អេឡា។ នៅ​គ្រា​នោះ ស្តេច​ស្នាក់​នៅ​ក្រុង​ធើសា កំពុង​ពិសា​សុរា​ស្រវឹង នៅ​ក្នុង​ផ្ទះ​របស់​លោក​អើសា ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង។


មេ‌ទ័ព​របស់​ស្តេច​បាន​ក្រោក​ឡើង រួម​គំនិត​គ្នា​ក្បត់​នឹង​ស្តេច​យ៉ូអាស។ ពួក​គេ​សម្លាប់​ស្តេច នៅ​ប៉ម​មីឡូ​តាម​ផ្លូវ​ចុះ​ទៅ​ស៊ីឡា។


ពួក​មន្ត្រី​របស់​ស្តេច​អាំម៉ូន បាន​ឃុប‌ឃិត​គ្នា​ក្បត់​នឹង​ស្តេច ហើយ​សម្លាប់​ស្តេច​ក្នុង​រាជ​វាំង។


នៅ​ដើម​រជ្ជ‌កាល​ស្តេច​អហា‌ស៊ូរុស អ្នក​ស្រុក​នោះ​បាន​ផ្ញើ​សារ​មួយ​ជូន​ស្តេច ដើម្បី​ចោទ​ប្រកាន់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម។


នៅ​គ្រា​ដែល​គេ​ប្រមូល​ស្ត្រី​ព្រហ្មចារី​ជា​លើក​ទី​ពីរ លោក​ម៉ាដេ‌កាយ​មាន​មុខ‌ងារ​ក្នុង​ក្រុម​អ្នក​យាម​រាជ‌វាំង។


នៅ​យប់​នោះ ស្តេច​ដេក​មិន​លក់ ស្ដេច​បញ្ជា ឲ្យ​គេ​យក​សៀវភៅ ដែល​មាន​កត់‌ត្រា​ព្រឹត្តិ‌ការណ៍​ផ្សេងៗ​មក គឺ​សៀវភៅ​ប្រវត្តិ‌សាស្ត្រ ហើយ​គេ​ក៏​អាន​ជូន​ស្ដេច។


គេ​អាន​ត្រង់​កន្លែង​លោក​ម៉ាដេ‌កាយ​វែក​មុខ​មហា‌តលិក​ពីរ​នាក់ ជា​អ្នក​យាម​ទ្វារ​បន្ទប់​របស់​ស្ដេច​គឺ​លោក​ប៊ីគ‌ថាន និង​លោក​ថេ‌រែស ដែល​ប៉ុន‌ប៉ង​ធ្វើ​គុត​ស្តេច​អហា‌ស៊ូរុស។


អុលឡោះ‌តាអាឡា​សង្គ្រោះ​ស្ដេច​នានា ទ្រង់​រំដោះ​ទត​ជា​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​រួច​ពី​ការ​ស្លាប់​ដោយ​មុខ​ដាវ។


ដានី‌យ៉ែល​សូម​ស្តេច​ប្រទាន​ឲ្យ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-‌នេកោ គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន ហើយ​ខ្លួន​គាត់​ផ្ទាល់​នៅ​បម្រើ​ស្តេច​ក្នុង​បរម​រាជ​វាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម